បើនិយាយដល់ពន្លឺព្រះអាទិត្យគ្នាយើងច្បាស់ជាដឹងហើយថាវាផ្ដល់ឲ្យមនុស្សយើងនូវវីតាមីន D និងជួយដល់ផ្លូវអារម្មណ៍របស់មនុស្សយើងទៀតផង។ ប៉ុន្តែការត្រូវកាំរស្មីព្រះអាទិត្យច្រើនពេកក៏អាចនាំឲ្យមានជំងឺមហារីកស្បែកដូចគ្នា។
១. អ្វីជាជំងឺមហារីកស្បែក?
ជំងឺមហារីកស្បែក ជាការលូតលាស់ខុសប្រក្រតីនៃកោសិកាស្បែក។ ជំងឺមហារីកស្បែកមានពីរប្រភេទ គឺជំងឺមហារីកស្បែកប្រភេទ (Non-melanoma) និងជំងឺមហារីកស្បែកប្រភេទ (Melanomas)។
ជំងឺមហារីកស្បែកប្រភេទ Non-melanoma ជាជំងឺមហារីកស្បែកដែលលូតលាស់យឺតនៅស្រទាប់ស្បែកផ្នែកខាងលើ ហើយជំងឺមហារីកប្រភេទនេះកម្រនឹងរាលដាលទៅកន្លែងផ្សេងនៃរាងកាយណាស់។
ចំណែកជំងឺមហារីកប្រភេទ Melanomas វិញបង្កគ្រោះថ្នាក់ខ្លាំងជាងប្រភេទ Non-melanoma ដោយជំងឺមហារីកនេះ អាចរាលដាលទៅកាន់សរីរាង្គផ្សេងទៀតនៃរាងកាយ។
២. តើកាំរស្មីព្រះអាទិត្យបង្កជាជំងឺមហារីកស្បែកបែបណា?
ជាង៨០ភាគរយនៃជំងឺមហារីកស្បែកបង្កដោយការត្រូវកាំរស្មីព្រះអាទិត្យUVច្រើនខ្លាំងពេក។ កាំរស្មីព្រះអាទិត្យអាចបំផ្លាញDNA ក្នុងកោសិកាស្បែករបស់យើង ដែលអាចធ្វើឲ្យមានចំនួនការខូចខាតចេះតែកើនឡើង និងបង្កជាហានិភ័យនៃការបំប្លែងហ្សែន ដែលនាំឲ្យមានជំងឺមហារីកស្បែក។
ការត្រូវកម្ដៅថ្ងៃខ្លាំង ឬមានការរលាកដោយសារកម្ដៅថ្ងៃកាន់តែញឹកញាប់ ការខូចខាតស្បែកក៏កាន់តែច្រើន និងបង្កហានិភ័យកើតជំងឺមហារីកកាន់តែខ្ពស់។ ការសិក្សាខ្លះបានលើកឡើងថាត្រឹមការរលាកដោយកម្ដៅថ្ងៃម្ដងក្នុងរយៈពេលពីរឆ្នាំ ក៏អាចបង្កឲ្យមានហានិភ័យកើតជំងឺមហារីកស្បែកកើនឡើងដល់ទៅបីដង។
៣. វិធីចៀសវាងពីកម្ដៅថ្ងៃ
[embed-health-tool-bmi]