backup og meta

ដឹង​ថាមានផ្ទៃពោះ​ភ្លាម ម៉ាក់ៗផ្តើម​ញ៉ាំ​អាហារ​ទាំង​នេះ​​ល្អ​ខ្លាំងចំពោះសុខភាព និងគភ៌ក្នុងផ្ទៃ

ដឹង​ថាមានផ្ទៃពោះ​ភ្លាម ម៉ាក់ៗផ្តើម​ញ៉ាំ​អាហារ​ទាំង​នេះ​​ល្អ​ខ្លាំងចំពោះសុខភាព និងគភ៌ក្នុងផ្ទៃ

ទើប​ដឹង​មាន​ផ្ទៃ​ពោះ​ គួរ​តែ​គិត​គូរ​ពី​អាហារ​យើង​ញ៉ាំ​បន្តិច​ទៅ! អ្នក​ជំនាញ​តែង​លើក​ឡើង​ថា ជ្រើស​រើស​អាហារ​ត្រឹម​ត្រូវ មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ​ទេ ពេល​អូនៗ​កើត​មក កាន់​តែ​ឆ្លាត​ថែម​ទៀត។ អត្ថបទ “Hello គ្រូពេទ្យមួយ​នេះ នឹង​ប្រាប់ពី​ប្រភេទ​អាហារ ១៣​យ៉ាង ល្អ​បំផុត​សម្រាប់​ស្រីៗ​កំពុង​ពពោះ។

ផលិត​ផល​ទឹក​ដោះ​គោ

ផលិត​ផល​ទឹក​ដោះ​គោ ពិសេស​យ៉ាអួ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ។ សារធាតុ​សំខាន់ៗ​ក្នុង​អាហារ​ផលិត​ចេញ​ពី​ទឹក​ដោះ​គោ អាច​ជួយ​បង្កើន​ប្រូតេអ៊ីន និង​បំពេញ​តម្រូវ​ការ​កាល់ស្យូម​ក្នុង​រាង​កាយ​យើង​គ្រប់​គ្រាន់។ សារធាតុ​ប្រូ​បាយអូទិក (Probiotics) ក្នុង​ប្រភេទ​អាហារ​ទាំង​នេះ អាច​កាត់​បន្ថយ​បញ្ហា​សុខភាព​សាំញ៉ាំ​ជាច្រើន​អំឡុង​ពេល​ស្រីៗ​ពពោះ។

ពពួក​សណ្តែក​កួរ

ពពួក​សណ្តែក​កួរ (Legumes) ជា​ប្រភព​នៃ​ជាតិ​ហ្វូឡេត ជាតិ​កាក​សរសៃ និង​សារជាតិ​បំប៉ន​ជាច្រើន​ទៀត។ ជាតិ​ហ្វូឡេត ត្រូវ​ចាត់​ទុក​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​បំផុត​មួយ​អំឡុង​ពេល​ពពោះ ព្រោះ​កាត់​បន្ថយ​អត្រា​ហានិភ័យ​ពិការ​ពីកំណើត​ចំពោះ​បេប៊ី និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត

ដំឡូង​ជ្វា

ដំឡូង​ជ្វា ដែល​បរទេស​និយម​ហៅ​ថា ដំឡូង​ផ្អែម គឺ​ជាប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ Beta-carotene ដែល​ជា​សារធាតុ​មួយ អាចឲ្យ​រាង​កាយ​ចាប់​យក​ដើម្បី​ផលិត​ជាវីតាមីន A ខណៈវីតាមីន​ប្រភេទ​នេះ សំខាន់​ដល់ការ​លូតលាស់​របស់​បេប៊ី ក៏​ដូច​​កោសិកា​ផ្សេងៗ​ជាច្រើន​ទៀត អំឡុង​ពេល​ភគ៌​កំពុង​លូត​លាស់​នៅ​ក្នុង​ផ្ទៃ។

អត្ថបទ​ពាក់​ព័ន្ធ៖

ត្រីសាល់ម៉ុន

ត្រី​សាល់ម៉ុន ​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ជាតិ EPA និង​ DHA ដែល​សុទ្ធ​សឹង​ជា​សារធាតុ​សំខាន់​សម្រាប់ការ​អភិវឌ្ឍខួរ និង​ភ្នែក​ចំពោះ​បេប៊ី​ដែល​កំពុង​លូតលាស់។ លើស​ពី​នេះ សាច់​ត្រី​សាល់​មុន ក៏​ជាប្រភព​នៃ​វីតាមីន D ដូច​គ្នា។

ស៊ុត

ស៊ុត​ទាំង​មូល ជា​សារធាតុ​ចិញ្ចឹម​ដ៏​អស្ចារ្យ និង​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​ដើម្បី​បង្កើន​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ​យើង។ ស៊ុត ក៏​សម្បូរ​ជាតិ Choline ដែល​ជា​សារធាតុ​ចញ្ចឹម​ចម្បង​សម្រាប់​សុខភាព និង​ការ​អភិវឌ្ឍរបស់​ខួរ​ក្បាល។

ផ្កាខាត់ណា​បៃតង និង​បន្លែ​បៃតង

ផ្កាខាត់ណា​បៃ​តង និង​បន្លែ​បៃតង សម្បូរ​សារធាតុ​ចិញ្ចឹម​ល្អៗ​ច្រើន​ណាស់ ពិសេស​ល្អ​ខ្លាំង​សម្រាប់​ស្រី​ៗគ្នា​យើង​កំពុង​ពពោះ ក្នុង​នោះ​ក៏​មាន​ជាតិ​កាក​សរសៃ ដែល​អាច​ជួយ​ការពារ និង​ព្យាបាល​បញ្ហា​ទល់​លាមក ដែល​ត្រូវ​ចាត់​ទុក​ជា​បញ្ហា​សុខភាព​ឧស្សាហ៍​កើត​បំផុត​ចំពោះ​ស្រីៗ​ពពោះ។

សាច់​សុទ្ធ

សាច់​សុទ្ធ សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ពិសេស​សាច់​គោ និង​សាច់​ជ្រូក មាន​ផ្ទុក​ជាតិ​ដែក ជាតិ Choline និង​វីតាមីន B យ៉ាង​ច្រើន ស័ក្ដិ​សម​សម្រាប់​ចម្អិន​ជា​អាហារ​អំឡុង​ពេល​ពពោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

ប្រេង​ថ្លើម​ត្រី

/៣ ក្នុង​របប​អាហារ​ប្រចាំ ត្រូ​បញ្ចូល​ប្រេង​ថ្លើម​ត្រី​មួយ​ស្លាប​ព្រា ឬ​ស្មើ​ប្រមាណ ១៥​មិល្លីលីត្រ ដោយ​បរិមាណ​នេះ គឺ​ច្រើន​ជាង​តម្រូវ​ការ​អាស៊ីដខ្លាញ់​អូមេហ្គា ៣ វីតាមីន A និង D ដែល​រាង​កាយ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ប្រេង​ថ្លើម​ត្រី កាន់​តែ​សំខាន់​ទៅ​ទៀត ពិសេស​ចំពោះ​ស្រីៗ​គ្នា​យើង​មិន​អាច​ញ៉ាំ និង​មិន​ចូល​ចិត្ត​អាហារ​សមុទ្រ។

ពពួក​ផ្លែ​ប៊ឺរី

ពពួក​ផ្លែ​ប៊ឺរី សម្បូរ​ជាតិ​ទឹក ជាតិ​ស្ករ​ធម្មជាតិ វីតាមីន C ជាតិ​សរសៃ វីតាមីន សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ចិញ្ចឹម​ដ៏​សម្បូរ​បែប​ផ្សេង​ទៀត។ ផ្លែ​ឈើ​អំបូរ​នេះ អាច​ជួយ​ស្រីៗ​ពពោះ បង្កើន​សារធាតុ​ចិញ្ចឹម​បាន​លឿន និង​ទទួល​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់។

១០គ្រាប់​ធញ្ញជាតិ​ទាំង​មូល

គ្រាប់​ធញ្ញជាតិ​ទាំង​មូល ក៏​សម្បូរ​ជាតិ​កាកសរសៃ វីតាមីន និង​សារធាតុ​ចិញ្ចឹម​ដ៏​សម្បូរ​បែប ពិសេស​គឺ​វីតាមីន B និង​ម៉ាញ៉េស្យ៉ូម ដែល​សុទ្ធ​សឹង​ជា​សារធាតុ​ស្រីៗ​គ្នា​យើង​ត្រូវ​ការ​បំផុត​អំឡុង​ពេល​ពពោះ។

១១ផ្លែ​បឺរ

ផ្លែ​ប៊ឺរ ពោរពេញ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​ល្អ (Monounsaturated fatty acids) ជាតិ​កាក​សរសៃ ហ្វូឡេត និង​ប៉ូ​តាស្យ៉ូម ដែល​អាច​ជួយ​ពង្រឹង​សុខភាព​ទារក កាត់​បន្ថយ​អាកាៈ​រមួល​ក្រពើ ដែល​ឧស្សាហ៍​កើត​លើ​ស្ត្រី​ពពោះ។

អត្ថបទ​ពាក់​ព័ន្ធ៖

១២ផ្លែឈើ​ក្រៀម

ស្រីៗ​ពពោះ អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ផ្លែ​ឈើ​ក្រៀម ពិសេស​អាហារ​ប្រភេទ​នេះ ញ៉ាំ​ទៅ​មិន​ធ្វើ​ឲ្យ​ឆ្អែត​ពេក ហើយ​សម្បូរ​សារធាតុ​ចិញ្ចឹម។ តែ​ត្រូវ​ចាំ​ថា កុំ​ញ៉ាំ​តាម​ឃ្លាន និង​កុំ​ញ៉ាំ​​ផ្លែ​ឈើ​ណា​ដែល​ផ្អែម​ខ្លាំង ដើម្បី​ការពារ​បញ្ហា​លើស​ជាតិ​ស្ករ​អំឡុង​ពេល​ពពោះ។

១៣ទឹក

ទឹក​ជា​អ្វី​ដែល​សំខាន់​បំផុត​មិន​អាច​ខ្វះ​បាន​សម្រាប់​យើង​ទាំង​អស់​គ្នា ពិសេស​អំឡុង​ពេល​ពពោះ​តែ​ម្តង ព្រោះ​ជា​ពេល​សម្ពាធ​ឈាម​យើង​ឡើង​ខ្លាំង។ មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់​គ្រាន់ អាច​ជួយ​ការពារ​បញ្ហា​ទល់លាមក និង​ការ​ឆ្លង​មេរោគ​តាម​ផ្លូវ​ទឹក​នោម​បាន។

១៤​គួរ​កត់​សម្គាល់

ត្រូវ​ដឹង​ថា អ្វី​យើង​បាន​ញ៉ាំ​អំឡុង​ពេល​ពពោះ និង​​មាន​ឥទ្ធិពល​ទៅ​លើ​ថាមពល ក៏​ដូច​ជា​សុខភាព​យើង ហើយ​វា​ក៏​ថា​ជះ​ឥទ្ធិពល​ទៅ​លើ​សុខភាព និង​ការ​លូតលាស់​គភ៌​ក្នុង​ផ្ទៃ​ដូច​គ្នា។

អំឡុង​ពេល​ពពោះ រាង​កាយ​យើង​នឹង​បង្កើន​តម្រូវ​ការ​កាឡូរី និង​សារធាតុ​ចិញ្ចិម ហេតុនេះ សំខាន់​បំផុត ត្រូវ​ចេញ​ជ្រើស​រើស​អាហារ​មាន​តុល្យភាព និង​សម្បូរ​សារធាតុ​ចិញ្ចឹម។ លើស​ពី​នេះ ត្រូវ​រក្សា​ទម្ងន់​ឲ្យ​បាន​ថេរ សមរម្យ​អំឡុង​ពេល​ពពោះ សំខាន់​ជាង​នេះ ត្រូវ​តែ​មាន​សុខភាព​ល្អ ព្រោះ​វា​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​យើង និង​កូន ទាំង​អំឡុង​ពេល​ពពោះ ទាំង​ក្រោយ​សម្រាល​រួច។

អត្ថបទ​ពាក់​ព័ន្ធ៖

អ្វី​ដែល “Hello គ្រូពេទ្យបាន​រៀប​រាប់​ខាង​លើ​នេះ គឺ​ជា​អ្វី​ដែល​ល្អ​បំផុត​ចំពោះ​ស្រីៗ​គ្នា​យើង ដើម្បី​រៀប​ចំ​អនាគត​មួយ​ប្រកប​ដោយ​សុខភាព។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

13 Foods to Eat When You’re Pregnant

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម