៤. កូនកើតមកគ្រប់លក្ខណៈ សតិមិនល្អ មកពីម្តាយមើលចន្ទគ្រាស ឬសូរ្យគ្រាស
ចាស់ៗពីដើម ពេលមានសូរ្យគ្រាស ឬចន្ទគ្រាស តែងតែហាមស្ត្រីមានផ្ទៃពោះមិនឲ្យមើលនោះទេ ព្រោះខ្លាចកូនផ្ទៃពោះកើតមកគ្រាសកន្លង។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត អះអាងថា គ្រាន់តែជាពាក្យបោកបញ្ឆោតរបស់ចាស់ៗនោះទេ មិនចង់ឲ្យស្ត្រីមានផ្ទៃពោះ នៅទ្រាំចាំមើលចន្ទគ្រាស ឬសូរ្យគ្រាស រយៈពេលយូរ ឬចាំដល់យប់ជ្រៅ។ ដូច្នេះហើយ ដើម្បីឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ ស្ត្រីពពោះត្រូវញ៉ាំអាហារសម្បូរជីវជាតិ ពិនិត្យសុខភាពឲ្យទៀងទាត់ លេបថ្នាំជាតិដែក ពពួកវីតាមីន ពិសេសអាស៊ីដហ្វូលិកឲ្យបានគ្រប់គ្រាន់ ចៀសវាងការធ្វើការធ្ងន់ៗ កុំស្ត្រេសខ្លាំងពេក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕