ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

ស្វែងរក ការថែទាំផ្ទៃពោះមុនសម្រាល


ការថែទាំផ្ទៃពោះមុនសម្រាល

ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា? (វីដេអូ)

ផ្តាសាយ​បង្ក​ដោយ​វីរុស​ជាច្រើន​ប្រភេទ ​ឆ្លង​តាម​រយៈ​ខ្យល់​ដង្ហើម ដំណក់​ទឹក​មាត់​តូចៗ មនុស្ស​ធំ​កើត​ផ្តាសាយ​ឆាប់​ជា​ជាង​កូន​ក្មេង គឺ​លឿន​បំផុត​ជា​សះស្បើយ​អំឡុងពី ២-៣ ថ្ងៃ ឬ​យ៉ាង​យូរ​ ៧-១០​ថ្ងៃ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ បើ​កើត​ផ្តាសាយ​ហើយ ពិបាក​បន្តិច​ដោយសារ​តែ​មាន​​ប្រព័ន្ធ​ការពារ​ខ្សោយ ហើយ​បើ​បណ្តោយ​ទុក​យូរ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ស្ត្រី​មាន​ផ្ទៃពោះ​កើត​ផ្តាសាយ​កម្រិត​ស្រាល បើ​មិន​ចង់​លេប​ថ្នាំ ខ្លាច​ប៉ះពាល់​ដល់​កូន អាច​ធ្វើ​តាម​វិធី​ងាយៗ​ក្នុងវីដេអូ​នេះ​បាន។


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលណា ទើបទារកក្នុងផ្ទៃបង្វិលក្បាលមកក្រោមរហូត?

ស្រីៗ​ដែល​ត្រៀម​ខ្លួន​សម្រាល​តាម​ធម្មជាតិ នឹង​អស់​បារម្ភ​ពេល​ដឹង​ថា​ទម្រង់​កូន​បង្វិល​ក្បាល​ចុះ​ក្រោម។ តើ​កូន​ក្នុង​ផ្ទៃ​បាន​ប៉ុន្មាន​ខែ​ ទើប​អាច​បង្វិល​ក្បាល​ចុះ​ក្រោម​រហូត​នោះ? ចុះ​ធ្វើ​ម៉េច​បើ​កូន​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម? លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា ទម្រង់​កូន​ក្នុង​ពោះ​ម្តាយ​បង្វិល​គ្រប់​ពេល​ទាំង​អស់ ប៉ុន្តែ​កូន​នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​រហូត ចាប់​ពី​គភ៌​អាយុ ៣២-៣៣ សប្តាហ៍​ឡើង​ទៅ។ [embed-health-tool-due-date] តែ​ទោះ​​យ៉ាង​​ណា​​លោកស្រី​វេជ្ជបណ្ឌិត​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូបនេះថា ទោះ​បី​ជា​កូន​អត់​បង្វិល​ក្បាល​នៅ​ក្នុង​អំឡុង ៣២-៣៣ សប្តាហ៍ ឡើង​ទៅ​ក្តី តែ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កុំ​មាន​ការ​ព្រួយ​បារម្ភពេក ដោយ​យើង​អាច​តាម​ដាន​រហូត​ដល់ ៣៧ សប្តាហ៍ ឬ​ស្ត្រី​ខ្លះ​អាច​តាម​ដាន​រហូត​ដល់​ថ្ងៃ​ឈឺ​ពោះគ្រាន់ចាប់​ពី​គភ៌​អាយុ ៣៧ សប្តាហ៍​ឡើង​ទៅ កូន​ក្នុង​ពោះ​កាន់​តែ​ធំ បែប​នេះ​ទម្រង់​កូន​បែប​ម៉េច នឹង​នៅ​បែប​នោះ ព្រោះ​កូន​កាន់​តែ​ធំ ឯបរិវេណ​សម្រាប់​កូន​បង្វិល​តិច។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប្រសិន​កូន​ក្នុង​ផ្ទៃ​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម គ្រូពេទ្យជំនាញ​មាន​វិធី​ក្នុង​ការ​បង្វិល​ពោះ​របស់​ស្ត្រី ដើម្បី​ឲ្យ​ក្បាល​កូន​បង្វិល​ចុះ​ក្រោម អាច​សម្រាល​តាម​ធម្មជាតិ​បាន ដែល​គ្រូពេទ្យ​អាច​ធ្វើ​នៅ​ពេល​ចន្លោះ​គភ៌​អាយុ ៣៦-៣៧ សប្តាហ៍ ហើយ​មាន​ទាំង​កត្តា​ជោគ​ជ័យ មិន​ជោគ​ជ័យ និង​គ្រោះ​ថ្នាក់។ បើ​សិន​ជួប​គ្រោះ​ថ្នាក់​គ្រូពេទ្យ​អាច​នឹង​វះ​កាត់​ភ្លាមៗ​តែ​ម្តង ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ទារក។ ចំពោះ​ករណី សុក​ពាំង​មាត់​ស្បូន សុក​រុំក​កូន លោកស្រី​វេជ្ជបណ្ឌិត​ថា គ្រូពេទ្យ​មិន​អាច​ជួយ​បង្វិល​បាន​ទេ តម្រូវ​ឲ្យ​ស្ត្រី​សម្រាល​កូន​ដោយ​វះ​កាត់​តែ​ម្តង។ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី អត្ថបទគួរអាន៖ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ចៀសវាងបញ្ហាកូនកើតមិនគ្រប់ខែ ម៉ាក់ៗពពោះគួរធ្វើតាមការណែនាំទាំងនេះ

សម្រាប់​ស្ត្រី​ពពោះ​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​សម្រាល​កូន​មុន​ខែ ដែល​វា​ជា​បញ្ហា​មួយ​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ។ ករណី​កូន​កើត​មិន​គ្រប់​ខែ​នេះ ក៏​មាន​ច្រើន​ដែរ អ៊ីចឹង​ហើយ ម៉ាក់ៗ​ពពោះ​គួរ​ធ្វើ​បែប​ណា ដើម្បី​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​លើ​ខ្លួន? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ដែល​អាច​គំរាម​កំហែង​ដល់​គភ៌​រហូត​ឈាន​ដល់​កើត​មិន​គ្រប់​ខែ​រួម​មាន ស្ត្រី​ធ្លាប់​រំលូត​កូន​ញឹកញាប់ ជក់បារី ដុះ​សាច់​ដុំ​ស្បូន ទឹក​ភ្លោះ​ឆ្លង​មេរោគ ឬ​ស្ត្រី​មាន​ទឹក​ភ្លោះ​ច្រើន​ជាដើម។ លោក​បន្ត​ថា ស្ត្រី​ពពោះ​អាច​បង្ការ​បញ្ហា​ទារក​កើត​មិន​គ្រប់​ខែ​ដោយ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​ប៉ុន្មាន​ចំណុច​នេះ៖ - ពិនិត្យ​សុខភាព​តាម​ការ​កំណត់ អំឡុង​ពេល​ពពោះ - បើ​ម្ដាយ​ពពោះ​មាន​ជំងឺ​ប្រចាំ​កាយ ត្រូវ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ -​ ទទួល​ជាតិ​ដែក​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា - រក​មូល​ហេតុ និង​ធ្វើ​ការ​ព្យាបាល​ជំងឺ​ពាក់​ព័ន្ធ រលាក​រោគ​ស្ត្រី​ផ្សេងៗ​ឲ្យ​បាន​ជា​សះ​ស្បើយ ដែល​ជា​មួល​ហេតុ​បង្ក​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ - មាន​របប​អាហារ​ត្រឹម​ត្រូវ ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ ប្រូតេអ៊ីន (បាយ សាច់ បន្លែ ផ្លែឈើ ទឹក​ដោះ​គោ គ្រាប់​ធញ្ញជាតិ...) - សម្រាក និង​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ចៀស​វាង​ការងារ​ហួស​កម្លាំង - ជួប​គ្រូពេទ្យ​ក្នុង​ករណី​ស្ត្រី​ពពោះ​មាន​ប្រវែង​មាត់​ស្បូន​ចំហ។ល។ បន្ថែម​ពី​លើ​នេះ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​សញ្ញា​សង្ស័យ​ដូច​ជា ក្ដៅ​ខ្លួន ធ្លាក់​ឈាម ចុក​ពោះ ត្រូវ​ទៅ​ពិនិត្យ​ភ្លាម​ព្រោះ វា​សុទ្ធ​តែ​ជា​បញ្ហា​ជំរុញ​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ ដោយ​មិន​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ឡើយ។ ទារក​ដែល​កើត​មិន​គ្រប់​ខែ​ប្រឈម​នឹង​ផល​ប៉ះពាល់​ច្រើន​ដួច​ជា បញ្ហា​ដក​ដង្ហើម ងាយ​ឆ្លង​មេរោគ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ទម្លាប់ញ៉ាំបែបណា ទើបស្រីៗពពោះឡើងគីឡូសមល្មម ងាយសម្រាលកូន

ទម្លាប់​ញ៉ាំ​បែប​ណា ទើប​ស្រីៗ​ពពោះ​​ឡើង​គីឡូ​សម​ល្មម ងាយ​ស្រួល​សម្រាល​កូន ថ្វីត្បិត​តែ​​ពេល​ពពោះ គ្រូពេទ្យ​តែង​តែ​ណែនាំ​ស្ត្រី​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​​ឲ្យ​បាន​ច្រើន​មែន តែ​ទោះ​យ៉ាង​ណា​យើង​មិន​ត្រូវ​ញ៉ាំ​ច្រើន​ហួស​ហេតុ តាម​ចំណង់​នៃ​ការ​ឃ្លាន​នោះ​ទេ ពិសេស​នៅ​ត្រីមាស​ទី៣ ដែល​ពេល​ឡើង​គីឡូ​ស្រឺតៗ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ គ្រុយ លៀងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាលកូន ស្ត្រី​ឡើង​គីឡូ​ពី ១០-១២ គីឡូក្រាម ទើប​ជា​ការ​ល្អ​ប្រសើរ។ ផ្ទុយ​ទៅ​វិញ​បើ​តិច​ជាង​នេះ​ក៏​មិន​សូវ​ល្អ ហើយ​បើ​ឡើង​ទម្ងន់​លើស​នេះ ម្តាយ​ក៏​ធាត់​ខ្លាំង ឯ​កូន​ក្នុង​ផ្ទៃ​ថ្លោស ធ្វើ​ឲ្យ​ពិបាក​​សម្រាល​តាម​ធម្មជាតិ ហើយ​អាច​មាន​ផល​វិបាក​ផ្សេងៗ​ទៀត។ ខាងក្រោម​នេះ​ជា​តិចនិក​ជួយ​គ្រប់​គ្រង​ទម្ងន់​ពេល​ពពោះ មិន​ឲ្យ​ធាត់​ខ្លាំង៖ ១. ញ៉ាំ​ច្រើន​ដង តែ​តិចៗ ក្បូន​ពេទ្យ​បាន​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នូវ​អាហារ​ដែល​មាន​អនាម័យ ហើយ​សម្បូរ​ជីវជាតិ​ចម្រុះ​មុខ ក្នុង​នោះ​មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ។ ការ​ញ៉ាំ​ឲ្យ​ច្រើន​នេះ មិន​មែន​មាន​ន័យ​ថា ស្ត្រី​ត្រូវ​តែ​សម្រុក​ញ៉ាំ​ម្តង ឬ២​ដង ដាក់​ឲ្យ​ហល់​នោះ​ទេ គឺ​ត្រូវ​ញ៉ាំ​ក្នុង​បរិមាណ​ល្មម ឬ​តិចៗ តែ​ច្រើន​ដង អាច​ពី​៥-៦ដង/ថ្ងៃ។ ២. ចៀស​វាង​ចំណី​អាហារ​ផ្អែម យើង​ដឹង​ហើយ​ថា ស្ត្រី​ពពោះ​ម្តង​ចង់​នេះ ម្តង​ចង់​នោះ បើ​ចង់​ហើយ​ត្រូវ​តែ​រក​ញ៉ាំ​ឲ្យ​បាន ទើប​អស់​ចិត្ត។ ក្នុង​នោះ​ការ​ញ៉ាំ​ផ្អែមៗ ម៉ាក់ៗ​គួរ​ប្រយ័ត្ន​បន្តិច ព្រោះ​ងាយ​ធ្វើ​ឲ្យ​យើង​ធាត់ ទៅ​ជា​មាន​ជំងឺ​នោម​ផ្អែម ដែល​ករណី​ខ្លះ​ការ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឯង​មិន​បាន​ពេល​ពពោះ វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង-ក្រឡា​ភ្លើង […]


ការថែទាំផ្ទៃពោះមុនសម្រាល

ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?

អ្នក​មាន​ផ្ទៃពោះ​បើ​ចង់​ដើរលេង​បាន​អត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា បើ​ចង់​ដើរ​លេង​ប្រាកដជា​បាន តែ​សម្រាប់​អ្នក​កៀកថ្ងៃសម្រាល​មិនបានឡើយ យ៉ាងហោចណាស់ក៏មុន​សប្ដាហ៍​ ៣៦ដែរ។ លោក​បាន​បន្ត​ទៀត​ថា មុន៣៦ សប្ដាហ៍ដើរលេងបាន ព្រោះ​ក្រោយ ៣៦ សប្ដាហ៍​គឺ​ជា​វេលា​គ្រប់ខែ​ កូន​អាច​សម្រាល​ក្នុង​ពេល​ណា​មួយ​ដែល​យើង​មិន​ដឹងមុន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ​ទៀតសោត គឺ​សម្រាប់​ម៉ាក់​ៗ និង​កូន​ក្នុង​ផ្ទៃ​​មាន​សុខភាព​ប្រក្រតី​ប៉ុណ្ណោះ ចំណែក​ឯ​ការ​ដើរកម្សាន្ត​ទៀត ​ក៏​មិនមែន​ជា​ឡើង​ភ្នំ ចូលព្រៃ ដែល​ស្ថានភាព​ផ្លូវ​ពិបាក និង​ដាច់​ស្រយាលឡើយ។ ការ​ដើរ​កម្សាន្ត​ពិតជាជួយ​ឲ្យ​អារម្មណ៍​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កំពុង​តែ​ធុញថប់ ហត់នឿយ និង​ទន្ទឹង​ចាំ​មើល​មុខ​កូន​យូរ បាន​ធូរ​ស្រាល​រីករាយ​ឡើង​វិញ​បានមែន ហើយ​កូន​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ទៅ​តាម​នោះ​ដែរ។ ប៉ុន្តែ​បើ​កន្លែង និង​កត្តា​សុខភាព​ផ្ទាល់​ខ្លួន​មិន​ល្អ ថែម​ទាំង​កន្លែង​ដាច់ស្រយាល ក្នុងករណីមាន​បញ្ហា​ណា​មួយ ​មណ្ឌល​សុខភាព រួម​ទាំង​គ្រូពេទ្យ​នៅទីនោះ គ្មានឧបករណ៍ ឬដឹង​ស្ថានភាព​សុខភាព​យើង និង​កូនកន្លងមក ច្បាស់ជា​នាំគ្រោះថ្នាក់។ រឿង​មួយ​ចាំបាច់​ដែល​ស្រ្តី​ពពោះ​គ្រប់​រូប​ត្រូវ​ដឹង គឺ​ថា​ការ​កើត​កូន​មិន​គ្រប់​ខែ​មុន ៣៦ សប្ដាហ៍ក៏អាច​កើត​ឡើង​បាន​គ្រប់​ពេល ដូចនេះ​បើ​ទៅ​ផ្លូវ​ឆ្ងាយ បែក​ទឹកភ្លោះ ឈឺពោះ​សម្រាល​ ​ទាំង​គ្មាន​ត្រៀមសម្ភារៈ កូន និង​ម៉ាក់​គិត​យ៉ាង​ម៉េច​ទៅ? ម្យ៉ាង​ទៀត​អ្នក​ទើប​មាន​ផ្ទៃពោះ​ដំបូង​ៗ​ក៏​រឹតតែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ធ្វើ​ដំណើរ ប្រសិនបើ​មាន​ធ្លាក់​ឈាម ឬ​ឈឺ​ចុកចាប់​នោះ អាច​រលូតកូនក៏មាន មូលហេតុ​ព្រោះ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មាន​រយៈពេល​វែង ហើយ​បើ​បូក​រួម​ផ្លូវ​ពិបាក​រលាក់រលើ​ទៀត​នោះ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលមានផ្ទៃពោះ ហេតុអីចាំបាច់ពិនិត្យឈាម ហើយត្រូវពិនិត្យប៉ុន្មានដង? (វីដេអូ)

ពេល​មាន​ផ្ទៃ​ពោះ គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​ពិនិត្យ​ឈាម ដែល​ការ​ពិនិត្យ​ឈាម​នេះ​ធ្វើ​ឡើង​ចំនួន ២ ដង គឺ​នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ និង​ពេល​ជិត​សម្រាល​កូន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​បំផុត! ស្ត្រីពពោះ អាច​ប្រឈម​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បើមានសញ្ញាទាំងនេះ កូនក្នុងផ្ទៃគំរាម ឬកំពុងរលូតហើយ ស្រីៗមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំ ម៉ាក់ៗគ្រប់ខែជិតសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ មានផ្ទៃពោះ សុខៗស្រាប់តែផ្ចិតលៀនចេញក្រៅ គួរឲ្យភ័យអត់? មានផ្ទៃពោះ ស្លៀកពាក់រឹបៗពេកប៉ះពាល់អីខ្លះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំផ្ទៃពោះមុនសម្រាល

ជំនឿបុរាណ ៤ យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ (វីដេអូ)

ជំនឿ​មិន​សម​ហេតុផល​មួយចំនួន​ដែល​ចាស់​ៗ​តែង​លើក​ឡើង​ទាក់ទង​នឹង​ស្ត្រីពពោះ ត្រូវ​ពេទ្យ​​បដិសេធ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ។ តែ​បើ​ក្រឡេក​ទៅ​មើល​ជំនឿ​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ត្បិត​​មិន​ត្រឹមត្រូវ​ទាំង​ស្រុង ព្រោះតែ​ង្កប់​គំនិត​អប់រំ​ល្អ​ដល់​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ នេះ​បើតាម​ការ​បកស្រាយ​របស់​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា។​ អត្ថបទពាក់ព័ន្ធ៖ ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់ មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ ៥ ចំណុច បង្ការករណីកូនស្លាប់ក្នុងពោះ ៣ ចំណុច ស្រីៗពពោះត្រូវធ្វើ ដើម្បីបង្ការកុំឲ្យកូន​មានជំងឺបេះដូងពីកំណើត កើតស្អូច ឬអុតស្វាយពេលពពោះគ្រោះថ្នាក់ខ្លាំង តើអាចចាក់វ៉ាក់សាំងទាំងនេះពេលពពោះបានអត់?​ ស្រីៗកូន​ខ្ចី​ផឹក​ស្រា​ មិនត្រឹម​តែប៉ះពាល់​សុខភាព​ខ្លួន​ឯង​ទេ ឯ​កូន​តូច​វិញ​រឹត​តែ​​បញ្ហា មានផ្ទៃពោះ នៅប្រឹងធ្វើការ​យប់​ទៀត ប្រយ័ត្ន​រលូតកូន! អាហារពង្រឹងប្រព័ន្ធការពាររាងកាយស្ត្រីពពោះ មិនងាយឈឺ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំផ្ទៃពោះមុនសម្រាល

អាហារ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗកំពុងពពោះ (វីដេអូ)

ពេលពពោះ ​ អាហារូបត្ថម្ភ​ គឺ​ជា​កត្តា​អាទិភាព​សម្រាប់​សុខភាព​ម៉ាក់ៗ និង​ការ​លូត​លាស់​របស់​ភគ៌​ក្នុង​ផ្ទៃ។ គ្នា​យើង​មួយ​ចំនួន តែង​ចំណាយ​ប្រាក់​ទិញ​វីតាមីន អាហារ​បំប៉ន​ល្អៗ ថ្លៃៗ​មក​ញ៉ាំ ដើម្បី​ឲ្យ​កូន​មាន​សុខភាព​ល្អ ប៉ុន្តែ​ខ្លះ​ទៀត​ បាន​ជ្រើស​វិធី​សាស្ត្រ​សាមញ្ញ​ដើម្បី​សុខភាព​ម៉ាក់ៗ និង​បេប៊ី តាម​រយៈ​របប​អាហារ​សុខភាព។ ចុះ​មាន​ដឹង​អាហារ​ណា​ខ្លះ​ល្អ​ ​សម្រាប់​ស្រីៗ​ពពោះ​អត់? បើ​មិន​ទាន់​ដឹង “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពេល​នេះ​តែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ អាហារអីខ្លះ​ល្អ​ខ្លាំង​សម្រាប់​ស្រីៗកំពុងពពោះ? បកស្រាយអាថ៌កំបាំង ស្រីៗពពោះឃ្លានខ្លាំង មិនអាចទ្រាំបាន ជិត​គ្រប់​ខែ ​ស្ត្រីពពោះ​អាច​តមអាហារ​បាន តែ​ប្រយ័ត្ន​បន្តិច អាហារ និងប្រការគួរចៀសវាងពេលពពោះ ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យា​បាល​ជូន​ទេ៕


ការថែទាំផ្ទៃពោះមុនសម្រាល

អាការៈមួយចំនួននេះ ស្រ្តីពពោះនឹងជួបប្រទះ (វីដេអូ)

ស្រីៗ​ពពោះ​ដូចគ្នា​ទើប​ដឹង​ពី​អាការៈ​មិន​ស្រួល​មួយ​ចំនួន ហើយ​អ្នក​ខ្លះ​ជួប​ញឹកញាប់​ទៀត​ផង។ ក្នុង​នោះ​ករណី​ខ្លះ​ទាល់តែ​ជួប​ជាមួយ​គ្រូពេទ្យ​ទើប​ធូរ​ស្បើយ ឬ​ស្ថានភាព​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយខ្លួន​ឯង គ្រាន់តែ​យើង​អនុវត្ត​វិធី​មួយ​ចំនួន នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗពពោះជិះឡានដាក់ខ្សែក្រវាត់ ប៉ះពាល់កូនអត់? មានកូនញឹកមិនល្អ ហើយបើរង្វើលពេកក៏ប៉ះពាល់ដែរ! មួយថ្ងៃៗចេះតែហត់អស់កម្លាំង អាចមកពី​មូលហេតុ ៥ យ៉ាងនេះ ចាញ់កូន ល្អ ឬអាក្រក់? ដោយសារហេតុផលអ្វីខ្លះ? អាហារ និងប្រការគួរចៀសវាងពេលពពោះ តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស