ចំពោះស្ត្រីភាគច្រើន ការសម្រាលកូនជារឿងមួយចៀសមិនរួចទេ ហើយវាក៏មិនមែនជារឿងងាយស្រួលដែរ ទម្រាំតែបានសមាជិកថ្មីម្នាក់ៗក្នុងគ្រួសារ។ ក្រៅពីទ្រាំនឹងភាពឈឺចាប់ហើយ ម៉ាក់ៗត្រូវប្រឈមបញ្ហាសុខភាពច្រើនយ៉ាងដូចជា ស្ទះទឹកភ្លោះក្នុងសរសៃឈាមសួតជាដើម ដែលអាចគំរាមកំហែងជីវិតបាន។
ស្ទះទឹកភ្លោះក្នុងសរសៃឈាមសួត ជាស្ថានភាពដ៏កម្រមួយ ប៉ុន្តែមានភាពធ្ងន់ធ្ងរដែលកើតឡើងនៅពេលទឹកភ្លោះចូលទៅក្នុងចរន្តឈាមសួតរបស់ម្ដាយ។ ការស្ទះទឹកភ្លោះក្នុងសរសៃឈាមសួតភាគច្រើនកើតឡើងអំឡុងពេលសម្រាល ឬនៅក្រោយពេលសម្រាលភ្លាមៗ។
រោគសញ្ញានៃស្ទះទឹកភ្លោះក្នុងសរសៃឈាមសួត
ការស្ទះទឹកភ្លោះអាចវិវត្តភ្លាមៗ និងរហ័ស ហើយវាមានរោគសញ្ញាដូចជា៖
- ដង្ហក់ភ្លាមៗ
- លើសសារធាតុរាវក្នុងសួត
- សម្ពាធឈាមធ្លាក់ចុះភ្លាមៗ
- ព្រឺរងា
- ចង្វាក់បេះដូងលោតលឿន
- ភាពមិនប្រក្រតីនៃគភ៌
- ប្រកាច់
- បាត់បង់ស្មារតី
- ខ្សោយបេះដូង បណ្តាលឲ្យបេះដូងច្របាច់ឈាមមិនបានល្អ
- ហូរឈាមចេញពីស្បូនដោយសារវះកាត់សម្រាលកូន
- ជំងឺផ្លូវចិត្តដូចជាថប់បារម្ភ ឬបាក់ទឹកចិត្ត
[embed-health-tool-baby-poop-tool]
ផលវិបាកនៃស្ទះទឹកភ្លោះក្នុងសរសៃឈាមសួត
ការស្ទះទឹកភ្លោះក្នុងសរសៃឈាមអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់ម្ដាយ និងកូនដូចជា៖
– របួសខួរក្បាល
– ស្នាក់នៅមន្ទីរពេទ្យយូរ
– ទារកស្លាប់
ការស្ទះទឹកភ្លោះក្នុងសរសៃឈាមពិបាកក្នុងការធ្វើរោគវិនិច្ឆ័យណាស់។ ប្រសិនបើគ្រូពេទ្យសង្ស័យថា ម៉ាក់ៗជួបបញ្ហានេះអំឡុងពេលសម្រាល នោះទាមទារឲ្យមានការព្យាបាលជាបន្ទាន់ ដើម្បីការពារផលវិបាកដែលអាចគំរាមកំហែងដល់អាយុជីវិត។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?