backup og meta

ដំបូន្មានខ្លី-ខ្លឹម ងាយអនុវត្ត សម្រាប់ប្តីប្រពន្ធថ្មីថ្មោងត្រៀមយកកូន

ដំបូន្មានខ្លី-ខ្លឹម ងាយអនុវត្ត សម្រាប់ប្តីប្រពន្ធថ្មីថ្មោងត្រៀមយកកូន

ប្រសិន​បើ​គ្នា​យើង​ណា​ទើប​រៀប​ការ​ថ្មីថ្មោង និង​កំពុង​ត្រៀម​យក​កូន អត្ថបទ​នេះ​ជា​ជំនួយ​ដ៏​សំខាន់ ដើម្បី​ជួយ​ឲ្យ​ប្រាកដ​ថា គ្នា​យើង​មាន​គភ៌​ប្រកប​ដោយ​សុវត្ថិភាព សុខភាព​ល្អ​ទាំង​ម្ដាយ និង​កូន។ ខាង​ក្រោម​នេះ ជា​ដំបូន្មាន​ល្អៗ អ្នក​ទើប​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ក្ដៅៗ អាច​អនុវត្ត​តាម។

គណនាថ្ងៃសម្រាលកូន

១. សុខភាព​ទូទៅ

ការ​ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​ក្នុង​កម្រិត​មធ្យម​មួយ គឺ​ជា​រឿង​សំខាន់​មួយ ដែល​ស្ត្រី​ត្រៀម​យក​កូន​គួរ​ធ្វើ​ជា​ប្រចាំ។ ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​មុន​ពេល​ពពោះ ជួយ​ឲ្យ​ម៉ាក់ៗ​មាន​រូបរាង​សមរម្យ​ពេល​ពពោះ មាន​កម្លាំង​គ្រប់​គ្រាន់​ត្រៀម​សម្រាប់​ពេល​សម្រាល និង​ថែ​ទាំ​ទារក។ គ្នា​យើង​ក៏​គួរ​តែ​មាន​របប​អាហារ​ល្អ និង​មាន​តុល្យភាព​ដោយ​ព្យាយាម​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​ច្រើន។ ពិសេស​ យើង​គួរ​បន្លែ​ស្លឹក​បៃតង ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ម្សៅ​ច្រើន​ដូច​ជា នំបុ័ង Pasta អង្ករ និង​ដំឡូង ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូច​ជា សាច់​គ្មាន​ខ្លាញ់ សាច់​មាន់ ត្រី ស៊ុត និង​គ្រាប់​ធញ្ញជាតិ ញ៉ាំ​អាហារ​ផលិត​ពី​ទឹកដោះគោ​ដូចជា ទឹកដោះគោ ឈីស និង​ទឹកដោះគោជូរ ដែល​មាន​ជាតិ​កាល់ស្យូម។ មួយ​វិញ​ទៀត យើង​គួរចៀសវាង​អាហារ​កែច្នៃ និង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាក្រក់ ឬ​អាហារ​ផ្អែម​ខ្លាំង។

២. ទម្ងន់​រាងកាយ

ទម្ងន់​ដែល​បញ្ជាក់​ថា​មាន​សុខភាព​ល្អ​ត្រូវ​បាន​កំណត់​ដោយ BMI ។ ទម្ងន់​ដែល​មាន​សុខភាព​ល្អ​គឺ BMI​គឺ​មាន​ចន្លោះ​ពី ២០ ទៅ ២៥ ។ ការ​មាន​ផ្ទៃ​ពោះ អាច​ចំណាយ​ពេល​យូរ ប្រសិន​បើ​ស្ត្រី​ស្គម​ពេក ទម្ងន់​ក្រោម​ស្តង់ដារ (BMI ក្រោម​១៩) ឬ​ធាត់​លើស​ទម្ងន់ (BMI ៣០ ឬ​លើស​នេះ)។ បុរស​ដែល​មាន BMI ចាប់​ពី ៣០ ឡើង​ទៅ​ទំនង​ជា​មាន​ការ​ថយ​ចុះ​នៃ​អត្រា​​មាន​កូនដែរ​។

៣. ភាព​ញឹក​ញាប់​នៃ​ការ​រួម​ភេទ

ដើម្បី​ឲ្យ​ការ​ត្រៀម​យក​កូន​ជោគជ័យ យើង​គួរ​ព្យាយាម​រួមភេទ​រៀង​រាល់ ២ ទៅ ៣ ថ្ងៃ​ម្ដង។ ប្រសិន​បើ​យើង​មាន​អារម្មណ៍​តាន​តឹង ឬ​សុខភាព​ផ្លូវ​ចិត្ត​មិន​ល្អ ក៏​អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ដៃគូ និង​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទដែរ​។ ម៉្យាង​វិញ​ទៀត បើ​យើង​មិន​បាន​រួម​ភេទ​ញឹក​ញាប់​ដូច​ធម្មតា​ទេ នេះ​ក៏​អាច​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​ដូច​គ្នា។

[embed-health-tool-ovulation]

៤. កាត់​បន្ថយ​ផឹក​ស្រា និង​ឈប់​ជក់​បារី

ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​កូន​ទាំង​បុរស និង​ស្ត្រី។ ដូច្នេះ​ប្រសិន​មាន​បើ​យើង​ត្រៀម​យក​កូន យើង​គួរ​តែ​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​មួយ​វិញ​ទៀត គឺ​កាត់​បន្ថយ ឬ​បញ្ឈប់​ការ​ជក់​បារី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ជក់​បារី​បង្កើន​ហានិភ័យ​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​នឹង​ការ​រលូត​កូន ឬ​អាច​ប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ បើ​បន្ត​ជក់​អំឡុង​ពេល​ពពោះ។

៥. ប្រើ​ប្រាស់​ថ្នាំ

ការ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា និង​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​មួយ​ចំនួន​អាច​រំខាន​ដល់​ការ​មាន​កូន។ មុន​នឹង​ប្រើ​ថ្នាំ​អ្វី​មួយ​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន។

៦. ថ្នាំ​ពន្យារ​កំណើត

ប្រសិន​បើ​ស្ត្រី​កំពុង​ប្រើ​ថ្នាំ​ពន្យារ​កំណើត ហើយ​មាន​គម្រោង​ត្រៀម​យក​កូន វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​រង់ចាំ ៣ខែ​បន្ទាប់ពី​ឈប់​ប្រើ​ថ្នាំ មុន​នឹង​ព្យាយាម​មាន​ផ្ទៃ​ពោះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រលូត​កូន។

ក្រៅ​ពី​នេះ ពេល​ព្យាយាម​យក​កូន​ស្ត្រី​គួរ​ញ៉ាំ​ពពួក​វីតាមីន​បំប៉ន​ដែល​ណែនាំ​ដោយ​គ្រូពេទ្យ ឬ​ឱសថការី​ជំនាញ និង​ត្រូវ​ចាប់​ផ្ដើម​ញ៉ាំ​ថ្នាំ​អាស៊ីដ​ហ្វូលីក ដើម្បី​ឲ្យ​គភ៌​លូតលាស់​បាន​ល្អ។ គ្នា​យើង​ដែល​ត្រៀម​យក​កូន​ក៏​គួរ​តែ​ទៅ​ពិនិត្យ​សុខភាព​ទូទៅ​ឲ្យ​បាន​ទៀង​ទាត់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដើម្បី​ពិនិត្យ​មើល​ជំងឺ​ដែល​អាច​មាន និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា ចៀស​វាង​ប៉ះពាល់​ទៅ​ដល់​កូន។​

មានកូន

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Advice on conceiving and preparing for pregnancy​https://www.nidirect.gov.uk/articles/advice-conceiving-and-preparing-pregnancy

Trying to get pregnant https://www.nhs.uk/pregnancy/trying-for-a-baby/trying-to-get-pregnant/

Steps to take before you get pregnant

https://medlineplus.gov/ency/patientinstructions/000513.htm

កំណែ​ប្រែបច្ចុប្បន្ន

09/08/2023

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?

រឿងរ៉ាវ ៧យ៉ាង ប្តីប្រពន្ធគួរដឹងមុនសម្រេចចិត្តយកកូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 09, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម