backup og meta

បើស្នាម​វះ​ស៊ី​ជាប់​គ្នា​មិន​បាន​ល្អក្រោយសម្រាលដោយវះកាត់ នាំឲ្យស្ត្រីជួបបញ្ហាច្រើន

បើស្នាម​វះ​ស៊ី​ជាប់​គ្នា​មិន​បាន​ល្អក្រោយសម្រាលដោយវះកាត់ នាំឲ្យស្ត្រីជួបបញ្ហាច្រើន

ដោយ​សារ​បច្ចេកទេស​ជឿនលឿន ម៉ាក់​ៗពពោះ អាច​សម្រេច​សម្រាល​កូន​បាន​ទាំង​ធម្មជាតិ និង​ដោយ​ការ​វះកាត់។ ជាទូទៅ ពេទ្យ​ណែនាំ​ថា ការ​សម្រាល​ដោយ​វះកាត់​ធ្វើ​ឡើង​នៅ​ពេល​ដែល​ម៉ាក់ៗ​មាន​លក្ខខណ្ឌសម្រាល​ដោយ​ធម្មជាតិ​មិន​បាន ប៉ុន្តែ​មាន​ម៉ាក់ៗ​ខ្លះ ទោះ​មិន​មាន​បញ្ហា​រារាំង​ការ​សម្រាល​ដោយ​ធម្មជាតិ​ក៏​ជ្រើស​យក​ការ​វះ​កាត់​ដែរ។ តែ​ម៉ាក់​ៗ​មាន​ដឹង​អត់​ថា ការ​សម្រាល​ដោយ​វះ​កាត់ អាច​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ច្រើន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​សម្រាល​ដោយ​វះ​កាត់​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​សម្រាល​ដោយ​វះ​កាត់​យក​កូន​ក៏​មាន​ផល​អាក្រក់​ជា​ច្រើន​ដែល​អាច​កើត​មាន​រួ​ម​មាន៖

ទី១. ស្អិត​សរីរាង្គ​ក្នុង​ពោះ (ស្អិត​ពោះ​វៀន​ជាមួយ​សរីរាង្គ​ផ្សេងៗ​នៅ​ក្នុង​អាង​ត្រគាក)

ទី២. ស្នាម​វះ​ស៊ី​ជាប់​គ្នា​មិន​បាន​ល្អ​លើ​សាច់​ស្បូន។ល។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

លោក​បន្ត​ថា ក្នុង​ករណី​ដែល​ស្នាម​វះ​ស៊ី​ជាប់​គ្នា​មិន​បាន​ល្អ​លើ​សាច់​ស្បូន អាច​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ជួប​បញ្ហា​ច្រើន​ពី​លើ​នេះ​ទៀត៖

  • ពេល​មាន​រដូវ គឺ​ឈាម​រដូវ​យូរ​ថ្ងៃ អាច​ចុក​ពោះ
  • វិបត្តិ​គ្មាន​កូន
  • កូន​កាច់​សំបុក​ត្រង់​ចំណុច​ស្នាម​វះ ចាក់​ឫស​សុក​ចូល​ផ្លោក​នោម​
  • សុក​ពាំង​មាត់​ស្បូន
  • មាន​ហានិភ័យ​បែក​ស្បូន​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ។ល។

វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​បញ្ជាក់​ថា ចំពោះ​បញ្ហា​នេះ បើ​សិន​ម៉ាក់ៗ​មិន​មាន​រោគ​សញ្ញា​អ្វី​លេច​ឡើង​មក​ទេ គឺ​មិន​ទាម​ទារ​ឲ្យ​មាន​ព្យាបាល​ទេ ក៏​ប៉ុន្តែ​ក្នុង​ករណី​ដែល​មាន​ការ​ធ្លាក់​ឈាម ចុក​ពោះ​ពេល​មក​រដូវ ឬ​មាន​វិបត្តិ​អត់​កូន ខាង​ក្រុម​គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ជួសជុល​កន្លែង​ស្នាម​វះ​មិន​ស៊ី​គ្នា ឬ​ឲ្យ​ប្រើ​ថ្នាំ​មួយ​ចំនួន ឬ​មួយ​ក៏​ត្រូវ​កាត់​ស្បូន​ចោល​តែ​ម្ដង។

[embed-health-tool-baby-poop-tool]

លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ពិចារណា​ការ​សម្រាល​កូន​ដោយ​វះកាត់​នេះ​ឡើង​វិញ ព្រោះ​វា​អាច​ផ្ដល់​ហានិភ័យ​ច្រើន​យ៉ាង​ដល់​ខ្លួន យក​ល្អ​គួរ​សម្រាល​ដោយ​ធម្មជាតិ​ដោយ​មិន​ចាំ​បាច់​ខ្លាច​ខូច​ទ្រង់​ទ្រាយ​ប្រដាប់​ភេទ និង​សម្រេច​សម្រាល​ដោយ​វះ​កាត់​លុះ​ត្រា​តែ​មាន​ឧបសគ្គ​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ ដោយ​មាន​វេជ្ជបញ្ជា​ច្បាស់​លាស់​ពី​គ្រូពេទ្យ​ជំនាញ។​

អត្ថបទគួរអាន៖

សម្រាលដោយ​វះកាត់ ចុះ​ពេល​សម្រាល​កូនទី ២

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cesarean Section

https://www.hopkinsmedicine.org/health/treatment-tests-and-therapies/cesarean-section

C-Section

https://my.clevelandclinic.org/health/treatments/7246-cesarean-birth-c-section

C-Section

https://www.asahq.org/madeforthismoment/preparing-for-surgery/procedures/c-section/

កំណែ​ប្រែបច្ចុប្បន្ន

20/05/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 20

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម