សម្រាប់ម៉ាក់ៗដែលមានអាការៈចាញ់កូនខ្លាំងពិតជាទ្រាំមិនបានឡើយ រហូតដល់ត្រូវរកជំនួយថ្នាំបំបាត់ចាញ់ ទើបអាចធូរស្រាលខ្លះ។ ដូចនេះទើបមានម៉ាក់ៗលើកឡើងថា បើចាញ់ខ្លាំងរហូតត្រូវលេបថ្នាំ ទើបទប់ទល់បាន តើថ្នាំនោះមានប៉ះពាល់ដល់កូនក្នុងផ្ទៃដែរឬទេ?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានប្រាប់ឲ្យដឹងថា ស្ត្រីដែលចាញ់ខ្លាំងរហូតញ៉ាំអ្វីមិនបាន ធុំក្លិនក៏ក្អួត ហើយទោះគ្មានអ្វីក្នុងក្រពះក៏នៅតែភើ រកកលចង់ក្អួតអស់ពីពោះ អាចលេបថ្នាំបំបាត់អាការៈនោះបាន។
ប៉ុន្តែមានម៉ាក់ៗខ្លះ បើទោះជាលេបថ្នាំហើយក៏មិនអាចទប់ទល់នឹងអាការៈចាញ់កូននោះបាន ដោយអាចលេបមួយគ្រាប់នៅពេលដែលចាញ់ខ្លាំង ប៉ុន្តែបើមិនសូវចាញ់ប៉ុន្មានទេ ឬក៏ចាញ់ដែរតែអាចទ្រាំទ្របាន មិនចាំបាច់ប្រើថ្នាំនោះទេ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនោះបានបញ្ជាក់ថា ប្រសិនជាយើងលេបទៅមានប្រតិកម្មជាមួយថ្នាំ សូមបញ្ឈប់ជាបន្ទាន់។ ក្នុងនោះរោគសញ្ញាមានដូចជា កន្ទួលរមាស់ ក្រហមស្បែក ហើមមុខមាត់ ហត់ ពិបាកដកដង្ហើម វិលមុខ សម្ពាធឈាមចុះ និងបើធ្ងន់ធ្ងរអាចដល់ស្លាប់។
[embed-health-tool-ovulation]
ចំពោះចម្ងល់ថា តើអាចញ៉ាំថ្នាំនោះរាល់ថ្ងៃបានដែរ ឬទេ? វេជ្ជបណ្ឌិតបានបន្ថែមថា អាចញ៉ាំបានរាល់ថ្ងៃ រហូតដល់ទៅ៣ដង/ថ្ងៃទៀតផង ប្រសិនបើស្ត្រីពពោះចាញ់ខ្លាំងរហូតដល់បាក់កម្លាំង។
អត្ថបទពាក់ព័ន្ធ៖