backup og meta

​Ascites (ជំងឺទាចទឹក)

​Ascites (ជំងឺទាចទឹក)

និយមន័យ

១- ជំងឺ​ទាច​ទឹក​ជា​អ្វី?

ជំងឺ​ទាច​ទឹក សំដៅ​លើ​បញ្ហា​​កើន​ឡើង​ជាតិ​ទឹកក្នុង​ពោះ (ទឹកទាំងនោះមានពណ៌ ដូចជា លឿងខ្ចី និង​ថ្លា) ​ស្ថិត​នៅ​ក្រោម​ប្រអប់​ទ្រូង​ដែល​ខណ្ឌ​ចែក​ដោយ​សាច់​ដុំ​សន្ទះ​ទ្រូង។​ វា​អាច​មាន​មូល​ហេតុ​ជា​ច្រើន ​ដូចជា​ បញ្ហា​ថ្លើម មហារីក ខ្សោយបេះដូង​ និងខ្សោយ​តម្រង​នោម​ ជាដើម។

រោគសញ្ញា

២- រោគ​សញ្ញា​ជំងឺ​ទាច​ទឹក​មាន​អ្វី​ខ្លះ?

រោគសញ្ញា​​អាច​លេច​ឡើង​លឿន​ ឬ​ឆាប់​ អាស្រ័យ​លើ​មូលហេតុ​​បង្ក​ឲ្យ​មាន​ទាច​ទឹក​​។​ យើង​​គួរ​​ជួប​គ្រូពេទ្យ​ ពេល​មានសញ្ញា​ទាំង​នេះ៖

– ឡើង​ទម្ងន់​ខ្លាំង​

– ហើម​ពោះ​ឡើង​តឹង

– ពិបាក​ដក​ដង្ហើម​ពេល​តម្រេក​ខ្លួន

– មិន​ឃ្លាន​បាយ

– ឈឺ​ពោះ

– ហើម​ពោះ

– ក្អួត ឬ​ចង្អោរ

– ក្រហាយ​ដើម​ទ្រូង។

ត្រូវ​ចាំ​ថា មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ហើយ​បើ​ប្រទះ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

៣- ពេល​ណា​គួរ​ជួប​​ពេទ្យ?

បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។

មូលហេតុបង្ក

៤- មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ទាច​ទឹក​មាន​អ្វី​ខ្លះ?

មូលហេតុ​ចម្បង ​គឺ​មក​ពីជំងឺ​ក្រិន​ថ្លើម ​ដែល​បង្ក​ទៅ​ជា​ការ​កើន​សម្ពាធ​ក្នុង​ថ្លើម ​ឈាម​ចាល់​ក្នុង​ថ្លើម ​មិន​អាច​រត់​ឆ្លង​កាត់​បាន បន្ទាប់​មក​​ក៏​ជ្រាប​បន្តិច​ម្ដងៗ​រហូត​ពេញ​ពោះ​ កើត​ជា​ទាច​ទឹក​តែ​ម្ដង។

ខូចថ្លើម គឺជាកត្តាប្រឈមធំជាងគេនាំឲ្យមានទាចទឹក ខណៈ​មូលហេតុមួយចំនួនធ្វើឲ្យខូចថ្លើមមាន​ដូច​ជា៖

– រលាក​ថ្លើម​ប្រភេទ​ B និង C

– ផឹក​ស្រា​ច្រើន

– ក្រិនថ្លើម។

អត្ថបទពាក់ព័ន្ធ៖

កត្តា​ប្រឈម

៥- កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺទាច​ទឹក

មាន​កត្តា​ប្រឈមជាច្រើន ធ្វើ​ឲ្យ​យើង​កើតជំងឺ​​ទាច​ទឹក ​ដោយ​ក្នុង​នោះកត្តា​ប្រឈម​ចម្បង​មានបញ្ហា​ជំងឺ​មួយ​ចំនួន ​ដូច​ជា៖

– មហារីក​ក្រពេញ​អូវែ លំពែង ថ្លើម ​និង​ភ្នាស​ស្បូន​

– ខ្សោយ​បេះដូង​ និង​ខ្សោយ​តម្រង​នោម

– រលាក​លំពែង

– របេង

– វិបត្តិ​ក្នុង​ការ​បញ្ចេញ​អ័រម៉ូន​ទីរ៉ូអ៊ីត។

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌​មាន​បន្ថែម។

៦- គួរ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​អាច​ប្រើ​វិធី​ជា​ច្រើន ដូចជា​ការ​ពិនិត្យ​កាយ​សម្បទា​ និង​ធ្វើ​តេស្ត ដើម្បី​កំណត់​រោគវិនិច្ឆ័យ និងថត​រូប​វេជ្ជសាស្ត្រ ដើម្បី​មើល​ពី​បរិមាណ​ទឹក​ក្នុង​ពោះ​ដូចជា៖

– អេកូសាស្ត្រ

– ស៊ីធី​ស្កេន (CT Scan)

– ថត​អឹមរ៉ាយ (MRI)

– តេស្ត​ឈាម

– ចោះ​ពោះ

– ថត​សរសៃឈាម។

៧- ព្យាបាល​ដោយ​វិធី​ណា?

អាច​មាន​វិធី​ ៣ សម្រាប់​ព្យាបាល​ជំងឺ​ទាច​ទឹក ដោយ​វិធី​នីមួយៗ គឺ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ​ដូច​ជា៖

– ថ្នាំ​បញ្ចុះ​ទឹកនោម៖ ថ្នាំ​នេះសម្រាប់​បន្ថយ​ជាតិ​អំបិល និង​ជាតិ​ទឹក​ចាល់​ក្នុង​ពោះ ដើម្បី​កាត់​បន្ថយ​សម្ពាធ​នៅ​ក្នុង​សរសៃ​ឈាម​ជុំវិញ​ថ្លើម។ ពេល​ប្រើ​ថ្នាំ​នេះ គ្រូពេទ្យ​ត្រូវ​តាម​ដាន​សារធាតុ​គីមី​ក្នុង​ឈាម ជា​ពិសេស​ត្រូវ​តម​ស្រា និង​កុំ​ញ៉ាំ​ប្រៃ។

– បូម​ទឹក​ចេញ៖ នៅ​ពេល​​ថ្នាំ​ប្រើ​មិន​មាន​ប្រសិទ្ធភាព ហើយ​ពោះ​ឡើង​តឹង​ធំ​ពិបាក​ទ្រាំ​នោះ ​ដើម្បី​សម្រួល​ដល់​អាការៈ​នេះ គឺ​មាន​តែ​ចោះ​ដោយ​ប្រើ​ម្ជុល​វេជ្ជសាស្ត្រ ចាក់​ចូល​តាម​ស្បែក​ពោះ និង​បូម​ទឹក​ចេញ​ប៉ុណ្ណោះ ទើប​អាច​ជួយ​បន្ធូរ​ផល​វិបាក​បាន។

– វះកាត់​ដាក់​បំពង់​បន្ថយ​បរិមាណ​ជាតិ​ទឹក៖ នៅ​ពេល​ឈាន​ចូល​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ ការ​ដាក់​បំពង់​ចូល​ដើម្បី​បន្ធូរ​លំនឹង​ជាតិ​ទឹក តាមរយៈ​វះកាត់ នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​សម្រួល​ការ​ចាល់​ជាតិ​ទឹក​ខ្លាំង​នៅ​ក្នុង​ថ្លើម។ គ្រូពេទ្យ​អាច​នឹង​ស្នើ​ឲ្យ​វះកាត់​ប្ដូរ​ថ្លើម​ទៀត បើ​ជា​អាច​ទៅ​រួច។

ផ្លាស់​ប្តូរទម្លាប់រស់នៅ

៨- ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និង​វិធី​ព្យាបាល​តាម​ផ្ទះ អាច​ជួយ​បង្ការ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន ដូច​ជា៖

– មិន​ត្រូវ​ផឹក​ស្រា​ច្រើន​ពេក

– ចាក់​វ៉ាក់សាំង​ការពារ​រលាក​ថ្លើម​ប្រភេទ B

– រួម​ភេទ​ដោយ​ប្រើ​ស្រោម​អនាម័យ​ ព្រោះ​មេរោគ​ថ្លើមអាច​ឆ្លង​តាម​ការ​រួម​ភេទ

– កុំ​ប្រើ​ម្ជុល​ ឬ​វត្ថុ​មុត​ស្រួច​រួម​គ្នា​ជាមួយ​អ្នក​ជំងឺ​ថ្លើម

– ត្រូវ​ដឹង​ពី​ផល​វិបាក​របស់​ថ្នាំ​មុន​នឹង​ប្រើ ព្រោះ​ថ្នាំ​ខ្លះ​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​ថ្លើម។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ascites. https://www.medicinenet.com/ascites/article.htm. Accessed October 30, 2017

Ascites. https://www.healthline.com/symptom/ascites. Accessed October 30, 2017

កំណែ​ប្រែបច្ចុប្បន្ន

12/03/2020

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Mar 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម