backup og meta

អ្នកមាន​ជំងឺ​ហឺត​អាលែកហ្ស៊ី គួរនៅ​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 24, 2023

    អ្នកមាន​ជំងឺ​ហឺត​អាលែកហ្ស៊ី គួរនៅ​ឲ្យ​ឆ្ងាយ​ពី​របស់​ទាំងនេះ

    អាលែកហ្ស៊ី គឺ​ជា​ប្រតិកម្ម​ដែល​​ឆ្លើយ​តប​របស់​រាងកាយ​ទៅ​នឹង​សារធាតុ​មក​ពី​ខាង​ក្រៅ​ចូល​មក​ក្នុង​ខ្លួន​ដែល​សារធាតុ​នោះ​មាន​ឈ្មោះ​ថា​អង់ទីសែន ​ឬ​អាលែកហ្សែន។ នៅ​ពេល​ដែល​សារធាតុ​អាលែកហ្សែន​នេះ​ចូល​មក​ក្នុង​ខ្លួន​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​អាលែកហ្ស៊ីហើយ​ផលិត​នូវ​សារធាតុ​គីមី​ម៉្យាង​ដែល​ធ្វើ​ឲ្យ​រលាក​ទៅ​លើ​សរីរាង្គ​ដែល​ប៉ះពាល់​ ជាពិសេស​គឺ​ប្រព័ន្ធ​ដង្ហើម​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ហឺត​អាលែកហ្ស៊ី។

    ចង់គណនា BMI ចុចទីនេះ!

    តើ​ជំងឺ​ហឺត​អាលែកហ្ស៊ីជា​អ្វី?

    ជំងឺ​ហឺត​អាលែកហ្ស៊ី​ គឺ​ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​តែ​បំពង់​ខ្យល់ខ្សោយ​មិន​អាច​ទប់ទល់​បាន​ទៅ​នឹង​សារធាតុ​អាលែកហ្សែន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ឆ្លើយ​តប​ឥត​ឈប់ឈរ​ម៉្យាង​ទៀត​ថែម​ទាំង​ធ្វើ​ឲ្យ​សាច់ដុំ​ជុំវិញ​បំពង់​ខ្យល់​ខ្ជឹប​ណែន​ និង​រលាក​ព្រម​ទាំង​មាន​ស្លេះ​ខាប់ៗ​កើន​ឡើង។

    ទោះ​បី​ជា​អ្នក​មាន​ជំងឺ​ហឺត​ប្រភេទ​ណា​ក៏​ដោយ ​រោគ​សញ្ញា​ជា​ទូទៅ​មាន​លក្ខណៈ​ដូច​គ្នា​រួមមាន៖

    • ក្អក​
    • ថប់​ដង្ហើម​
    • ហត់
    • ដក​ដង្ហើម​ញាប់​
    • ចុក​ណែន​ទ្រូង

    ជំងឺរលាកច្រមុះដោយអាលែកហ្ស៊ី

    ២-សារធាតុ​ដែល​បង្ក​ឲ្យ​អាលែកហ្ស៊ី

    គ្រប់​សារធាតុ​ទាំង​អស់​សុទ្ធ​តែ​អាច​ក្លាយ​ទៅ​ជា​សារធាតុ​អង់ទីជែន​ដែល​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី​។ ឧទាហរណ៍ ដូចជា លម្អង​ផ្កា​ ធូលី​ដី​ គ្រាប់​ធញ្ញជាតិ​ ពពួក​ផ្សិត ​និង​អ្វី​ផ្សេងៗ​ក្រៅ​ពី​នេះ​ទៀត។

    ៣-របៀប​បង្ការ​ជំងឺ​ហឺត​អាលែកហ្ស៊ី

    • ជៀស​ឲ្យ​ឆ្ងាយ​ពី​លម្អង​ផ្កា​ ពពួក​ផ្សិត ​និង​អ្វី​ផ្សេង​ទៀត​ដែល​អាច​ឲ្យ​អ្នក​មាន​ប្រតិកម្ម​
    • នៅ​ឲ្យ​ឆ្ងាយ​ពី​រោម​សត្វ​និង​ដី​
    • កុំ​នៅ​កន្លែង​ដែល​មាន​ផ្សែង​បារី​ និង​ក្លិន​ទឹក​អប់​
    • ការ​ប្រែប្រួល​សីតុណ្ហភាព​ឆាប់​រហ័ស​ និង​ការ​បំពុល​បរិស្ថាន​ជះ​ឥទ្ធិពល​ខ្ពស់​លើ​អ្នក​ជំងឺ​អាលែកហ្ស៊ី​​រលាក​ច្រមុះ​
    • កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្រ្ដេស ​និង​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​អាស្ពីរីន​
    • ប្រុងប្រយ័ត្ន​នឹង​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ​
    • ឧស្សាហ៍​សម្អាត​ច្រមុះ​ជាមួយ​ទឹក​ក្ដៅ​អ៊ុនៗ​ និង​ទឹក​សេរ៉ូម​ប្រៃ​
    • ជៀសវាង​ការ​ហិត​ផ្សែង​បារី

    ៤-ថ្នាំ​ប្រើ​ប្រាស់

    ថ្នាំ​ Antihistamines ដែល​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​មាន​ដូចជា​ Spray តូច​ធំ​សម្រាប់​បាញ់​មាត់​និង​ថ្នាំ​ Corticosteroids​នៅ​ពេល​ដែល​ជំងឺ​មាន​ភាព​ស្រួច​ស្រាវ​ និង​ធ្ងន់ធ្ងរ។ ចំណែក​ឯ ​Immunotherapy​ គឺ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​ដែល​ថ្នាំ​ទាំង​ពីរ​ខាង​លើ​លែង​មាន​ប្រសិទ្ធភាព​ដែល​វា​ជា​វិធី​តែ​មួយ​គត់​សំរាប់​​ព្យាបាល​ឫស​គល់​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jan 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម