មហារីកមាត់ស្បូន សុដន់ ថ្លើម សួត និងក្រពះ-ពោះវៀន ជាប្រភេទជំងឺមហារីកទាំង៥ ដែលកើតមានលើពលរដ្ឋខ្មែរញឹកញាប់ជាងគេ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក។
តាមការអង្កេតរបស់វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមហារីកខាងលើ នៅប្រទេសកម្ពុជាយើង វ័យដែលកើតជំងឺមហារីក មានអត្រាខ្ពស់ជាងគេ គឺអាយុចាប់ពី៤៨-៥១ឆ្នាំ ។ “បើធៀបនឹងប្រទេសជិតខាងយើងដូចជា វៀតណាម និងថៃ យើងសង្កេតឃើញថា នៅប្រទេសកម្ពុជា អ្នកកើតជំងឺមហារីក មានវ័យក្មេង ជាងប្រទេសទាំងពីរនេះ“។
ម្យ៉ាងវិញទៀតអ្នកកើតជំងឺមហារីកនៅប្រទេសកម្ពុជា អាយុតិចជាង៣០ឆ្នាំ មានលើសពី១០% ដែលតួលេខនេះ នៅប្រទេសវៀតណាម និងប្រទេសថៃ មានចន្លោះពី ៤-៦%។
កត្តាជំរុញឲ្យកើតជំងឺមហារីក
លោកវេជ្ជបណ្ឌិតថា ទោះជាជំងឺមហារីកប្រភេទខ្លះមិនមានមូលហេតុពិតប្រាកដក្តី តែបើតាមការសិក្សាស្រាវជ្រាវបានរកឃើញនូវកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺមហារីក។
តំណពូជ៖ កត្តាតំណពូជ ឬហ្សែន ដែលផ្តល់ឲ្យកើតមហារីកជំរុញពីមួយជំនាន់មួយទៅមួយជំនាន់ ដូចជាជីដូនជីតាបញ្ជូនមកម្តាយឪពុក រួចបញ្ជូនមកកូនតៗគ្នា។
មេរោគ-បាក់តេរី៖ មេរោគ និងបាក់តេរីខ្លះដែលមាននៅក្នុងធម្មជាតិបង្កឲ្យកើតជំងឺមហារីក ដូចជាជំងឺមហារីកមាត់ស្បូន បង្កឡើងដោយមេរោគ HPV។
បរិយាកាសជុំវិញ៖ ខ្យល់ពុល ពន្លឺថ្ងៃ សារធាតុគីមីមានក្នុងគ្រឿងសំណង់។
ចំណីអាហារ៖ បារី ស្រា អាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។
វិធីបង្ការជំងឺមហារីក
ត្បិតតែជំងឺមហារីកមួយចំនួនមិនដឹងមូលហេតុច្បាស់លាស់ គ្មានវ៉ាក់សាំងការពារ តែយើងអាចបង្ការបានតាមវិធីសាមញ្ញៗ មិនចាំបាច់ចំណាយថវិកា។
– កុំពិសាស្រា ឬជក់បារី
– រស់នៅដោយផាសុកភាព
– ហាត់ប្រាណឲ្យបានទៀងទាត់
– មានពេលរីករាយ មិនត្រូវស្ត្រេសពេក។
អត្ថបទពាក់ព័ន្ធ៖
- អត់ជក់បារី អត់កើតជំងឺមហារីកសួតមែនទេ?
- កុំចេះតែពឺត ញ៉ាំគ្រឿងផ្អាប់ ពិសេសជ្រក់ អាចកើតមហារីកខ្ពស់បំផុត
- ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះដោយមិនដឹងខ្លួន
- សំណួរដែលស្រីៗកើតមហារីកដោះចង់ដឹងបំផុត
- Liver Cancer (មហារីកថ្លើម)
- មហារីក ក្លាយជាមេឃាតក ធំជាងគេ នៅប្រទេសអ្នកមាន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]