ស្រីៗពេលពពោះ តែងតែទទួលការយកចិត្តទុកដាក់ខ្ពស់ពីស្វាមី និងក្រុមគ្រួសារ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ បើនិយាយរឿងញ៉ាំវិញ មានអាហារបំប៉នសឹងគ្រប់មុខហើយ តែគួរប្រយ័ត្នចំពោះភីហ្សា និងដំឡូងបំពង ព្រោះវាមានសារធាតុ អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។
អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Griffith របស់អូស្ដ្រាលី ណែនាំស្រីៗ ដែលនឹងក្លាយជាម៉ាក់ៗ គួរចៀសវាងញ៉ាំអាហារ ពងក្នុងប្រេងបន្លែ ដូចជាដំឡូងបំពង ឬភីហ្សា។ អាហារទាំងនេះ មានផ្ទុកអាស៊ីដ Linoleic ជាអាស៊ីដអូម៉េហ្គា ៦ អាចប៉ះពាល់ទារកក្នុងស្បូន។ ការព្រមាននេះ ក្រោយអ្នកស្រាវជ្រាវ រកឃើញថា អាស៊ីដនេះ បណ្ដាលឲ្យហើមសារពាង្គកាយខាងក្នុង សម្រាប់ការសាកល្បងលើសត្វកណ្ដុរ។
អ្នកស្រាវជ្រាវ ព្រមានថា ការញ៉ាំអាហារមានប្រេងបន្លែច្រើន អាចបង្កផលវិបាកពេលពពោះ និងធ្វើឲ្យទារកលូតលាស់ មិនបានល្អនោះទេ។ ចំណែកសេវាកម្មសុខាភិបាលជាតិអង់គ្លេស (NHS) ក៏ណែនាំឲ្យស្រីពពោះ ញ៉ាំអាហារមានខ្លាញ់មិនឆ្អែតតិចតួចប៉ុណ្ណោះ ដែលខ្លាញ់ប្រភេទនេះសម្បូរនៅក្នុងប្រេងបន្លែ។
សម្រាប់ការសិក្សា អ្នកស្រាវជ្រាវពិសោធលើសត្វកណ្ដុរ ដោយឲ្យស៊ីអាហារ មានអាស៊ីដ Linoleic រយៈពេល ១០សប្ដាហ៍។ លទ្ធផល បង្ហាញថា កណ្ដុរស៊ីអាហារមានជាតិអាស៊ីដ Linoleic កាន់តែច្រើន បង្កើតកូនមក មានកម្រិតអ័រម៉ូនកំណត់ការលូតលាស់ទាប ហើយមានប្រូតេអ៊ីនបង្កការរលាកនៅក្នុងថ្លើមទៀត។
- សញ្ញាសំខាន់ៗពេលពពោះ និងសម្រាលកូន ម៉ាក់ៗថ្មីថ្មោងត្រូវដឹង
- ស្ត្រីពពោះសុខៗស្រាប់តែញ៉ាំអីលែងចូល អាចមកពីមូលហេតុនេះ
[embed-health-tool-pregnancy-weight-gain]