ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

ស្វែងរក ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល

ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមក​នឹងរីករាយ ខួរក្បាលឆ្លាត

ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ បើ​ប្តី​ធ្វើ​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត មិន​ត្រឹម​តែ​ប្រពន្ធ​នោះ​ទេដែល​រីករាយ កូន​ក្នុង​ផ្ទៃ​ក៏​រីករាយ លូត​លាស់​បាន​ល្អ​ទៅ​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថានិក​អង្គការ HEDC អន្តរជាតិ​ លោក Christopher Lee ក្នុង​កម្មវិធី​សិក្ខា​សាលា​ស្តីពី “វិធីសាស្ត្រ​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​អប់រំ​បុត្រ​ធីតា​​របស់​លោក​អ្នក” ដែល​រៀបចំ​ដោយ​​ក្រុមហ៊ុន ប៉េង ហួត គ្រុប កាល​ពី​ព្រឹក​មិញ​នេះ។ គ្រូ​បង្គោល​បណ្តុះ​បណ្តាល​របស់​អង្គការ HEDC អន្តរជាតិ​រូប​នេះ​បាន​ពន្យល់​ថា និយាយ​ដល់​ការ​លូតលាស់​របស់​កូន គឺ​ត្រូវ​គិត​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ។ ពេល​ពពោះ​អ័រម៉ូន​ប្រែប្រួល អារម្មណ៍​ស្រីៗ​យើង​ក៏​ស្មុគស្មាញ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​មាន​សម្ពាធ​នឹង​ការងារ ឬ​គ្រួសារ ណាមួយ​ចាញ់​អាអូន​ទៀត​រឹតតែ​ក្រពុល​មុខ។ ​ក្នុង​នាម​ជាប្តី យើង​អាច​សម្រួល​បញ្ហា​ទាំង​នោះ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត កុំ​នាំ​រឿង​ស្មុគ​ស្មាញ​មក​បន្ថែម​ទៀត សូម​បម្រើ​ប្រពន្ធ​ឲ្យ​ដូច​ម្ចាស់ក្សត្រី។ “ប្រសិន​បើ​ភរិយា​ពពោះ សូម​បម្រើ​ប្រពន្ធ​ឲ្យ​ដូច​ម្ចាស់​ក្សត្រី កុំ​ធ្វើ​ឲ្យ​គាត់​កើត​ទុក្ខ ពិបាក​ចិត្ត ដោយសារ​តែ​ទាំង​ម្តាយ​ទាំង​កូន បាន​ចែក​រំលែក​នូវ​ឈាម​ជាមួយ​គ្នា អ៊ីចឹង​ក្នុង​ករណី​ម្តាយ​មិន​សប្បាយ​ចិត្ត ឈាម​ដែល​ទាក់​ទង​នឹង​ការ​កើត​ទុក្ខ ឬ​មិន​សប្បាយ​ចិត្ត វា​នឹង​ជ្រួត​ជ្រាប​ទៅ​ដល់​កូន​ដែរ”។ លោក Christopher Lee រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ ផ្ទុយ​ទៅ​វិញ បើ​អំឡុង​ពពោះ ស្រីៗ​រីករាយ​ច្រើន​នោះ ចិត្តរីករាយ គភ៌​ក៏​លូតលាស់​បាន​ល្អ ពេល​កើត​មក​ខួរក្បាល​ក៏​ភ្លឺថ្លា ស្វាហាប់ រីករាយ​ទៅ​តាម​នោះ​ដែរ។ ក្នុង​ករណី​មាន​សំណួរ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលប្រពន្ធពពោះ ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ការ​ពពោះ​កូន​ក្នុង​ផ្ទៃ​របស់​ស្រីៗ ជារឿង​អស្ចារ្យ​ដែល​មនុស្ស​ប្រុស​មិន​អាច​ធ្វើ​បាន ដូចនេះ​ហើយ​ស្វាមី​គួរតែ​បង្ហាញ​រឿង​ទាំង​នេះ​ទៅ​កាន់​ភរិយា ដែល​ជា​ទំនួលខុសត្រូវ​សំខាន់​ក្នុង​នាម​ជា​មេ​គ្រួសារ។ ខាងក្រោម​នេះ​ជា​រឿង​ដែល​ប្ដី​ល្អ គួរតែ​ធ្វើ​ពេល​ប្រពន្ធ​មានផ្ទៃពោះ ​ណែនាំ​ដោយ​អ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម៖ ១- ជូន​ប្រពន្ធ​ទៅ​ធ្វើការ បើ​ទោះ​បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ឥឡូវ​សម្បូរ​បែប​ក៏​ពិត​មែន តែ​ស្វាមី​មិន​គួរ​បណ្ដោយ​ឲ្យ​ប្រពន្ធ​ធ្វើ​ដំណើរ​ម្នាក់ឯង​ទៅ​ធ្វើ​ការ​ដែរ។ ព្រោះ​អ្នក​ពោះ​ធំ​ច្រើន​មាន​អាការៈ​វិលមុខ ធេងធោង​ភ្លាម​ៗ ប្រសិនបើ​បើក​ម៉ូតូ ឬ​ឡាន​ម្នាក់ឯង ប្រាកដ​ជា​មាន​គ្រោះថ្នាក់ ហើយ​បើ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង ឬ​ម៉ូតូ​កង់​បី មាន​បញ្ហា​អស់​ទាំង​នោះ អ្នក​ដទៃ​ប្រាកដជា​មិន​អាច​មក​ជួយ​អ្វី​បាន​ច្រើន​ដែរ។ ២- ជូន​ប្រពន្ធ​ទៅ​ពេទ្យ ពេទ្យ​តែងតែ​ណាត់​ម៉ាក់​ៗ​ឲ្យ​ទៅ​ពិនិត្យ​ផ្ទៃពោះ​រៀងរាល់​ខែ ហើយ​ប្រសិនបើ​កូន​មាន​សុខភាព​មិន​សូវ​ល្អទៀត​នោះ រឹតតែ​ត្រូវ​តាមដាន​ញឹកញាប់។ ដូចនេះ​ហើយ​មនុស្ស​ស្រី​ពេល​មាន​ប្ដី​នៅ​ក្បែរ​ខ្លួន​មាន​អារម្មណ៍​កក់​ក្ដៅ សួរនាំ​បញ្ហា​ផ្សេង​ៗ​ពី​កូន​បាន​លម្អិត និង​បើ​ត្រូវ​ជួប​បញ្ហា​មិន​ស្រួល​ណា​មួយ​មាន​អ្នក​ពិគ្រោះ​យោបល់ តែ​បើ​គ្មាន​វិញ គ្នា​​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងណា​ឡើយ​ក្នុង​កាលៈទេសៈ​ពិបាក​ៗ។ ៣- កំដរ​ប្រពន្ធ អ្នក​ពោះ​ធំ​ច្បាស់​ជា​មាន​អារម្មណ៍​ធុញថប់ និង​គេង​មិន​លក់​ជាដើម។ ប្ដី​គួរតែ​ឆ្លៀត​ពេល​ទំនេរ​ចុង​សប្ដាហ៍​ជូន​ប្រពន្ធ​ដើរ​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ដើម្បី​ស្រឡះ​មុខ​មាត់ កុំឲ្យ​អារម្មណ៍ថា​ល្វើយ​ខ្លាំងពេក។ តែ​បើ​មិន​អាច​ទៅ​ណា​បាន​ឆ្ងាយ គួរតែ​ឆ្លៀត​ជូន​ទៅ​កន្លែង​មាន​លក់​អាហារ​ញ៉ាំ ឬ​សួនច្បារ​មាន​ទេសភាព​ស្អាត​ៗ​ក៏​ល្អ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល ៤- ម៉ាស្សា​ឲ្យ​ប្រពន្ធ ពោះ​កាន់តែ​ធំ​អាការៈ​ចុក​រួយ​ផ្សេង​ៗ​ក៏​មាន​កាន់តែ​ច្រើន​កន្លែង ជាពិសេស​ចង្កេះ និង​ជើង​តែម្ដង។ ដឹង​បែប​នេះ​ហើយ​យប់​ឡើង បុរស​ៗគួរតែ​ជួយ​ច្របាច់​ជើង និង​ធ្វើ​សរសៃ​ឲ្យ​ប្រពន្ធ ដើម្បី​បាន​ធូរ​ស្បើយ​​ខ្លះៗ មិន​តែ​ប៉ុណ្ណោះ ពេល​ពាក់​កណ្ដាល​អាធ្រាត្រ​គួរតែ​ក្រោក​ជួយ ​បើឮ​សំឡេង​ប្រពន្ធ​ប្រាប់​ថា​រមួល​ក្រពើ។ ៥- មាន​កាដូ​លើក​ទឹកចិត្ត ពពោះ​កូន​មួយ​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ហត់​នឿយ​ទាំង​កាយ​ទាំង​ចិត្ត បាត់បង់​រូបឆោម […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលមានផ្ទៃពោះ ហេតុអីចាំបាច់ពិនិត្យឈាម ហើយត្រូវពិនិត្យប៉ុន្មានដង?

ពេល​មាន​ផ្ទៃ​ពោះ គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​ពិនិត្យ​ឈាម ដែល​ការ​ពិនិត្យ​ឈាម​នេះ​ធ្វើ​ឡើង​ចំនួន ២ ដង គឺ​នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ និង​ពេល​ជិត​សម្រាល​កូន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ពេល​ទៅ​ពិនិត្យ​សុខភាព​លើក​​ដំបូង ពេល​ដឹង​ថា​មាន​ផ្ទៃពោះ គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​ពិនិត្យ​ឈាម ដើម្បី​បាន​ដឹង​នូវ​ស្ថានភាព​សុខភាព​របស់​ម្តាយ ងាយ​នឹង​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ។ – មើល​ប្រភេទ​ក្រុម​ឈាម (A, B,​ AB, O) និង​ប្រភេទ​រ៉េស៊ីស (+ ឬ -) – ពិនិត្យ​គ្រាប់​ឈាម – ពិនិត្យ​រក​មេរោគ (អេដស៍ ថ្លើម ស្វាយ ប្រមេះ ស្អូច…) – ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម។ អត្ថបទពាក់ព័ន្ធ៖  ៥ ចំណុច បង្ការករណីកូនស្លាប់ក្នុងពោះ នេះជាប្រភេទវ៉ាក់សាំង ត្រូវចាក់ពេលពពោះ ២- នៅ​ពេល​ជិត​សម្រាល ការ​ពិនិត្យ​ឈាម​នៅ​ពេល​នេះ ដើម្បី​ត្រៀម​លក្ខណៈ​​សម្រាល ទាំង​ការ​សម្រាល​ដោយ​ធម្មជាតិ និង​វះកាត់។ ការ​ពិនិត្យ​ឈាម​​ពេល​ជិត​សម្រាល ត្រូវ​ពិនិត្យ​ដូច​ពេល​មាន​ផ្ទៃពោះ​ដំបូង​ដែរ ព្រោះ​ថា តាំង​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល​អ្វីៗ​អាច​ប្រែប្រួល។ – មើល​ប្រភេទ​ក្រុម​ឈាម (A, B,​ AB, O) និង​ប្រភេទ​រ៉េស៊ីស (+ ឬ -) – ពិនិត្យ​គ្រាប់​ឈាម – […]


ការថែទាំផ្ទៃពោះមុនសម្រាល

៥ ចំណុច បង្ការករណីកូនស្លាប់ក្នុងពោះ

ពេល​ពពោះ ម៉ាក់ៗ​មួយ​ចំនួន​បែរ​ជា​ជួប​រឿង​អកុសល ដោយ​កូន​ស្លាប់​ក្នុង​ពោះ​ទាំង​មិន​ឲ្យ​សញ្ញា ឬ​ក៏​មាន​សញ្ញា​ខ្លះៗ។ កូន​ស្លាប់​ក្នុង​ពោះ អាច​បណ្តាល​មក​ពី​គភ៌​លូតលាស់​​មិន​ប្រក្រតី សុក ឬ​ទង​សុក​មាន​បញ្ហា មាន​ការ​ឆ្លង​រោគ ឬ​សកម្មភាព​របស់​ម៉ាក់ៗ។ ដើម្បី​បង្ការ​ករណី​កូន​ស្លាប់​ក្នុង​ពោះ ម៉ាក់​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ ៥ ចំណុច ខាង​ក្រោម​នេះ៖ ១- តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់ ការ​តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ជា​ប្រចាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​អាច​ដឹង​ពី​ការ​លូតលាស់​របស់​គភ៌ ភាព​មិន​ប្រក្រតី​របស់​គភ៌ បើ​មាន​បញ្ហា​នោះ​អាច​ជួយ​បាន​ទាន់​ពេល​វេលា។ ចាប់​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​យ៉ាង​ហោច​ឲ្យ​បាន ៤ ដង។ ២- ហាមប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា ប្រើ​ថ្នាំ​ផ្តេស​ផ្តាស​អំឡុងពពោះ​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្មាន​វេជ្ជបញ្ជា មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​អាច​រលូត ឬ​ស្លាប់​ក្នុង​ពោះ។ ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​អ្វី​មួយ​​ពិត​ជា​សំខាន់​ ព្រោះ​មុន​នឹង​​ឲ្យ​ថ្នាំ ឬ​ចេញ​វេជ្ជបញ្ជា​នោះ គ្រូពេទ្យ​​បាន​មើល​ពី​ស្ថានភាព​សុខភាព​ម្តាយ និង​កូន ពី​អាយុ​គភ៌ តើ​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន​អត់ ប្រើ​កម្រិត​ណា​ទើប​មិន​ប៉ះពាល់​កូន។ អត្ថបទពាក់ព័ន្ធ៖ ពេល​​​ពពោះ​លេប​ថ្នាំ​ផ្តេសផ្តាស ឬ​តាម​គ្នា​ គ្រោះ​ថ្នាក់​ខ្លាំង​​បំផុត ៣- កុំ​ជក់​បារី និង​ផឹក​ស្រា ការ​ជក់​បារី និង​ផឹក​ស្រា ពេល​ពពោះ​បង្ក​គ្រោះថ្នាក់​ខ្លាំង​​ណាស់ ក្រៅ​ពី​ធ្វើ​ឲ្យ​ទារក​លូតលាស់​មិន​ប្រក្រតី កូន​កើត​មិន​គ្រប់​ខែ ក៏​អាច​បង្ក​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌ ៤- គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ហេតុផល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់ៗ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ដើម្បី​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅ​លើ​សរសៃ​ឈាម​ធំ​នៅ​ក្នុង​ទ្រូង និង​ការ​ប៉ះ​ទង្គិច​ទៅ​កូន​ពេល​ចំកោង​ម្តងៗ។ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ជួយ​ពង្រឹង​ដល់​របត់​ឈាម​រត់ បង្កើន​លំហូរ​ឈាម​បាន​កាន់​តែ​ច្រើន​ដល់​គភ៌ បេះដូង […]


ការថែទាំផ្ទៃពោះមុនសម្រាល

ធុញនឹងការណែនាំច្រើនពេលពពោះ សាកវិធីនេះ អាចជួយឲ្យម៉ាក់ៗសប្បាយចិត្តវិញ

មាន​កូន​ជា​ដំណឹង​ពិសេស យើង​នឹង​ទទួល​បានការ​អបអរ​​ លើក​ទឹក​ចិត្ត​ ពី​សាច់ញាតិ​ មិត្តភក្តិ​ ដើម្បីឆ្លងកាត់​ពេល​វេលាពិសេសមួយ​នេះ។ ទន្ទឹម​នឹង​ការ​អបអរ ទាំង​សាច់ញាតិ ទាំង​មិត្តភក្តិ ដោយ​សារ​បារម្ភ ច្បាស់ជាមាន​ពាក្យ​ណែនាំកុំឲ្យ​ធ្វើ​នេះ ធ្វើ​នោះ ច្រើនមិនខាន ពេល​ខ្លះធ្វើ​ឲ្យ​ អារម្មណ៍​យើង​ច្របូក​ច្របល់ ពិសេស​បើ​ឮដំបូន្មាន​ណា​យើង​មិន​ពេញ​ចិត្ត។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​តិចនិក​ ជួយគេច​ចេញ​ពី​ដំបូន្មានយើង​មិន​ពេញ​ចិត្ត​បាន។ ១- ត្រូវ​ដឹង​ថា​​យោបល់ចេញ​ពី​ប្រភព​ណា? ដំបូន្មាន​ពេល​ពពោះ អាច​មាន​គ្រប់​បែប​យ៉ាង តាំង​ពី​រឿង​ពពោះ​ ដល់​រឿង​សម្រាល រឿង​សុខ​ភាព​យើង និង​គភ៌ និយាយ​រួម គ្រប់​បែប​យ៉ាង​តែ​ម្តង។ ​ពេល​សាច់ញាតិ ឬ​មិត្ត​ភក្តិ ​ផ្តល់​ដំបូន្មាន ត្រូវ​ចាំ​ថា ​ជា​ពាក្យ​ចេញ​ពី​ចិត្ត​ដោយ​ក្តី​បារម្ភ ទោះ​ពាក្យ​ខ្លះ​រាង​ចាស់​គម្រិល តែ​មិន​មែន ​មិន​បាន​ការ​នោះ​ទេ។ ការ​លើក​ទឹក​ចិត្ត ចែក​រំលែក​បទ​ពិសោធ ចំណេះ​ដឹង និង​ភាព​ជិត​ស្និត ពី​បងស្រីយើង​ធ្លាប់​ពពោះ និង​សម្រាល ​គឺ​មាន​តម្លៃ​និង​គួរ​ឲ្យ​ស្ញប់​ស្ញែងបំផុត។ យ៉ាង​ណា ក៏​មាន​អ្នក​ផ្សេង​ទៀត រាប់​ទាំងមិត្ត​រួម​ការងារ ​​នឹង​ផ្តល់​យោបល់​ពី​នេះ​ពី​នោះ​ប្រាប់យើង​ដូច​គ្នា។ យ៉ាង​ណា ពួក​គេអាច​នឹង​​មិន​ហ៊ាន​ផ្តល់​ដំបូន្មាន​ពាក់​ព័ន្ធ​ការ​​រស់​នៅ​ផ្ទាល់ខ្លួន​យើង​ឡើយ ដូច​ជា​​ការ​ស្លៀក​ពាក់​ ឬ​ធ្វើ​សក់​ជាដើម។ ជាទូទៅ​ មាន​តែ​រឿង​​មិន​សំខាន់ ដោយ​សារ​មិត្តភក្តិ​រួម​ការ​ងារ អាច​នឹង​មិន​ដឹងទម្លាប់​រស់​នៅ​របស់យើង ក៏​ដូច​ជា​​ស្ថាន​ភាពភគ៌​​ក្នុង​ពោះ​ដែរ។ ២- តប​តាម​អារម្មណ៍ ស្រីៗ​ពពោះ​ខ្លះ អាច​នឹង​​រួស​រាយ​រាក់​ទាក់​ណាស់ ចូល​ចិត្ត​និយាយ​ពី​រឿង​ខ្លួន​មាន​ទម្ងន់ កូន​ក្នុង​ពោះ​រើ ប្រៀប​ធៀប​គ្នា​ជាមួយ​ស្រីៗ​កំពុង​ពពោះ​ផ្សេង​ទៀត។ សម្រាប់​យើង​ផ្ទាល់ ក៏​​អាច​ធ្វើ​ចិត្ត​​រួស​រាយ​ជាង​ធម្មតា​ នៅ​អំឡុង​ពេល​ពពោះ​នេះបាន​ដូច​គ្នា ដោយ​មិន​ប្រកាន់ គ្រាន់​តែ​រឿង​មិត្ត​ភក្តិ សាច់ញាតិ​សុំ​​ស្ទាប​ពោះ​នោះ​ឡើយ។ ពេល​មាន​គេ​និយាយ​ប្រាប់​អ្នក​ពី​រឿង​ពពោះ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

Hormone Inhibin-A Test (តេស្តអ័រម៉ូនរកមើលការលូតលាស់អវយវៈគភ៌មិនគ្រប់លក្ខណៈ)

និយមន័យ១- អ្វី​ជា​តេស្ត​អ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ? តេស្ត​អ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ មក​ពី​ភាសា​បច្ចេក​ទេស Hormone Inhibin-A Test គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ មើល​កម្រិត​អ័រម៉ូនផលិត​ដោយ​សុក​ អំឡុង​ពេល​កំពុង​ព​ពោះ​ ដើម្បី​ដឹង​ថាគភ៌​ក្នុង​ផ្ទៃ​កើត​ជំងឺ​មិន​គ្រប់​ទឹក ឬការលូតលាស់​មិន​ប្រក្រតី ​(Down ​Syndrome) ឬ​អត់? ដោយ​ធ្វើ​ឡើង​ចន្លោះ សប្ដាហ៍​ទី ​១៥-​២០ ​នៃ​ការពពោះ ហើយ​តេស្ត​នេះ ​ធ្វើឡើងដើម្បី​រក​មើល​អ័រម៉ូន​ ៤មុខ ដូចជា​៖ – អ័រម៉ូនអាល់ហ្វា​ផេតូ​ប្រូតេអ៊ីន (alpha-fetoprotein) – អ័រម៉ូន ​hCG – អ័រម៉ូនអឺស្ត្រូសែនមួយ​ប្រភេទ (uE3) – អ័រម៉ូន Inhibin A ដោយ​អាស្រ័យ​ទៅ​លើ​កត្តា​អាយុ​ ស្ថាន​ភាព​សុខភាព​ និង​ពូជសាសន៍​ ​កម្រិតអ័រម៉ូន​​ទាំង​នេះ​ចំពោះ​ស្រី​ពេល​ពពោះ គឺ​មាន​បម្រែបម្រួល​ អាច​ឲ្យ​គ្រូពេទ្យ​ដឹង​បាន ​កត្តាប្រឈម​ធ្វើ​ឲ្យ​ទារក​កើត​មក​មិន​គ្រប់​លក្ខណៈ​។ ២- តេស្ត​អ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ​ធ្វើ​ឡើង​ដើម្បី​អ្វី? គឺ​​ធ្វើ​ឡើង​ដើម្បី​កំណត់​បម្រែ​បម្រួល​អ័រម៉ូន​មួយ​ចំនួន ចំពោះស្រីៗ​កំពុង​ពពោះ ដែល​បម្រែ​បម្រួល​អ័រម៉ូន​ទាំង​នោះ អាច​បណ្តាល​ឲ្យ​គភ៌​កើត​មក មិនគ្រប់ទឹក ឬ​មិន​គ្រប់​លក្ខណៈ (Down Syndrome) ឬ​មាន​បម្រែបម្រួល​ក្រូម៉ូសូម​ជាដើម​។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ធ្វើ​តេស្ត​ជំងឺ​គ្រុនឈាម? អ្វី​យើង​គួរ​ដឹង​ជា​មុន មុន​ធ្វើ​តេស្តអ័រម៉ូន​រកមើល​ការ​លូតលាស់អវយវៈគភ៌​មិន​គ្រប់​លក្ខណៈ មាន​ដូច​ជា៖ – ជក់​បារី​ អាច​ឲ្យ​កម្រិត​អ័រម៉ូន ​Inhibin A មាន​ការ​កើន​ឡើង​ខ្លាំង – ជំងឺ​ធាត់​អាច​ឲ្យ​កម្រិត​អ័រម៉ូន​ Inhibin […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រីៗពពោះញ៉ាំបន្លែផ្លែឈើច្រើន ជួយការពារពីជំងឺបម្រុងក្រឡាភ្លើង

បម្រុង​ក្រឡាភ្លើង ជា​ផល​វិបាក​ធ្ងន់ធ្ងរ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ បណ្តាល​មកពី​បញ្ហា​លើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោមជាដើម ហើយ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទាំង​ម៉ាក់ៗ និង​គភ៌។ តែការសិក្សាមួយ រកឃើញថា អាហារសម្បូរបន្លែ និងផ្លែឈើ ជួយការពារស្ត្រីពពោះពីជំងឺបម្រុង​ក្រឡាភ្លើង។ ម៉ាក់ៗដឹងថា ហេតុអីអត់? ការរកឃើញ​ដូច្នេះ គឺតាមរយៈ​លទ្ធផល​ការសិក្សារ​របស់​អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ​ចំនួន ២ ​របស់​អូស្ត្រាលី គីសាកលវិទ្យាល័យ Sydney និង​ Geelong។ វាពាក់ព័ន្ធ​នឹង​របបអាហារ និង​បាក់តេរី​ក្នុង​ពោះវៀន ដែល​ជួយ​គាំពារ​ដល់​សុខភាព​ស្ត្រីពពោះ។ អ្នកស្រាវជ្រាវ រកឃើញ​ថា ស្ត្រីពពោះមាន​កម្រិត​អាស៊ីដខ្លាញ់ (Short Chain Fatty Acids) តិច នៅ​ក្នុង​ឈាម ទំនងវិវត្ត​ទៅ​ជា​លើសឈាម ដែល​ជាមូលហេតុ​សំខាន់​មួយ បង្ក​ឲ្យ​មាន​លើសឈាម​ពេល​ពពោះ។ ប៉ុន្ដែបាក់តេរី​ក្នុងពោះវៀន បាន​ផលិត​អាស៊ីដ​ខ្លាញ់​នេះ នៅពេល​វាបំបែក​អាហារ​សម្បូរជាតិ​សរសៃ ដែលមាន​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ។ ដូច្នេះ អ្នកស្រាវជ្រាវ​អូស្ត្រាលី បាន​ជំរុញ​ឲ្យ​ស្ត្រីពពោះ ញ៉ាំអាហារ​សម្បូរ​បន្លែ និង​ផ្លែឈើ ដើម្បី​ការពារ​បញ្ហា​លើសឈាម ដែល​ឈាន​ទៅ​បម្រុង​ក្រឡាភ្លើង។ គួរបញ្ជាក់​ថា អាស៊ីដខ្លាញ់ (Short Chain Fatty Acids) ជាអាស៊ីដ​មាន​អាតូមកាបូន […]


ការថែទាំផ្ទៃពោះមុនសម្រាល

​ពិនិត្យ​អេកូ​ពេល​ព​ពោះ មាន​ប្រយោជន៍​ច្រើន​ណាស់

កន្លង​មក​យើង​ធ្លាប់​ឮ​ថា  ពេលពពោះ​មើលអេកូ​ច្រើន​ពេក អាច​ប៉ះពាល់​ចំពោះ​សុខភាព​កូន​ តែ​គ្រូ​ពេទ្យ​ក៏​បាន​បញ្ជាក់​ហើយ​ថា​ករណី​នេះ​មិន​អាច​ទៅ​រួច​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​ពិនិត្យ​អេកូ​ល្អ​ចំពោះ​ម្ដាយ និង​កូន​ទៅ​វិញ​ទេ ដោយ​អាច​តាមដាន​ពី​សុខភាព​ម្ដាយ និង​កូន​បាន​យ៉ាង​ល្អ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការពិនិត្យ​អេកូ​​ពេលពពោះ ដើម្បី​ចង់​ដឹង​ពី​រូបរាង​កូន ការ​ប៉ះពាល់ និង​ផល​វិបាក​ផ្សេង​ៗ​ទៀត ដោយ​បែងចែក​ជា​ផ្នែក​ៗ​ដូច​ខាងក្រោម។ ១- ការ​​វិវត្ត និង​រូប​រាង​កូន ចង់​ដឹង​ពី​ទីតាំង​របស់​កូន​ក្នុង​ស្បូន ឬ​ក្រៅ​ស្បូន បេះដូង​កូន​ចំហ ឬ​អត់ កូន​មាន​ភ្នែក ច្រមុះ​មាត់​អត់ ជា​កូន​ពេញ​លក្ខណៈ ឬ​ជា​កូន​ពង កូនមានពកឆ្អឹងខ្នងទេ សរសៃ​ឈាម​ពី​សុក​រត់​ទៅ​ចិញ្ចឹម​កូន​គ្រប់គ្រាន់ទេ កូនមានដៃជើង​គ្រប់​អត់ កូន​គ្រប់​គីឡូ​ទេ សុក​រុំ​កអត់ កូន​មាន​ឆែប​មាត់ ឬ​ក្រអូម​មាត់​ទេ? ២- សុខភាព​ម្ដាយ ចំពោះ​ម្ដាយ​វិញ ការ​ពិនិត្យ​អេកូ​គឺ​ដើម្បី​ចង់​ដឹង​ថា មាន​សុក​ពាំង​មាត់​ស្បូន សុក​ចាក់​មាត់​ស្បូន ទឹកភ្លោះ​មាន​គ្រប់គ្រាន់​អត់ ឬ​តាមដាន​ពី​ការ​បង្វិល​របស់​កូន និង​ដឹង​ពី​ស្ថានភាព​ម៉ាក់​ៗ​ថា​អាច​កើត​តាម​ធម្មជាតិ ឬ​សម្រាល​តាម​វះកាត់។ អត្ថបទ​ពាក់ព័ន្ធ៖ ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ តែ​ទោះ​ជា​យ៉ាងណា​វេជ្ជបណ្ឌិត​ខាង​លើ​បាន​បញ្ជាក់​ថា ការ​អេកូ​មិន​អាច​ដឹង​គ្រប់​យ៉ាង ឬ​ច្បាស់លាស់ ១០០% ឡើយ ហើយ​ការ​ពិនិត្យ​ដោយ​ឆ្លុះ​ម៉ាស៊ីន​មួយ​នោះ មិន​ប៉ះពាល់​ដល់​កូន​ទេ។ ការ​ពិនិត្យ​អេកូន​យ៉ាងហោចណាស់ ៤-៥ ដង ចាប់​តាំងពី​មាន​កូន​រហូត​ដល់​ថ្ងៃ​សម្រាល ឬ​​បើ​​កូន​ក្នុង​ពោះ​មាន​បញ្ហា យើង​អាចពិនិត្យអេកូរៀង​​រាល់​ខែ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ​ ទាំងគភ៌?

ស្រីៗ​កំពុងពពោះដំបូង ច្បាស់​ជាមាន​អារម្មណ៍​ល្វើយ ងងុយ​ខ្លាំង​ ចង់តែគេង។ ធម្មតា ដើម្បី​គេង​ឆ្អែត ​មនុស្ស​ពេញវ័យ​ត្រូវ​ការ ៧-៩ ម៉ោង/ថ្ងៃ ចុះ​ចំណែក​យើង​កំពុង​ពពោះ​ គួរ​គេង​ប៉ុន្មាន​ម៉ោង​ ទើប​ល្អ​? បើ​អត់ដឹង​ ចាំ “Hello គ្រូពេទ្យ” ប្រាប់។ ១- គុណ​ប្រយោជន៍​ពី​ការ​គេង​គ្រប់​គ្រាន់ គេងជា​ផ្នែក​សំខាន់​មួយ​ក្នុង​ជីវិត​រស់​នៅ​ ដើម្បី​ទទួល​បាន​​សុខភាពល្អ។ មាន​ទ្រឹស្ដី​ផ្សេង​ៗ​ជា​ច្រើន ​​បកស្រាយ​ពី​អ្វី​ដែល​កើត​ឡើង​ក្នុង​ពេល​យើង​គេង។ ទ្រឹស្ដី​មួយ​អះអាង​ថា ​មនុស្ស​ជាច្រើន​​ទទួល​ស្គាល់ថា អំឡុង​ពេល​​គេង ​ជា​ពេលវេលា​ដ៏​ប្រសើរ​បំផុត​សម្រាប់​រាងកាយ​ បាន​សម្រាក។ ម្យ៉ាង​ទៀត ​រាងកាយយើង នឹង​ប្រើ​ពេលវេលា​នេះ​ ជួសជុល​កោសិកា​ខូចខាត និង​ស្ដារ​កោសិកា​សរសៃប្រសាទ​​ក្នុង​ខួរ​ក្បាល​ឡើង​វិញ។ ២- ចំ​នួន​ម៉ោង​គេង​ល្អ​បំផុត​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ មិន​ខុស​ពី​មនុស្ស​ពេញ​វ័យ​ដទៃ​ទៀត ស្រីៗ​មាន​ផ្ទៃ​ពោះ គួរ​គេង​ឲ្យ​បាន​ចន្លោះពី ៧-៩ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ ដោយ​ស្រីៗ​មាន​ផ្ទៃ​ពោះ មាន​បម្រែ​បម្រួល​ច្រើន ពេទ្យ​តែង​ណែនាំ​ឲ្យ​គេងបាន​ ១០ ម៉ោង បើ​សិន​ជា​មាន​អារម្មណ៍​ល្វើយ​ខ្លាំង អស់​កម្លាំង ឬ​បញ្ហា​ណា​មួយ។ យ៉ាងណា មិនគួរ​គេង​លើស​ពី ១០ ម៉ោង ក្នុង​មួយថ្ងៃ​នោះ​ទេ ព្រោះ​អាច​បង្ក​បញ្ហា​មួយ​ចំនួន ពិសេស ​គឺ​ខ្វះ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរ​ក្បាល ធ្វើ​ឲ្យ​ខួរ​ក្បាល​យើង​ដើរ​ស្ពឹក និង​ថែម​ទាំង​ប៉ះពាល់​ដល់ការ​អភិវឌ្ឍ​ខួរ​​ក្បាល​របស់​គភ៌​ក្នុង​ផ្ទៃ​ដូច​គ្នា។ ៣- […]


ការថែទាំផ្ទៃពោះមុនសម្រាល

​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​

អំឡុង​ពេល​​​ពពោះ ស្ត្រីពពោះត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ជាពិសេស។ ខណៈ​ពេល​នេះ ការ​សិក្សា​​ថ្មី​​ពី​ប្រទេស​ន័រវែស បង្ហាញ​ថា ពេល​ម៉ាក់​ៗ​កំពុង​ពពោះដែល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ ​អាច​ជួយ​បង្ការ​​កូនកើត​​មក មិន​ឲ្យមាន​រោគ​ហើម​ពោះ។ ការ​ស្រាវជ្រាវ​ពី​វិទ្យាស្ថាន​​សុខភាព​​សាធារណៈ សហការ​ជា​មួយ​មន្ទីរពេទ្យ​​សិក្សា​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​កុមារ Østfold Hospital Trust ប្រទេស​ន័រវែស បាន​បញ្ជាក់​ថា ម៉ាក់ៗ​ដែល​​បាន​ទទួល​របប​អាហារ​មាន​ជាតិសរសៃខ្ពស់​​អំឡុង​ពេល​ពពោះ នឹង​មាន​ហានិភ័យ​​កូន​កើត​មក ​​មាន​រោគ​ហើម​ពោះ​ក្នុង​កម្រិត​ទាបប៉ុណ្ណោះ។ ការ​សិក្សា​បាន​វិភាគ​​​តាម​​ដាន​លើ​ទិន្នន័យ​​កុមារ និង​ម៉ាក់ៗ​ប្រមាណ​ជាង​ ៨០.០០០ ​នាក់ ដែលសុទ្ធ​សឹងបាន​ផ្តល់កំណើត​​កូន នៅ​ចន្លោះ​ឆ្នាំ​១៩៩៩-​២០០៩។ ម៉ាក់ៗ​ចូល​រួម​ទាំង​អស់ ​ត្រូវ​បាន​ពេទ្យ​​សួរ​អំពី​របប​អាហារ រាប់​ទាំង​ជាតិសរសៃ និង​ប្រូតេអ៊ីន​​ Gluten បាន​មក​ពី​គ្រាប់​ធញ្ញជាតិ​ នៅ​អំឡុង​ពេលកំពុង​ពពោះ​​សប្តាហ៍​ទី ​២២។ ដោយ​ឡែក សម្រាប់​​ទារកកើត​មក ក៏​ត្រូវ​អ្នក​វិទ្យាសាស្រ្ត​តាម​ដាន​​ផង​ដែរ ​រហូត​ដល់​ធំ​ធាត់​ ដល់​អាយុ​ ១១ ​ឆ្នាំ។ អ្នក​ស្រាវជ្រាវ​រក​​ឃើញ​ថា ស្រីៗញ៉ាំ​ជាតិ​សរសៃខ្ពស់​ ប្រហែល​ ៤៥ ​ក្រាម/​ថ្ងៃ មាន​ហានិភ័យ​​​កូន​កើត​មក ​​មាន​អត្រា​រោគ​ហើម​​ពោះ​តិច​ជាង ដល់​ទៅ​ ៣៤​​% ឯ​ណោះ ស្រី​​មិន​បាន​​​ទទួល​ជាតិ​សរសៃ​នេះ​សោះ ឬ​ទទួល​តែ​ ១៩ ក្រាម/ថ្ងៃ​​។ ទោះ​ជា​យ៉ាង​​ណា លោក​វេជ្ជបណ្ឌិត Ketil Stordal ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស