backup og meta

ម៉េចបានស្ត្រីពពោះធ្លាក់ឈាមនៅត្រីមាសទី១? គួរ​ឲ្យ​បារម្ភ​កម្រិត​ណា?

ម៉េចបានស្ត្រីពពោះធ្លាក់ឈាមនៅត្រីមាសទី១? គួរ​ឲ្យ​បារម្ភ​កម្រិត​ណា?

បញ្ហា​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ ជា​ធម្មតា​ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ាក់ៗ​កើត​ក្តី​បារម្ភ​ពី​សុខភាព ពិសេស​នោះ​គឺ​បារម្ភ​ពី​អា​អូន​ក្នុង​ផ្ទៃ។ មាន​ស្ត្រី​ពពោះ​​មួយ​ចំនួន ជួប​បញ្ហា​ធ្លាក់​ឈាម​​នៅ​ត្រី​មាស​ទី១នេះ ប៉ុន្តែ​មិន​ដឹង​ច្បាស់​ថា​បញ្ហា​​កើត​ឡើង​ដោយសារ​អ្វី ឬ​គួរ​ឲ្យ​បារម្ភ​កម្រិត​ណា​នៅ​ឡើយ។

បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រី​មាស​ដំបូង ២០-៣០%​នៃ​គភ៌​សរុប​អាច​ជួប​ប្រទះ​បញ្ហា​ធ្លាក់​ឈាម ហើយ​វា​អាច​ជា​សញ្ញា​អាសន្ន​ដែល​ស្ត្រី​ចាំ​បាច់​ត្រូវ​ពិនិត្យ និង​តាម​ដាន​ជា​បន្ទាន់។ ផ្ទុយ​ទៅ​វិញ បញ្ហា​ធ្លាក់​ឈាម​​នៅ​ត្រី​មាស​ទី១នេះ​អាច​ជា​ផ្ដល់​ផល​រំខាន​តិច​តួច​ប៉ុណ្ណោះ​ចំពោះ​ម៉ាក់ៗពពោះ និង​គភ៌​ក្នុង​ផ្ទៃ វា​អាស្រ័យ​លើ​បរិមាណ​នៃ​ការ​ធ្លាក់​ឈាម និង​រោគ​សញ្ញា​គួប​ផ្សំផ្សេងទៀត (៧០% នៃ​ការ​ធ្លាក់​ឈាម​របស់​ម៉ាក់ៗ គភ៌​អាច​វិវត្ត​ធម្មតា)។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

មូល​ហេតុ​នៃ​បញ្ហា​ធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី១

– ប៉ះ​ទង្គិច ឬ​កកិត​មាត់​ស្បូន (ការ​រួម​ភេទ ឬ​ពិនិត្យ​មាត់​ស្បូន)

– បង្ក​កំណើត​គភ៌​ក្នុង​ស្បូន (ការ​កាច់​សំបុក)

– គំរាម​រលូត ឬ​រលូត

កូន​ក្រៅ​ស្បូន

– កូន​ពង

– រលាក​មាត់​ស្បូន

រោគ​សញ្ញា​គួប​ផ្សំ​នៃ​បញ្ហា​ធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី១

  • ឈឺ​ពោះ ឬ​ឈើ​លើ​ថ្ងាស​ផ្នែក​ខាង​ក្រោម​ពោះ
  • កម្រិត​ឈឺ តិច ឬ​ខ្លាំង
  • រួយ​ចង្កេះ
  • អស់​កម្លាំង ល្ហិតល្ហៃ
  • បាត់បង់ស្មារតី

មន្ទីរពេទ្យ កាល់​ម៉ែត បន្ត​ថា ប្រភេទ​នៃ​ការ​ធ្លាក់ឈាម​នៅ​ត្រី​មាស​ទី១​មាន ដូចជា ការ​ធ្លាក់​រម្អិល​​ឈាម​ក្រហម ឬ​ក្រ​ម៉ៅ ការ​ធ្លាក់​ដូច​កណ្ដាល​នៃ​វដ្ដ​រដូវ ពណ៌​ក្រហម ឬ​ក្រ​ម៉ៅ និង​ការ​ធ្លាក់​កំណក​ឈាម​ក្រហម ឬ​ក្រ​ម៉ៅ។

អត្ថបទគួរអាន៖

ធ្លាក់​ឈាម​​នៅ​ត្រី​មាស​ទី១

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Bleeding During Pregnancy

https://www.acog.org/womens-health/faqs/bleeding-during-pregnancy

Bleeding During Pregnancy

https://my.clevelandclinic.org/health/symptoms/22044-bleeding-during-pregnancy

Bleeding in early pregnancy

កំណែ​ប្រែបច្ចុប្បន្ន

29/05/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ក្រោយរួមភេទ ស្រីៗមាន​បញ្ហា​ធ្លាក់ឈាម មកពីមូលហេតុអ្វីខ្លះ?

ហេតុអ្វី​បានជា​ស្រ្តី​ខ្លះ​មាន​ធ្លាក់ឈាមក្រោយសម្រាល? គ្រោះថ្នាក់អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម