backup og meta

ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈឺ​ខ្នង​អាច​ជា​សញ្ញា​ជំងឺ​មហារីក​សួត ​គ្នា​យើង​គួរ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច ​ជំងឺ​មហារីក​សួត​ភាគ​ច្រើន​មិន​​មាន​ចេញ​រោគ​សញ្ញា​​រហូត​ដល់​ជំងឺ​នេះ​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​។​ ការ​ឈឺ​ចាប់​នៅ​ក ឬ​ខ្នង​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ជំងឺ​មហារីក​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។

ជាក់​ស្ដែង​ ជំងឺ​​មហារីក​សួត​សម្លាប់​មនុស្ស​ច្រើន​ជាង​​ជំងឺ​មហារីក​ពោះវៀន​ធំ​ សុដន់​ និង​មហារីក​ក្រពេញ​ប្រូស្តាត​​ទៅ​ទៀត​។ ជា​ទូទៅ​ វា​មិន​បង្ហាញ​រោគ​សញ្ញា​​ខុស​ប្រក្រតី​ទេ​ រហូត​ដល់​វា​រាលដាល​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​ ​ដោយ​សារ​តែ​សួត​មាន​ចុង​សរសៃ​ប្រសាទ​តិចតួច​ ដុំ​​សាច់​ធំ​លូតលាស់​យ៉ាង​ស្ងៀមស្ងាត់​ ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឡើយ​។ កត្តា​នេះ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​នៅ​ដំណាក់កាល​​ដំបូង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​គ្នា​យើង​ទទួល​រង​ការ​ឈឺ​ខ្នង​​ខុស​ប្រក្រតី​ វា​ក៏​អាច​ជា​សញ្ញា​​ដែល​បង្ហាញ​ថា​ ជំងឺ​មហារីក​សួត​បាន​រាលដាល​ដល់​ឆ្អឹង​ខ្នង​។

អាការៈ​ឈឺ​ខ្នង​ និង​ជំងឺ​មហារីក​សួត​មាន​អ្វី​ទាក់ទង​គ្នា​?

​​​​នៅ​ពេល​ដែល​មហារីក​សួត​​រាលដាល​ដល់​ឆ្អឹង​ខ្នង​ វា​បង្កើត​បាន​ជា​សម្ពាធ​លើ​ឆ្អឹង​ខ្នង​ និង​ខួរ​ឆ្អឹង​ខ្នង​​ដែល​បណ្ដាល​ឲ្យ​ឈឺ​ចាប់​ត្រង់​ក ឬ ខ្នង​។​ ​ខ្នង​ និង​ក​របស់​យើង​អាច​មាន​អារម្មណ៍​ស្ពឹក​ ចុះ​ខ្សោយ​ និង​ចុក​រោយ​។​ ​អាការៈ​ឈឺ​ចាប់​នេះ​អាច​រាលដាល​ដល់​ដៃ​ គូទ​ ឬ ជើង​​​ផង​ដែរ​។

ឈឺខ្នង

ប៉ុន្តែ​ មិន​មែន​រាល់​ការ​ឈឺ​ខ្នង​សុទ្ធ​តែ​បញ្ជាក់​ពី​ជំងឺ​មហារីក​សួត​នោះ​ទេ​។​ រាល់​​​ការ​រង​របួស​ឆ្អឹង​ខ្នង​ ឬ ការ​រលាក ក៏​​អាច​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​ដូច​គ្នា​។​ ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​ឈឺ​ខ្នង​លើស​ពី​៣​សប្ដាហ៍​ឡើង​ទៅ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ ​ប្រសិនបើ​​ការ​ឈឺ​ចាប់​នេះ​កើត​ឡើង​ដោយ​​យើង​មិន​បាន​បញ្ចេញ​សកម្មភាព​ណា​មួយ​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ ខណៈ​ពេល​ដែល​យើង​គេង​ ដក​ដង្ហើម​វែង​ៗ​ ឬ​នៅ​ពេល​យប់​ វា​អាច​​ជា​សញ្ញា​​ដែល​បង្ហាញ​ពី​ជំងឺ​មហារីក​សួត​។

រួម​ជាមួយ​នឹង​​ការ​ឈឺ​ខ្នង​ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​សួត​ រួម​មាន​៖

  • ក្អក​​មិន​បាត់​
  • ហត់​
  • ឧស្សាហ៍​ឈឺ​ទ្រូង​
  • ស្រក​ទម្ងន់​
  • អស់​កម្លាំង​រ៉ាំរ៉ៃ​
  • ក្អក​ឈាម​
  • បាត់បង់​ចំណង់​អាហារ​។

មូលហេតុ​បង្ក​ជា​ជំងឺ​មហារីក​សួត​

ការ​ជក់​បារី​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​​ឲ្យ​កើត​ជំងឺ​មហារីក​សួត​។​ ពិត​ណាស់​ ប្រហែល​៨០% នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត​ គឺ​បណ្ដាល​មក​ពី​ការ​ជក់​បារី។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​ជក់​បារី​ទាល់​តែ​សោះ​ ក៏​អាច​កើត​ជំងឺ​មហារីក​សួត​ដែរ​ ហើយ​វា​អាច​​មក​ពី​​ការ​ប៉ះពាល់​នឹង​រ៉ា​ដុន​  ផ្សែង​បារី​ ខ្យល់​ពុល​ ឬ​កត្តា​ផ្សេង​​ទៀត​។​

តិចនិក​​​ការពារ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សួត​

ទោះ​បី​ជា​មិន​មាន​វិធី​ក្នុង​ការ​ការពារ​ជំងឺ​មហារីក​សួត​​បាន​ទាំង​ស្រុង​ក្ដី​​ ប៉ុន្តែ​គ្នា​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​ ប្រសិនបើ​​៖

  • មិន​ជក់​ ឬ​ឈប់​ជក់​បារី​
  • ជៀសវាង​ប៉ះពាល់​ផ្សែង​បារី​
  • ជៀសវាង​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​នៅ​កន្លែង​ធ្វើ​ការ​
  • ញ៉ាំ​របប​អាហារ​សុខភាព​
  • ហាត់​ប្រាណ​ជា​ទៀងទាត់​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.thehealthsite.com/diseases-conditions/lung-cancer/unexplained-back-pain-can-be-a-sign-of-lung-cancer-778835/

https://www.verywellhealth.com/back-pain-as-a-symptom-of-lung-cancer-2249303

https://www.cancer.org/cancer/lung-cancer/causes-risks-prevention/what-causes.html#:~:text=Smoking%20tobacco%20is%20by%20far,often%20interacts%20with%20other%20factors.

https://www.nhs.uk/live-well/quit-smoking/10-self-help-tips-to-stop-smoking/

 

កំណែ​ប្រែបច្ចុប្បន្ន

28/05/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម