ម៉ាក់ៗមានឆ្ងល់អត់ ម៉េចបានក្រោយពេលសម្រាលកូនរួច ម៉ាក់ៗឧស្សាហ៍មួម៉ៅ ខឹងច្រើន ហើយពេលខ្លះពិបាកគ្រប់គ្រងអារម្មណ៍ដោយមិនដឹងខ្លួន?
តើអាការៈខឹងមួម៉ៅក្រោយសម្រាល ដូចគ្នាទៅនឹងការបាក់ទឹកចិត្តក្រោយសម្រាលដែរអត់?
អាការៈខឹងមួម៉ៅក្រោយសម្រាល និងការបាក់ទឹកចិត្តក្រោយសម្រាល មិនមែនជាស្ថានភាពដូចគ្នាឡើយ ប៉ុន្តែវាមានលក្ខណៈប្រហាក់ប្រហែលគ្នា។ អាការៈខឹងមួម៉ៅក្រោយសម្រាល កើតឡើងនៅពេលដែលម៉ាក់ៗផ្ទុះកំហឹងដោយមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែប្រសិនបើម៉ាក់មានជំងឺបាក់ទឹកចិត្តក្រោយសម្រាល នោះនឹងមានរោគសញ្ញាដូចជា ពិបាកចិត្ត គិតថាខ្លួនឯងមានកំហុស ឬមានអារម្មណ៍ឯកកោ រួមជាមួយនឹងអារម្មណ៍ខឹងសម្បារ។
រោគសញ្ញានៃអាការៈខឹងមួរម៉ៅក្រោយសម្រាល
- មានអារម្មណ៍ចង់ស្រែកដាក់អ្នកផ្សេង
- វាយវត្ថុផ្សេងៗ
- ជេរ ឬស្រែកច្រើនជាងធម្មតា
- មួរម៉ៅ និងពិបាកគ្រប់គ្រងអារម្មណ៍។























