backup og meta

ស្រ្តីវ័យក្មេង អាចកើតជំងឺមហារីកសុដន់ដែរឬអត់?​

ស្រ្តីវ័យក្មេង អាចកើតជំងឺមហារីកសុដន់ដែរឬអត់?​

ស្រ្តី​ក្មេងៗ​តែ​ង​មិន​បាន​គិត​ថា​ខ្លួន​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​​ទេ។ ថ្វី​បើ​ជំងឺ​នេះ​ច្រើន​កើត​លើ​ស្រ្តី​មាន​វ័យ​ចំណាស់ ប៉ុន្តែ​ស្រ្តី​ក្មេង​ៗ​ក៏​នៅតែ​មាន​ឱកាស​កើត​ជំងឺ​នេះ​ដូចគ្នា​។

ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ជំងឺ​មហារីក​សុដន់​បាន​កើត​លើ​ស្រ្តី​មាន​វ័យ​ក្រោម​អាយុ​៤០​ឆ្នាំ​ចំនួន​៥​ភាគ​រយ​។ ដូច​នេះ​ហើយ ស្រ្តី​ពេញ​វ័យ​ទាំង​អស់​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ជំងឺ​នេះ​បាន ហើយ​ស្រ្តី​គ្រប់​គ្នា​គួរ​ យល់​ដឹង​ពី​កត្តា​ប្រ​ឈម​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែរ​។

១. កត្តា​ប្រ​ឈម​ស្រ្តី​គ្រប់​រួម​គួរ​ដឹង​ ពិសេស​ស្រ្តី​វ័យ​ក្មេង​

កត្តា​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​អាច​មកពី៖​

  • ​ធ្លាប់​មាន​ជំងឺ​លើ​សុដន់
  • មាន​ប្រវត្តិ​គ្រួសារ ដូច​ជា​ម្ដាយ ឬ​បងប្អូន​ស្រី​មាន​ជំងឺ​មហារីក​សុដន់
  • មាន​ប្រ​វត្តិ​ព្យាបាល​ដោយ​កាំរស្មី លើ​ការ​ខូច​ទ្រង់​ទ្រាយ​នៃ​ការ​បំប្លែង​ហ្សែន​(BRCA1/BRCA2)។ ស្រ្តី​ដែល​មាន​ការ​ខូច​ទ្រង់​ទ្រាយ​
  • ហ្សែន​ណាមួយ​នៃ​ហ្សែន​ទាំងពីរ​នេះ​ មាន​ហានិភ័យ​ខ្ពស់​វិវត្ត​ទៅជា​ជំងឺ​មហារីក​សុដន់​។​

មហារីកសុដន់

២. មហារីក​សុដន់​លើ​ស្រ្តី​វ័យក្មេង

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​មាន​វ័យ​ក្រោម​៤០​ឆ្នាំ មាន​ការ​ពិបាក​ជាង​​ស្រ្តី​មាន​វ័យ​លើស​នេះ ពីព្រោះ​ថា​ជាលិកា​សុដន់​របស់​ស្រ្តី​វ័យ​ក្មេង​មាន​ភាព​តឹងណែន​ជា​ង​ជាលិកា​របស់​ស្រ្តី​មាន​វ័យ​ចំណាស់។

បន្ថែម​ពី​នេះ មហារីក​សុដន់​លើ​ស្រ្តី​វ័យ​ក្មេង​អាច​លូត​លាស់​លឿន​ និង​ទំនងជា​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាបាល​តិច​។ ស្រ្តី​វ័យក្មេង​ដែល​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់ ក៏​ទំនង​ជា​កើត​ចេញពី​ការ​បំប្លែង​ហ្សែន​ BRCA1 ឬBRCA2 ផង​ដែរ​។​

ស្រ្តី​វ័យ​ក្មេង​មួយ​ចំនួន មិន​សូវ​ចាប់អារម្មណ៍​លើ​ការ​ប្រែ​ប្រួល​នៅ​លើ​សុដន់ ដូច​ជា​មាន​ដុំ ឬ​មាន​ចេញ​ទឹក​ពី​ចុង​សុដន់​ទេ ដោយ​គិត​ថា​ខ្លួន​នៅ​ក្មេង មិន​អាច​កើត​ជំងឺ​មហារីក។ ការ​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​។

ស្រ្តី​វ័យ​ក្មេង​ ច្រើន​គិត​ថា​ខ្លួន​នៅក្មេង​មិន​អាច​កើត​មហារីក​សុដន់​នោះ​ទេ និង​បាន​យល់ថា​​ដុំ​នៅ​លើ​សុដន់ មិន​បង្ក​បញ្ហា​ទៅវិញ​។ ដូច​គ្នា​ដែរ កន្លង​ម​ក​មាន​គ្រូពេទ្យ​មួយ​ចំនួន​ពេល​បាន​ពិនិត្យ​ឃើញ​ដុំ​ នៅ​លើ​សុដន់​ស្រ្តី​វ័យ​ក្មេង​ គឺ​មិន​បន្ត​​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​ទេ ដោយ​តម្រូវ​ឲ្យ​នៅ​រង់ចាំ​តាម​ដាន​បន្ត​ទៀត​សិន​ដែរ។

៣. វិធី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​វ័យ​ក្មេង

ថ្វី​បើ​ជំងឺ​មហារីក​ទំនង​ជា​ពិបាក​ក្នុង​ការ​ការពារ តែ​ការ​ដឹង​មុន​បាន​លឿន​ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា​ អាច​ជួយ​ឲ្យ​ការ​ព្យាបាល​បាន​ល្អ​ប្រសើរ​ដែរ​។ ស្រ្តី​ដែល​មាន​ជំងឺ​មហារីក​សុដន់ និង​រក​ឃើញ​បាន​លឿន​នៅ​ដំណាក់​កាល​ដំបូង​ៗ​មាន​អត្រា​ព្យាបាល​​ជា​សះ​ស្បើយ​រហូត​ជាង​៩០​ភាគ​រយ​។

​ដោយ​ហេតុ​នេះ​ហើយ ស្រ្តី​វ័យ​ក្មេង​ក៏​គួរ​ស្វែង​យល់​ពី​ព័ត៌មាន​ជំងឺ​មហារីក​សុដន់​ដូច​គ្នា ដើម្បី​បាន​ដឹង​ពី​កត្តា​ប្រ​ឈម​ផ្សេងៗ និង​តាម​ដាន​សញ្ញា​ព្រមាន​មួយ​ចំនួន ដើម្បី​អាច​ពិភាក្សា និង​ធ្វើ​រោគ​វិនិច្ឆ័យ​ពី​គ្រូពេទ្យ​ជំនាញ​បាន​ទាន់​ពេល​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicinenet.com/breast_cancer_in_young_women/article.htm#introduction

https://www.youngsurvival.org/learn/about-breast-cancer/statistics#:~:text=An%20estimated%2012%2C150%20cases%20of,under%2045%20years%20of%20age.&text=Every%20year%2C%20more%20than%201%2C000,40%20die%20from%20breast%20cancer.&text=Nearly%2080%25%20of%20young%20women,find%20their%20breast%20abnormality%20themselves.

https://www.cdc.gov/cancer/breast/young_women/index.htm

កំណែ​ប្រែបច្ចុប្បន្ន

12/05/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចេះ​តែ​រមាស់​ចុង​សុដន់​ ​មក​ពី​​មូលហេតុ​អ្វី​? គួរ​ធ្វើ​ម៉េច​ល្អ​?

ស្រីៗ បើកើតជំងឺទឹកនោមផ្អែម ងាយប្រឈមជំងឺមហារីកសុដន់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម