មូលហេតុធំៗ ៥យ៉ាង ធ្វើឲ្យស្រីៗមួយចំនួនមិនចង់មានកូន
ទន្ទឹមនឹងការកើនឡើងនៃចំនួនប្រជាជននៅបណ្ដាប្រទេសមួយចំនួន ក៏មានប្រទេសរីកចម្រើនខ្លះទៀត បែរជាប្រឈមនឹងការធ្លាក់ចុះនៃអត្រាកំណើតទៅវិញ តួយ៉ាងដូចជាប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសអភិវឌ្ឍន៍ដ៏ខ្លាំងក្លាមួយ។ យោងតាមស្ថិតិនៅក្នុងប្រទេសកូរ៉េ ប្រមាណ១៨%នៃប្ដីប្រពន្ធចំនួន២១៦ ០០៨ នាក់ដែលរៀបការរួចនៅឆ្នាំ២០១៥ នៅមិនទាន់មានកូន ហើយនៅឆ្នាំ២០១៩ អត្រាកំណើតជាមធ្យមនៅត្រឹម០,៩២% ប៉ុណ្ណោះ។

រីឯប្រទេសជប៉ុនក៏កំពុងព្យាយាមបង្កើនអត្រាកំណើតដូចគ្នា ដោយចំនួនទារកកើតក្នុងឆ្នាំ២០១៩មានការធ្លាក់ចុះប្រហែល៥,៩% ដែលបង្កជាកង្វល់ដល់ធំមួយដល់រដ្ឋាភិបាល។
តើហេតុអ្វីបានជាស្ត្រីមួយចំនួន ជ្រើសរើសមិនចង់មានកូន?
១. កត្តាការងារ
ពិតណាស់ ស្រីៗមួយចំនួនបានចំណាយពេលច្រើនជាមួយការងារ ក៏ដូចជាខិតខំប្រឹងប្រែងសម្រេចកិច្ចការសំខាន់ៗ។ ដូច្នេះហើយ ពួកគេអាចជ្រើសរើសផ្ដោតអារម្មណ៍ទៅលើការងារ ជាជាងចំណាយពេលមើលថែទាំកូន។
២. កត្តាសេដ្ឋកិច្ច
ទន្ទឹមនឹងនេះដែរ ការចិញ្ចឹមបីបាច់ថែរក្សាកូនត្រូវចំណាយថវិកាច្រើន រួមមានការស្នាក់នៅ អាហារ សំលៀកបំពាក់ ការថែទាំសុខភាព និងការអប់រំ ឬការធ្វើដំណើរជាដើម ដែលធ្វើឲ្យស្ត្រីមួយចំនួនមានការបារម្ភពីការចំណាយដ៏ច្រើននេះ។
៣. សុខភាពម្ដាយ
មួយវិញទៀត ការមានកូនក៏អាចប៉ះពាល់ដល់សុខភាពម្ដាយផងដែរ ពីព្រោះស្ត្រីខ្លះជួបប្រទះបញ្ហាសុខភាពមួយចំនួនដែលនាំឲ្យមានគ្រោះថ្នាក់ដល់ទាំងម្ដាយ និងកូន ឬអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តថែមទៀតផង។ លើសពីនេះ ប៉ាម៉ាក់ខ្លះមិនចង់ឲ្យកូនកើតជំងឺតំណពូជពីខ្លួន ទើបជ្រើសរើសមិនយកកូនតែម្ដង។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៤. បែបបទនៃការរស់នៅ
ការចំណាយពេលស្ងៀមស្ងាត់ និងធ្វើអ្វីដែលខ្លួនពេញចិត្ត ក៏ដូចជាយកចិត្តទុកដាក់លើការថែទាំសត្វចិញ្ចឹម គឺជារឿងដែលស្រីៗមួយចំនួនមិនអាចខ្វះបានឡើយ។ ដូច្នេះហើយ ទើបអ្នកខ្លះសុទ្ធចិត្តរស់នៅតែម្នាក់ឯង ដោយមិនចង់បានកូន។

អត្ថបទគួរអាន៖
៥. ប្រវត្តិគ្រួសារ
ចំណែកឯអ្នកដែលធ្លាប់មានអតីតកាលជូរចត់ពីកុមារភាព អាចនឹងមិនចង់បានកូនឡើយ ដោយសារតែខ្លាចថាបញ្ហាទាំងនោះអាចនឹងធ្លាក់ទៅកូន។ ម្យ៉ាងវិញទៀត ពួកគេអាចមានអារម្មណ៍ថាខ្លួនមិនស័ក្ដិសមធ្វើជាម្ដាយដ៏ល្អម្នាក់បាន ទើបមិនចង់យកកូនតែម្ដង។
ចំណុច សំខាន់
១. កត្តាការងារ
២. កត្តាសេដ្ឋកិច្ច
៣.សុខភាពម្តាយ
៤.បែបបទនៃការរស់នៅ
៥. ប្រវត្តិគ្រួសារ