ការសិក្សាមួយបានលើកឡើងថាស្រ្តីមានផ្ទៃពោះប្រហែលពី១០ទៅ៣០ភាគរយមានការវិវត្តទៅជារលាកទ្វារមាសក្នុងអំឡូងពេលពពោះនេះ។ ស្រីៗយើងអាចមានការរលាកទ្វារមាសដោយសារបាក់តេរី នៅពេលដែលបាក់តេរីធម្មតាបាត់បង់តុល្យភាពក្នុងការលូតលាស់នៅក្នុងទ្វារមាស។ ទោះបីការលាកទ្វារមាសមិនអាចឆ្លងតាមការរួមភេទ ក៏វត្តមានរបស់ការរលាកទ្វាមាសនេះមានទំនាក់ទំនងទៅនឹងការបន្តពូជផងដែរ។
តើរោគសញ្ញានៃការរលាកទ្វារមាសដោយបាក់តេរីមានអ្វីខ្លះ?
ស្ត្រីមានគភ៌ដែលមានជំងឺរលាកទ្វារមាសដោយបាក់តេរីប្រហែលអាច ឬមិនអាចរងគ្រោះពីរោគសញ្ញាដែលកើតមានណាមួយ។ក្នុងករណីខ្លះអ្នកជំងឺអាចឃើញការធ្លាក់សារធាតុរាវពណ៌ស ឬប្រផេះជាមួយក្លិនឆ្អាបដែលនេះជាតរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀត។។ សម្រាប់ការធ្វើរោគវិនិច្ឆ័យការពិនិត្យត្រគាកគឺចាំបាច់បំផុត។ ជាមួយគ្នានេះគ្រូពេទ្យនឹងធ្វើតេស្តលើការធ្លាក់សដោយពិនិត្យលើកម្រិតជាតិទឹក (ប្រើមីក្រូស្កុបតេស្តសន្លឹក) pHតេស្ត(ជួនកាលបាក់តេរីបង្កឲ្យមានកម្រិតpH៤.៥ឬខ្ពស់ជាងនេះ)តេស្តសន្លឹកKOH(ប្រើមីក្រូស្កុបតេស្តសន្លឹក)ឬតេស្តwhiff (ល្បាយមួយដែលបង្កើតបានក្លិនឆ្អាប)។
តើការលាកទ្វារមាសដោយបាក់តេរីបង្កឡើងដោយសារអ្វី?
រហូតមកដល់ពេលនេះនៅមិនទាន់មានហេតុផលច្បាស់លាស់អំពីការរលាកទ្វារមាសដោយបាក់តេរីនោះទេ ព្រោះការរលាកនេះមានទំនាក់ទំនងជាមួយការរួមភេទដែលអ្នកជំនាញបានចាត់ទុកនៅក្នុងបញ្ជីនៃជំងឺឆ្លងតាមការរួមភេទ។
តើការរលាកទ្វារមាសដោយបាក់តេរីអាចប៉ះពាល់ការមានគភ៌ដោយរបៀបណា?
នៅក្នុងរបាយការណ៍មួយចំនួនគ្រូពេទ្យបានរកឃើញពីទំនាក់ទំនងជាក់លាក់មួយរវាងការរលាកទ្វារមាសដោយបាក់តេរី និងការសម្រាលកូនមិនគ្រប់ខែ។ លើសពីនេះទៀតការសិក្សាផ្សេងទៀតបានជំរុញឲ្យផ្ទៀងផ្ទាត់ពីព័ត៌មានមុនៗនិងរកភស្តុតាងជាបន្ថែមដើម្បីបញ្ជាក់ពីផលវិបាកពីការរលាកទ្វារមាស ដែលរួមមានការរលូតកូន កូនកើតមិនគ្រប់ខែ និងការដាច់រហែកភ្នាសកោសិកាមុនខែ ជាដើម។
ប្រសិនបើមានគភ៌តើគួរទៅពិនិត្យរកជំងឺរលាកទ្វារមាសដោយបាក់តេរីដែរឬទេ?
ប្រសិនបើយើងគ្មានរោគសញ្ញាអ្វីគួរឲ្យសង្ស័យគឺមិនចាំបាច់ពិនិត្យនោះទេ។ ប៉ុន្តែប្រសិនបើស្រីៗយើងមានមន្ទិលសង្ស័យអំពីជំងឺនេះយើងគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឲ្យបានឆាប់រហ័ស។
ហេតុអ្វីគ្រូពេទ្យតម្រូវឲ្យពិនិត្យរកការរលាកទ្វារមាសដោយបាក់តេរី?
យោងតាមមជ្ឈមណ្ឌលជំងឺឆ្លងសហរដ្ឋអាមេរិកគ្រប់ស្ត្រីមានគភ៌ដែលមានរោគសញ្ញាណាមួយនៃការរលាកទ្វារមាសដោយបាក់តេរី គួរតែធ្វើការពិនិត្យ និងព្យាបាល។ ស្ថានប័ននេះក៏ផ្ដល់ដំបូន្មានទៅស្ត្រីដែលធ្លាប់សម្រាលកូនមិនគ្រប់ខែឲ្យទៅពិនិត្យរកការរលាកទ្វារមាសដោយបាក់តេរីផងដែរ។ ទោះយ៉ាងណាក៏ដោយរាល់ការសម្រេចចិត្តនៃការធ្វើតេស្តពិនិត្យគឺអាស្រ័យទៅលើគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
- ធ្លាក់សកើតញឹក ស្រីៗគ្នាយើងកុំចេះតែបណ្តោយ អាចឈានទៅរលាកដៃស្បូន
- គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!
- ពពោះ៣ខែដំបូង ម៉ាក់ៗចៀសមិនរួចពីបញ្ហាទាំងនេះ
- លម្អិតខ្ទេចរឿងស្រីៗ “ធ្លាក់ស” ខុសប្រក្រតី មានពណ៌ ធុំក្លិន និងការឆ្លងរោគ
តើមានការព្យាបាលបែបណាខ្លះសម្រាប់ស្ត្រីមានគភ៌ដែលមានការរលាកទ្វារមាសដោយបាក់តេរី?
ករណីមានជំងឺរលាកទ្វារមាស អ្នកជំនាញណែនាំឲ្យមានការព្យាបាលច្រើនដងដើម្បីចៀសវាងឱកាសក្នុងការសម្រាលមុនខែ។ គ្រូពេទ្យអាចផ្ដល់ជម្រើស២យ៉ាងក្នុងការព្យាបាលរួមមានការលេបថ្នាំ និងថ្នាំលាប។ ជម្រើសទី១គឺយើងត្រូវប្រើថ្នាំ Clindamycin ៣០០មិល្លីក្រាម ឬថ្នាំ Metronidazole ៥០០មិល្លីក្រាម២ដងក្នុង១ថ្ងៃរយៈពេល៧ថ្ងៃ។ ជម្រើសទី២គឺប្រើថ្នាំClindamycin៥ក្រាមឬ Metronidazoleនៅពេលគេងរយៈពេល៥ថ្ងៃ។
នៅឆ្នាំ២០០៤ លោកMcDonald H លោកBrococklehurst P និងលោក Parsons J បានជំរុញឲ្យមានការសិក្សាមួយលើការព្យាបាលជាមួយថ្នាំផ្សះដែលមានឥទ្ធិពលលើការរលាកទ្វារមាសដោយបាក់តេរី។ សម្រាប់លទ្ធផលគឺមានភាពវិជ្ជមានដោយសារតែពួកគេបានរកឃើញថាថ្នាំផ្សះអាចកាត់បន្ថយហានិភ័យនៃការបែកស្រោមទឹកភ្លោះមុនសម្រាល និងការសម្រាលកូនមិនគ្រប់គីឡូជាមួយការរលាកទ្វារមាសដោយបាក់តេរី ដោយមិនទាក់ទងជាមួយលទ្ធភាពដែលអាចមានការសម្រាលមុនខែ។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តញ៉ាំអាហារសមុទ្រឆៅ ប្រយ័ត្នផង អាចកើតជំងឺច្រើនមុខណាស់
- ចូលចិត្តញ៉ាំអាហារឆៅ អាចប្រឈមនឹងជំងឺទាំងនេះ
- ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?
- ពេលពពោះគួរចៀសអាហារទាំងនេះ ទើបម្តាយ និងកូនមានសុខភាពល្
- ពពោះ បើមានជំងឺនេះ ប្រញាប់ព្យាបាលភ្លាម ព្រោះគ្រោះថ្នាក់ដល់ភគ៌ក្នុងផ្ទៃ!
- កំពុងពពោះ បើចៀសបានកុំញ៉ាំផ្លែឈើ ៤ ប្រភេទនេះអី
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]