backup og meta

ម៉ាក់ៗបែកទឹកភ្លោះហើយ តែមិនទាន់ឈឺពោះ អាចនាំឲ្យគ្រោះថ្នាក់

ម៉ាក់ៗបែកទឹកភ្លោះហើយ តែមិនទាន់ឈឺពោះ អាចនាំឲ្យគ្រោះថ្នាក់

ករណី​ម៉ាក់​ៗ​បែក​ទឹក​ភ្លោះ តែ​មិន​ទាន់​ឈឺ​ពោះ​សម្រាល​មាន​ច្រើនករណីដែល​ជួប​ប្រទះ​បញ្ហា​នេះ។ ព្រោះតែ​បែប​នោះ ទើប​ម៉ាក់​ៗ​បាន​លើក​ឡើង​ជា​សំណួរ​ថា បែក​ទឹក​ភ្លោះ មិន​ឈឺ​ពោះ តើ​គួរឲ្យ​ព្រួយ​បារម្ភ​អត់?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​ជួប​ប្រទះ​បញ្ហា​នេះ ប្រសិនបើ​គ្មាន​ការ​ឆ្លង​រោគ ក៏​គ្មាន​គ្រោះថ្នាក់​ដែរ។ ប៉ុន្តែ​បើ​បែក​រលាក​ស្រោម​ទឹកភ្លោះ​ដែល​បណ្ដាល​មក ពី​មេរោគ​ពី​ទ្វារមាស​ទៅ​ស្រោម​ទឹក​ភ្លោះ ហើយ​អាច​បណ្ដាល​ឲ្យ​យើង​ក្ដៅ​ខ្លួន និង​បង្ក​រោគ​ដល់​ទារក នាំឲ្យ​ចង្វាក់​បេះដូង​ទារក​លោត​ញាប់។

ក្នុង​ករណី​បើ​មាន​ការ​បង្ក​រោគ​ដល់​ទារក​មែន​នោះ គ្រូពេទ្យ​អាច​សង្កេត​តាម​រយៈ​សញ្ញា​សំខាន់ៗ​ដូចជា៖

– ទឹកភ្លោះ​ឡើង​ពណ៌​បៃតង ខាប់

– ទឹកភ្លោះមាន​ក្លិន​មិន​ល្អ

– ចង្វាក់​បេះដូង​ទារក​ខ្សោយ

– ​កូន​មិន​សូវ​កម្រើក

– ទារក​ក្ដៅ​ខ្លួន ក្រោយ​សម្រាល

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា ចំពោះ​ទងសុក​ក៏​អាច​ធ្លាក់​គាប​ជាប់​ខាង​មុខ​មាត់​ស្បូន​ក្រោយ​ពី​បែកទឹកភ្លោះ​ដែល​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ទារក​ភ្លាម​ៗ​ដោយ​សុក​មិន​អាច​បញ្ជូន​ចរន្តឈាម​ទៅ​កូន​បាន។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ណែនាំ​ថា បើ​បែក​ទឹក​ភ្លោះ​ភ្លាម ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​តាមដាន​ពី​អាការៈ​កូន និង​ជ្រើសរើស​វិធី​សម្រាល​ណា​មួយ​ដែល​សក្ដិសម ព្រម​ទាំង​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/06/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ពេលពោះ ម៉ាក់ៗណាខ្ជិលច្រអូសពិបាកសម្រាលកូន មែនទេ?

ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម