backup og meta

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនហើយ ត្រូវតាមដានជាប្រចាំអត់?

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូនហើយ ត្រូវតាមដានជាប្រចាំអត់?

ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​រួច​ហើយ ប្រហែល​​ជា​គ្រប់​គ្នា​​គិតថា មិន​ចាំ​បាច់​ពិនិត្យ​តាម​ដាន​រក​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ប្រចាំ​ជាមួយ​គ្រូ​ពេទ្យ​អី​ទៀត​នោះ​ទេ។ តែ​គ្រូពេទ្យ​ឯកទេស​​ផ្នែក​ជំងឺ​មហារីក ​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា អះ​អាង​ថា ត្បិត​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​មាន​ប្រសិទ្ធភាព​​ខ្ពស់​ក្នុង​ការ​​បង្ការ​ក៏​ពិត​មែន តែ​មិន​អាច​ជំនួស​ការ​តាម​ដាន​រក​ជំងឺ​មហារីក​មាត់​ស្បូន​ជា​ប្រចាំ​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត​ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យកាល់ម៉ែត រូប​នេះ​បន្ត​ថា ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន មិន​ដូច​គ្នា​នោះ​ទេ រវាង​ការ​ចាក់​នៅ​ពេល​ទាន់​ប្រឡូក​ក្នុង​ការ​រួមភេទ និង​ការ​ចាក់​ក្រោយ​ពី​បាន​ចាប់​ផ្តើម​ជីវិត​ផ្លូវភេទ។

អត្ថបទពាក់ព័ន្ធ៖ 

ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភេទ​ទាល់​​តែ​សោះ​នោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%

ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិន​មាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុង​ពេល​ចាក់​វ៉ាក់​សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយ​ចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។

វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន (HPV) អាច​ការពារ​ជំងឺ​មហា​រីក​ស្បូន​បាន​ក៏​ពិត​មែន តែ​ទោះ​យ៉ាង​ណា​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច ស្ត្រី​ដែល​មាន​ដៃគូ​រួមភេទ​ត្រូវ​ពិនិត្យ​តាមដាន និង​ធ្វើ​តេស្ត​កោសិកា​មហារីក​មាត់​ស្បូន​ជាមួយ​គ្រូពេទ្យ​ជំនាញ រៀងរាល់ ១-២ឆ្នាំ/ម្តង

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/05/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

២ ចំណុច ស្រីៗគិតខុសទាំងស្រុងពីហានិភ័យជំងឺមហារីកមាត់ស្បូន

ចាក់វ៉ាក់សាំងមហារីកមាត់ស្បូននៅវ័យនេះ ប្រសិទ្ធភាពខ្ពស់បំផុត!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម