ដឹងហើយ ស្រីៗខ្លាចឈឺ តែងសម្រេចចិត្តសម្រាលបេប៊ីដោយវះកាត់ ព្រោះយើងជឿថាមានសុវត្ថិភាពខ្ពស់ ប៉ុន្តែទោះបច្ចេកវិទ្យាទំនើបយ៉ាងណា ហានិភ័យសម្រាលដោយវះកាត់ នៅតែមានខ្ពស់ជាងការសម្រាលតាមធម្មជាតិ។ “Hello គ្រូពេទ្យ” នៅតែលើកទឹកចិត្តស្រីៗគ្នាយើង បើអាចគួរសម្រាលតាមធម្មជាតិទៅ ប៉ុន្តែបើគ្មានជម្រើស ត្រូវតែវះកាត់ គ្នាយើងគួរដឹងច្បាស់ពីរឿងនេះ នឹងគួរត្រៀមខ្លួនបែបណាមុនថ្ងៃវះកាត់មកដល់។
១- អ្វីទៅជាការសម្រាលដោយវះកាត់ ?
សម្រាលដោយវះកាត់ គឺសំដៅលើដំណើរការវះត្រង់ផ្នែកពោះ និងស្បួន។ សម្រាលដោយវះកាត់ (C-Section ) ជាវិធីពិសេសមួយ ធ្វើឡើងសម្រាប់ស្រីៗ មិនអាចសម្រាលតាមធម្មជាតិបាន ដោយសារតែមានផលវិបាកអំឡុងពេលសម្រាល ដូចជាករណី បេប៊ីស្ថិតក្នុងទីតាំងប្រក្រតី មានសញ្ញាអារម្មណ៍ស្មារតីមិនធម្មតា ឬមានការឆ្លងរោគរាលដាលដល់បេប៊ីអំឡុងពេលសម្រាលជាដើម។
២- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?
បើពិតជាត្រូវសម្រាលដោយវះកាត់ វេជ្ជបណ្ឌិត នឹងណែនាំពីអ្វីយើងត្រូវធ្វើ។ យ៉ាងណាមានរឿងមួយចំនួនគួរតែដឹងមុនពេលសម្រាល ដូចជា ប៉ុន្មានសប្តាហ៍មុនពេលសម្រាលមកដល់ គួរទៅមន្ទីរពេទ្យ ដើម្បីបំពេញបែបបទចុះឈ្មោះទុកឲ្យហើយ។ យប់មុនថ្ងៃសម្រាល គួរត្រៀមខ្លួនមុនវះកាត់គ្រប់យ៉ាងឲ្យបានរួចរាល់។
អត្ថបទពាក់ព័ន្ធ៖
- កូនទី ១ សម្រាលដោយវះកាត់ ចុះកូនទី ២ ត្រូវប្រើវិធីណា?
- សម្រាលកូន (វះកាត់) អង្កាល់យកកូនមួយទៀតល្អ?
ដំបូងយើងត្រូវចាក់ថ្នាំស្ពឹក ចាក់ចូលតាមឆ្អឹងខ្នង ដើម្បីបំបាត់ការឈឺចាប់អំឡុងពេលវះកាត់។ បន្ទាប់មក ត្រូវតែសុងទឹកនោមដើម្បីកុំឲ្យពិបាកងើបទៅបន្ទប់ទឹក រយៈពេល ២៤ម៉ោង ក្រោយដឹងខ្លួនឡើងវិញ។ ដោយសារ ការធ្វើបែបនេះធ្វើឲ្យមានអារម្មណ៍មិនសូវស្រួល សូមប្រាកដថា បានប្រាប់គ្រូពេទ្យសុងទឹកនោមឲ្យហើយតែម្តង ព្រោះធ្វើឲ្យយើងងាយទម្លាប់ខ្លួន។
មួយទៀត គ្រូពេទ្យអាចនឹងតម្រូវឲ្យប្រើប្រាស់ថ្នាំដើម្បីសម្អាតជាតិអាស៊ីដក្រពះ ហើយដោយសារថ្នាំនេះអាចបញ្ចេញប្រតិកម្មខ្លះៗ យើងគួរស្នើសុំថ្នាំការពារចង្អោរ លេបវាមុនលេបថ្នាំសម្អាតក្រពះ ដើម្បីចៀសវាងអារម្មណ៍មិនស្រួលខ្លាំង។
លើសពីនេះ ការធ្វើតេស្តឈាម ត្រូវធ្វើមុនពេលវះកាត់ តាមការណែនាំរបស់គ្រូពេទ្យ។ ពិនិត្យមើលស្ថានភាពឈាម អាចជួយគ្រូពេទ្យត្រៀមជាស្រេច នៅពេលតម្រូវឲ្យមានការបញ្ចូលឈាមអំឡុងពេលវះកាត់។ ត្រូវចាំថា ក្រោយសម្រាលយើងអាចត្រូវសម្រាកនៅមន្ទីរពេទ្យ ២-៣ ថ្ងៃ ហេតុនេះសូមត្រៀមរបស់របរប្រើប្រាស់សម្លៀកបំពាក់ឲ្យបានរួចរាល់ផង។
ដោយសារ សម្រាលដោយវះកាត់ ត្រូវការចំណាយពេលថែទាំសុខភាពច្រើនថ្ងៃ ដើម្បីឲ្យមុខរបួស (កន្លែងវះ) សះស្បើយ ហេតុនេះត្រូវត្រៀមរបស់របរសម្រាប់កាន់ ឬទប់ជុំវិញផ្ទះ ជួយយើងធ្វើដំណើរទៅណាមានភាពងាយស្រួល។
[embed-health-tool-due-date]