backup og meta

ម៉ាក់ៗកំពុងពពោះ គួរញ៉ាំអាហារជប៉ុន Sushi ទេ?

ម៉ាក់ៗកំពុងពពោះ គួរញ៉ាំអាហារជប៉ុន Sushi ទេ?

​ក្នុង​ពេល​ពពោះ ស្រ្តី​ម្នាក់ៗ​ត្រូវ​លះបង់​ច្រើន​ណាស់ និង​ត្រូវ​តម​អាហារ​ច្រើន​ទៀត ដើម្បី​សុខភាព​កូន ហើយ​មាន​ម៉ាក់​ៗ​មួយ​ចំនួន​ចូល​ចិត្ត​ណាស់​ញ៉ាំ Sushi ឬ​ Sasimi ម្ហូប​ជប៉ុន​។ តើអាហារប្រភេទនេះ គួរ​ឲ្យ​ស្ត្រី​ពពោះ​ញ៉ាំ​ដែរទេ?

ទាក់​ទង​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ជា​ធម្មតា ស្រ្តី​ពពោះ​អាច​ញ៉ាំ​អាហារ​ជប៉ុន​បែប​ត្រី​ឆៅ​នេះ​បាន ប៉ុន្តែ​យក​ល្អ កុំ​ញ៉ាំ​អី​។ ប្រភេទ​អាហារ​ឆៅ​មិន​ថា សាច់​ត្រី ឬ​សាច់​គោ​ទេ គឺ​អាច​មាន​ផ្ទុកពពួក​បាក់តេរី និង​ប៉ារ៉ាស៊ីត​ដែល​បណ្ដាល​ឲ្យ​ម៉ាក់ៗ​កំពុង​ពពោះ​ឈឺ ហើយ​ក៏​អាច​បង្ក​ហានិភ័យ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ​ដែរ។

លោកវេជ្ជបណ្ឌិតបន្តថា ស្រ្តី​​ពពោះមាន​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយ ដូច​នេះ​ហើយ មិន​អាច​ជួយ​ការ​ពារ​មិន​ឲ្យ​ឆ្លង​បាក់តេរី​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ពពួក​សាច់​ឆៅ​អស់​នោះ​ទេ ហើយ​ស្រ្តី​ពពោះអាច​ប្រឈម​ខ្ពស់​ក្នុង​ការ​ឆ្លង​បាក់តេរី ដែល​អាច​បណ្ដាល​ឲ្យ​ទៅជាពុល​ចំណី រាករូស ក្អួត ចង្អោរ ចុកពោះ ដែលប្រឈមនឹងការបាត់បង់ជាតិទឹក ឬសាធាតុអេឡិចត្រូលីត្រ។

និយាយរួម ស្ត្រី​ពពោះ​គួរ​តម​អាហារ​ឲ្យ​បាន​ដិត​ដល់ ដើម្បីកុំឲ្យ​មាន​ផល​ប៉ះពាល់​កូន បើ​ចង់​ញ៉ាំ Sushi ខ្លាំង ​គួរ​ទៅ​ញ៉ាំ​នៅ​ហាង​ដែល​ធ្វើ​អាហារ​ស្អាត តាម​ស្តង់​ដារ​ត្រឹម​ត្រូវ ហើយបើយកល្អគួរញ៉ាំ​អាហារ​ដែល​ចម្អិនបានត្រឹមត្រូវល្អ ចៀសវាងការបង្ករោគផ្សេងៗ ប៉ះពាល់​ដល់សុខភាព​ទាំង​ម្តាយ និង​កូន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

ឃើញកាំប្រមាសមុទ្រស្រក់ទឹកមាត់ តើស្រ្តីពពោះអាចញ៉ាំបានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម