backup og meta

មិនល្អទេ កូនថ្លោសខ្លាំង អាចមកពីម្តាយមានជំងឺមួយនេះពេលពពោះ

មិនល្អទេ កូនថ្លោសខ្លាំង អាចមកពីម្តាយមានជំងឺមួយនេះពេលពពោះ

កូន​ក្នុង​ផ្ទៃ​ថ្លោស​ជ្រុល អាច​មក​ពី កូន​ចាស់​ខែ ម៉ាក់ៗ​ឡើង​ទម្ងន់​ខ្លាំង​ពេល​មាន​ពពោះ​ថ្មីៗ ឬមិន​ស្រក​គីឡូ តាំង​ពី​ពេល​មាន​ផ្ទៃពោះ​មុនៗ តែ​អ្វី​ដែល​បារម្ភ​បំផុត​នេះ គឺ​បណ្តាល​មក​ពី​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។

លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី បាន​ឲ្យ​ដឹង​ថា ស្រ្តី​មួយ​ចំនួន​មិន​ទាំង​ចាប់​អារម្មណ៍​ថា ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ផង តែ​គ្រូពេទ្យ​គេ​អាច​សម្គាល់​បាន តាម​រយៈ​កូន ឲ្យ​តែ​កូន​កើត​មក​ថ្លោស​ខ្លាំង គឺ​សឹង​តែ​១០០% ម្តាយ​មាន​ជំងឺ​ទឹក​នោម​​ផ្អែមពេល​ពពោះ។

“អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ កូន​ដែល​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ថ្លោស​ខ្លាំង ៣,៥ គីឡូ​ក្រាម​ឡើង​ទៅ មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​នោះ​ទេ ទាល់​តែ​សម្រាល​ដោយ​វះកាត់’។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

ហេតុ​អី​ពេល​មាន​ផ្ទៃពោះ ស្រីៗ​ប្រឈមនឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម? លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី បាន​ពន្យល់​ថា ពេល​មាន​ផ្ទៃពោះ​អ័រម៉ូន​មនុស្ស​ស្រី​ចេញ​ច្រើន ធ្វើ​ឲ្យ​អាំងស៊ុយលីន​​ក្នុង​ខ្លួន​កាន់​តែ​បាត់បង់​ប្រសិទ្ធភាព កម្រិត​ជាតិ​ស្ករ​កាន់​តែ​កើន​ឡើង ធ្វើ​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​កូន​រួច អ័រម៉ូន​មួយ​ចំនួន​ចាប់​ផ្តើម​ថយ​ចុះ ដូច្នេះ​កម្រិត​ជាតិ​ស្ករ​ក៏​ចុះ​ដែរ រាង​កាយ​ស្ត្រី​នឹង​វិល​ត្រលប់​មក​ធម្មតា​វិញ។

ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​ថ្លោស​ជ្រុល? សម័យ​បច្ចេក​វិទ្យា​ទំនើប​យើង​អាច​ដឹង​ថា កូន​ក្នុង​ផ្ទៃ​ថ្លោស ឬ​មិន​ថ្លោស​តាំង​ពី​មុន​ពេល​សម្រាល តាម​រយៈ​ការ​មើល​អេកូ ហើយ​ម្តាយ​អាចតេស្ដ​ឈាម​មើល​កម្រិត​ជាតិ​ស្ករ ដើម្បី​រក​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ ឈាន​ទៅ​បង្ការ​ហានិភ័យ​ផ្សេងៗទាន់​ពេល​វេលា​ដែរ។

អត្ថបទពាក់ព័ន្ធ៖

តើ​កូន​ដែល​កើត​ពី​ម្តាយ​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​ឆ្លង​ទេ? ចម្លើយ កូន​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម មិន​ឆ្លង​នោះ​ទេ តែ​ដោយសារ​ជំងឺ​ទឹកនោម​ផ្អែម​ជា​ជំងឺ​តពូជ ដូច្នេះ​កូន​អាច​កើត​ជំងឺ​ទឹកនោម​ផ្អែម​ដែរ​នៅ​ពេល​ខាង​មុខ។ ទោះ​ជា​បែប​នេះ​ក្តី សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​ថា មិន​មែន​១០០% នៃ​ជីដូន​ជីតា ម្តាយ​ឪពុក​ដែល​មាន​ជំងឺ​ទឹក​នោម កូន​ឬ​ចៅ​កើត​មក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​អស់​នោះ​ទេ គឺ​អាស្រ័យ​លើ​កត្តា​រួមផ្សំ​ផ្សេង​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/12/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម