ចាស់ៗពីដើមតឹងតែងខ្លាំងណាស់ចំពោះរបបអាហារស្ត្រីក្រោយសម្រាលកូនរួច បារម្ភខ្លាចញ៉ាំទៅជាទាស់ នាំទុក្ខដល់ខ្លួន និងកូនទើបកើត។ ក្នុងនោះចាស់ៗ ហាមមិនឲ្យម៉ាក់ៗញ៉ាំក្បាលជ្រូក និងផ្លែខ្នុរដាច់ខាត។
ចាស់ៗពីដើមតឹងតែងខ្លាំងណាស់ចំពោះរបបអាហារស្ត្រីក្រោយសម្រាលកូនរួច បារម្ភខ្លាចញ៉ាំទៅជាទាស់ នាំទុក្ខដល់ខ្លួន និងកូនទើបកើត។ ក្នុងនោះចាស់ៗ ហាមមិនឲ្យម៉ាក់ៗញ៉ាំក្បាលជ្រូក និងផ្លែខ្នុរដាច់ខាត។

តើការញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យស្ត្រីក្រោយសម្រាលកូនរួច ទាស់មែនឬយ៉ាងណា? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ថា មិនមែនជាពិតនោះទេ។
ការទាស់ចំណីអាហារក្រោយសម្រាលកូន ទៅជាធេងធោង ក្អួតចង្អោរ រាករូស លោកវេជ្ជបណ្ឌិតបញ្ជាក់ថា អាចមកពីការញ៉ាំចំណីអាហារមិនមានអនាម័យ មិនឆ្អិនល្អ ឬមិនបានលាងសម្អាតត្រឹមត្រូវ គឺមិនមែនមកពីការញ៉ាំក្បាលជ្រូក ឬផ្នែកខ្នុរនោះទេ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
បន្ថែមពីលើនោះ លោកវេជ្ជបណ្ឌិតថា ក្បួនពេទ្យក្រោយសម្រាលកូនរួច មិនតម្រូវឲ្យម៉ាក់ៗតមអាហារនោះទេ លើកលែងអាហារផ្អាប់ គឺឲ្យញ៉ាំគ្រប់មុខ ឲ្យតែចំណីអាហារនោះមានអនាម័យ ចម្អិនបានឆ្អិនល្អ ។ ក្នុងនោះស្ត្រីដែលបំបៅដោះកូន ចាំបាច់ត្រូវគិតពីចំណីអាហារបន្តិច បើញ៉ាំចំណីអាហារមិនល្អ មិនត្រឹមតែឈឺម្តាយទេ កូនក៏ឈឺដូចគ្នា ដោយសារកូនទទួលសារធាតុទាំងនោះពីទឹកដោះម្តាយ។

ចំពោះរបបអាហារក្រៀមក្រោះ ដូចជាសាច់ប្រលាក់ អាំង ចៀន ឆាខ្ញី ខ ដែលចាស់ៗតែងតែឲ្យស្រ្តីសម្រាលកូនរួចញ៉ាំឲ្យច្រើននោះ លោកវេជ្ជបណ្ឌិតថា អាចធ្វើឲ្យស្ត្រីទៅជាខ្វះអាហារូបត្ថម្ភ ស្គមរីងរៃ អត់ទឹកដោះឲ្យកូនម៉ឹម ដោយហេតុថា អាហារទាំងនោះមិនមានជីវជាតិគ្រប់គ្រាន់។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Caring for Your Health After Delivery
https://my.clevelandclinic.org/health/articles/9679-postpartum-care
The New Mother: Taking Care of Yourself After Birth
https://www.stanfordchildrens.org/en/topic/default?id=the-new-mother-taking-care-of-yourself-after-birth-90-P02693
Postnatal Care
https://www.mhtf.org/topics/postnatal-care/
កំណែប្រែបច្ចុប្បន្ន
20/01/2023
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ