២- របបអាហារជួយឲ្យបានកូនប្រុស ឬស្រី
តាមរយៈការសិក្សាទាំងឡាយ គេបានបង្កើតនូវគម្រោងរបបអាហារអាចជួយឲ្យយើង កំណត់ការចង់បានកូនប្រុស ឬកូនស្រី ដូចខាងក្រោមនេះ៖
– របបអាហារសម្រាប់ម៉ាក់ៗចង់បានកូនប្រុស៖ ចង់បានកូនប្រុស ស្រីៗត្រូវញ៉ាំអាហារដែលសម្បូរកាឡូរីខ្ពស់ ដូចជា អាហារសម្បូរជាតិប៉ូតាស្យូម អំបិល ដើម្បីបង្កើនកាឡូរីឲ្យបានខ្ពស់ ក៏ដូចជា ញ៉ាំវីតាមីនមានប្រយោជន៍មួយចំនួន វីតាមីន C វីតាមីន E និងវីតាមីន B12 (គ្រាប់ធញ្ញជាតិ ចេក សាច់សត្វ និងកាហ្វេ)។ ញ៉ាំរបបអាហារទាំងនេះ គឺក្នុងគោលបំណង ជួយរាងកាយផ្ទុកជាតិអាល់កាឡាំងកាន់តែច្រើនតាមដែលអាចទៅរួច ដើម្បីឲ្យមេជីវិតឈ្មោលមានឱកាសរស់នៅបានកាន់តែយូរ។
– របបអាហារសម្រាប់ម៉ាក់ៗចង់បានកូនស្រី៖ ប្រសិនបើគ្នាយើងចង់បានកូនស្រី ត្រូវធ្វើផ្ទុយពីការណែនាំខាងលើ ពោលត្រូវញ៉ាំអាហារមានកាឡូរីទាប មានផ្ទុកជាតិអាស៊ីដជាចម្បង ដូចជា ទឹកដោះ និងផ្លែប៊ឺរី ជាដើម។ ញ៉ាំបែបនេះ ក្នុងគោលបំណងបង្កើនជាតិអាស៊ីដក្នុងរាងកាយ ដើម្បីជួយមេជីវិតឈ្មោះរស់នៅបានយូរ។
ជាទូទៅ អាហារប្រភេទនេះ មានសុវត្ថិភាពសម្រាប់ ២-៣ ខែ ដំបូងមុនពេលពពោះ។ បន្ទាប់ពីពពោះ ស្រីៗគ្នាយើង ត្រូវញ៉ាំអាហារឲ្យមានតុល្យភាព និងមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ ដើម្បីជួយទាំងម៉ាក់ៗ និងបេប៊ី មានសុខភាពកាន់តែល្អ។