backup og meta

ស្រីៗធ្វើការត្រូវពន្លឺថ្ងៃច្រើន មានអត្រាកើតជំងឺមហារីកសុដន់ទាប

ស្រីៗធ្វើការត្រូវពន្លឺថ្ងៃច្រើន មានអត្រាកើតជំងឺមហារីកសុដន់ទាប

ស្រ្តី​ធ្វើការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ បន្ទាប់​ពី​មាន​វ័យ​៥០​ឆ្នាំ។ ការ​សិក្សា​​មួយ​ចេញ​ផ្សាយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​រក​ឃើញ​ថា​ស្រ្តី​ធ្វើ​ការ​ក្រៅ​អគារ ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ឆ្នាំ បាន​ទទួល​វីតាមីនD ច្រើន ដែល​ថា​វីតាមីន​មួយ​នេះ​ជួយ​ការពារ​ស្រ្តី​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់។

វីតាមីន​ D ក្រៅពី​ជួយ​ដល់​ឆ្អឹង ក៏​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា វា​ក៏​ទំនង​ជា​អាច​ជួយ​កម្ចាត់​ការ​ឆ្លង​រោគ និង​ជំងឺ​មហារីក​ដែរ​។ អ្នក​សិក្សា​លើក​ឡើង​ថា ស្រ្តី​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​ឆ្នាំ​ជាប់​គ្នា នឹង​ទទួល​បាន​វីតាមីន​D ច្រើន​ជា​លំដាប់​ដែរ​។

ការ​សិក្សា​មួយ​នេះ​ បាន​កំណត់​អត្តសញ្ញាណ​ស្រ្តី​ចំនួន​៣៨ ៣៧៥​នាក់​ ​វ័យ​ក្រោម​៧០​ឆ្នាំ មាន​ជំងឺ​មហារីក​សុដន់​ដំណាក់​កាល​ដំបូង។ ការ​សិក្សា​បាន​ប្រៀប​ធៀប​ស្រ្តី​ទាំង​នោះ​ទៅ​នឹង​ស្រ្តី​ដែល​បាន​ការ​ធ្វើ​ការ​ក្រោម​ព​ន្លឺ​ថ្ងៃ​យូរ​ឆ្នាំ និង​រយៈ​ពេល​នៃ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​របស់​អ្នក​ទាំង​នោះ​ដែរ​។

ត្រូវពន្លឺថ្ងៃច្រើន

តាម​រយៈ​ការ​វាយ​តម្លៃ ស្រ្តី​ដែល​បាន​ធ្វើ​ការ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​កាន់​តែ​យូរ​ឆ្នាំ អត្រា​កើត​ជំងឺ​មហារីក​សុដន់​ក៏​កាន់​តែ​តិច​ដែរ​បន្ទាប់​ពី​វ័យ​៥០​ឆ្នាំ​​។ សម្រាប់​ស្រ្តី​ដែល​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ​បាន​​២០​ឆ្នាំ ឬ​លើស​ពី​នេះ អត្រា​ប្រ​ឈម​កើត​ជំងឺ​មហារីក​សុដន់​បាន​ធ្លាក់​ចុះ​ចំនួន១៧​ភាគ​រយ​ទាប​ជាង​អ្ន​ក​មិន​សូវ​ត្រូវ​ពន្លឺ​ថ្ងៃ។

ការ​សិក្សា​សង្ខេប​ជា​រួម​ថា​ស្រ្តី​ធ្វើ​ការ​ក្រៅ​អគារ ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន និង​អាច​ទទួល​បាន​វីតាមីន D ច្រើន​ជាង​ស្រ្តី​ដែល​ធ្វើ​ការ​តែ​ក្នុង​ការិយាល័យ​ ដែល​វីតាមីនD នេះ​ហើយ​ជា​សារធាតុ​សំខាន់​ជួយ​ស្រ្តី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Working outdoors linked to lower risk of breast cancer among older women

https://www.sciencedaily.com/releases/2021/02/210201200013.htm

 

កំណែ​ប្រែបច្ចុប្បន្ន

18/05/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

តិចនិកងាយៗជួយការពារស្រីៗចៀសឆ្ងាយពីជំងឺមហារីកសុដន់​

តិចនិក​​ងាយ​ៗ​ថែទាំ​សុដន់ឲ្យនៅស្អាត​ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 18, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម