ពពោះ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ 01/10/2018

ពពោះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​សាង​ជីវិត​​គ្រួសារ ជា​ពិសេស​ការ​មាន​កូន​ដំបូង ដែល​ប្រែក្លាយ​ជីវិត​ជា​ប៉ាម៉ាក់​គេ។ ផ្នែក​នេះ​នឹង​លម្អិត​ពី​ដំណើរ តាំងពី​ត្រៀមយក​កូន បញ្ហា​អ្វី​ខ្លះ​ដែល​រាំងស្ទះ​ដល់​ការ​មាន​កូន ដំណោះស្រាយ គន្លឹះ​ថែទាំ​សុខភាពម៉ាក់ និង​កូន​ដែល​កូន​ក្នុង​ពោះ​ចាប់​ផ្ដើម​បង្កកំណើត​និង​បន្ត​លូតលាស់ អាហារូបត្ថម្ភ រហូត​ដល់​ថ្ងៃ​សម្រាល ព្រមទាំង​ជម្រើសសម្រាល​និង​ការ​ត្រៀមខ្លួន​នានា។

ចំណេះដឹងទូទៅ

ពពោះ

ដំបូន្មានខ្លី-ខ្លឹម ងាយអនុវត្ត សម្រាប់ប្តីប្រពន្ធថ្មីថ្មោងត្រៀមយកកូន

ប្រសិន​បើ​គ្នា​យើង​ណា​ទើប​រៀប​ការ​ថ្មីថ្មោង និង​កំពុង​ត្រៀម​យក​កូន អត្ថបទ​នេះ​ជា​ជំនួយ​ដ៏​សំខាន់ ដើម្បី​ជួយ​ឲ្យ​ប្រាកដ​ថា គ្នា​យើង​មាន​គភ៌​ប្រកប​ដោយ​សុវត្ថិភាព សុខភាព​ល្អ​ទាំង​ម្ដាយ និង​កូន។ ខាង​ក្រោម​នេះ ជា​ដំបូន្មាន​ល្អៗ អ្នក​ទើប​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ក្ដៅៗ អាច​អនុវត្ត​តាម។ គណនាថ្ងៃសម្រាលកូន ១. សុខភាព​ទូទៅ ការ​ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​ក្នុង​កម្រិត​មធ្យម​មួយ គឺ​ជា​រឿង​សំខាន់​មួយ ដែល​ស្ត្រី​ត្រៀម​យក​កូន​គួរ​ធ្វើ​ជា​ប្រចាំ។ ការ​ចាប់​ផ្ដើម​ហាត់​ប្រាណ​មុន​ពេល​ពពោះ ជួយ​ឲ្យ​ម៉ាក់ៗ​មាន​រូបរាង​សមរម្យ​ពេល​ពពោះ មាន​កម្លាំង​គ្រប់​គ្រាន់​ត្រៀម​សម្រាប់​ពេល​សម្រាល និង​ថែ​ទាំ​ទារក។ គ្នា​យើង​ក៏​គួរ​តែ​មាន​របប​អាហារ​ល្អ និង​មាន​តុល្យភាព​ដោយ​ព្យាយាម​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​ច្រើន។ ពិសេស​ យើង​គួរ​បន្លែ​ស្លឹក​បៃតង ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ម្សៅ​ច្រើន​ដូច​ជា នំបុ័ង Pasta អង្ករ និង​ដំឡូង ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូច​ជា សាច់​គ្មាន​ខ្លាញ់ សាច់​មាន់ ត្រី ស៊ុត និង​គ្រាប់​ធញ្ញជាតិ ញ៉ាំ​អាហារ​ផលិត​ពី​ទឹកដោះគោ​ដូចជា ទឹកដោះគោ ឈីស និង​ទឹកដោះគោជូរ ដែល​មាន​ជាតិ​កាល់ស្យូម។ មួយ​វិញ​ទៀត យើង​គួរចៀសវាង​អាហារ​កែច្នៃ និង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាក្រក់ ឬ​អាហារ​ផ្អែម​ខ្លាំង។ ២. ទម្ងន់​រាងកាយ ទម្ងន់​ដែល​បញ្ជាក់​ថា​មាន​សុខភាព​ល្អ​ត្រូវ​បាន​កំណត់​ដោយ BMI ។ ទម្ងន់​ដែល​មាន​សុខភាព​ល្អ​គឺ BMI​គឺ​មាន​ចន្លោះ​ពី ២០ ទៅ ២៥ ។ ការ​មាន​ផ្ទៃ​ពោះ អាច​ចំណាយ​ពេល​យូរ ប្រសិន​បើ​ស្ត្រី​ស្គម​ពេក […]

អត្ថបទផ្សេងទៀតពី ពពោះ

ស្វែងរក មុនមានផ្ទៃពោះ

ការត្រៀមយកកូន

កំពូលអាហារ៦ប្រភេទជួយបង្កើនមេជីវិត និងឆាប់មានផ្ទៃពោះ

មានវិធីជាច្រើន​ដែល​អ្នក​អាច​អនុវត្តន៍បាន ដើម្បី​បង្កើន​​សមត្ថ​ភាព​នៃ​ការ​បង្ក​កំណើត ហើយ​វិធីមួយ​ក្នុង​ចំណោម​វិធី​ទាំង​នោះ គឺ​ការ​បរិភោគ​អាហារ​ល្អៗ ដែល​ជួយ​ជំ​រុញ ឬ​បង្កើន​មេជីវិត​។ អាហារទាំង​នោះ សម្បូរ​ទៅ​ដោយ​វីតាមីន ​និង​សារ​ធាតុ​រ៉ែ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយដល់​សមត្ថភាព​នៃ​ការ​បង្ក​កំណើត​។ ចឹង តើ​អ្នក​គួរ​តែ​ញ៉ាំ​អាហារ​អ្វីខ្លះ? សូម​ស្វែង​រក​ចម្លើយ​នៅ​ខាង​ក្រោមនេះ អាហារជួយ​ដល់​សមត្ថភាព​បង្ក​កំណើត និង​ឆាប់​មាន​ផ្ទៃពោះ កម្រិត​នៃ​សមត្ថភាព​បង្ក​កំណើត ក៏​អាស្រ័យ​ទៅលើ​សារធាតុ​ចិញ្ចឹម ដែល​យើង​បរិភោគ​ចូល​ក្នុង​រាង​កាយ​របស់​យើង​ផង​ដែរ។ ហេតុនេះ អ្នក និង​ដៃគូ​របស់​អ្នក ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ឱ្យ​បាន​ខ្លាំង នៅ​ពេល​ដែល​រៀប​ចំ​គម្រោង​មាន​ផ្ទៃពោះ​។ ជា​មួយ​គ្នានេះ ការ​បរិភោគ​អាហារ​ដែល​មាន​សារ​ធាតុ​ចិញ្ចឹម​ល្អៗ ក៏​ជួយ​ឱ្យ​វដ្តរដូវ​របស់​អ្នក មាន​ភាព​ទៀង​ទាត់​ជាង​មុន និង​ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទៃពោះ​កាន់​តែ​ឆាប់​ ផង​ដែរ​។ ខាង​ក្រោមនេះ គឺ​ជា​អាហារ​ដែល​​ជួយ​បង្កើន​សមត្ថភាព​បង្ក​កំណើត​ដែល​អ្នក​អាច​សាក​ល្បង​បាន ដើម្បី​មាន​ផ្ទៃពោះ​ឱ្យកាន់​តែ​ឆាប់។ ១. បន្លែ​បៃ​តង បន្លែបៃតងជាច្រើនប្រភេទដូចជា ស្ពៃពួយឡេង ផ្កាខាត់ណាខៀវ និងស្ពៃខ្មៅ ផ្តល់ជាតិសរសៃដែលអាចជួយ​រក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ។ អាហារ​ជួយ​ដល់​ការ​មាន​ផ្ទៃពោះមួយនេះ ​ក៏មាន​ផ្ទុក​សារធាតុចិញ្ចឹម​ផ្សេងទៀត​ផងដែរ​ដូចជា វីតាមីន E កាល់ស្យូម ជាតិដែក កូ​អង់​ហ្ស៊ី​ម Q10 និង​វីតាមីន B9។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! វីតាមីន E អាចជួយធ្វើឱ្យជញ្ជាំងស្បូនដែល​ស្តើង ទៅ​ជា​ក្រាស់ឡើង​វិញ។ កម្រាស់ជញ្ជាំងស្បូនដែលសមស្របគឺមានសារៈសំខាន់ដើម្បីគាំទ្រដល់ដំណើរការបង្កកំណើត។ ការរួមបញ្ចូលគ្នានៃវីតាមីន E និង កូ​អង់​ហ្ស៊ី​ម Q10 […]


ឧបសគ្គការមានកូននិងការព្យាបាល

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

បើ​ម៉ាក់​ពពោះ ឬ​កំពុង​ត្រៀម​យក​កូន​ គួរ​តែ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពីព្រោះ​ថា ​ការ​រក​ឃើញ​វីរុស​នេះ​ទាន់​ពេលវេលា អាច​ការពារ​ខ្លួន​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ​បាន។ ក្នុង​ករណី​ដែល​យើង​ផ្ទុក​មេរោគ​អេដស៍ តើ​អាច​ចម្លង​ទៅ​អា​អូន​ក្នុង​ផ្ទៃ​បាន​អត់? ជា​ទូទៅ បើ​ម៉ាក់​ផ្ទុក​មេរោគ​អេដស៍​អំឡុង​ពេល​ពពោះ គឺ​មាន​ហានិភ័យ​ក្នុង​ការ​ចម្លង​ទៅ​កូន​បាន​ តាម​រយៈ​​របៀប​ទាំង​៣​នេះ ​ការ​ពពោះ ការ​សម្រាល​កូន ជា​ពិសេស​ការ​សម្រាល​កូន​តាម​ទ្វារ​មាស ការ​បំបៅ​ដោះ​កូន ទោះ​យ៉ាង​​នេះ​ក្តី ការ​ផ្ទុក​មេរោគ​អេដស៍​មិន​មែន​បាន​ន័យ​ថា​យើង​មិន​អាច​យក​កូន​បាន​ទេ បើ​យើង​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា នោះ​យើង​ច្បាស់​ជា​អាច​បញ្ចៀស​ការ​ឆ្លង​ទៅ​កាន់​បេប៊ី​ក្នុង​ផ្ទៃ ក៏​ដូចជា​ថែទាំ​សុខភាព​ខ្លួន​ឯង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ? ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖ ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍ សម្រាល​កូន​ដោយ​វះកាត់ ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល ​ជៀសវាង​ការ​បំបៅ​ដោះ​កូន ប្រសិនបើ​គ្នា​យើង​​ចង់​បាន​កូន​ ប៉ុន្តែ​ដៃគូ​មាន​ផ្ទុក​មេរោគ​អេដស៍​ តើ​យើង​ធ្វើ​ម៉េច​ល្អ? សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​បាន​កូន​ គួរ​តែ​​នាំ​ដៃគូ​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ជាមួយ​គ្នា​ ហើយ​ប្រសិនបើ​ដៃគូ​មាន​ផ្ទុយ​មេរោគ​អេដស៍ ហើយ​យើង​មិន​មាន​ផ្ទុក​ទេ​នោះ ស្រីៗ​យើង​គួរ​ប្រើប្រាស់​ថ្នាំ​បង្ការ​មេរោគ​អេដស៍ (PrEP) ដើម្បី​ការពារ​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​ពី​ជំងឺ​ឆ្លង​ដ៏​កាចសាហាវ​មួយ​នេះ។ ចំណុចសំខាន់ ធ្វើ​ម៉េច​ទើប​អាច​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ? ដើម្បី​បញ្ចៀស​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​កូន​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​ប៉ុន្មាន​ចំណុច​នេះ៖ ញ៉ាំ​ថ្នាំ​ប្រឆាំង​មេរោគអេដស៍ សម្រាល​កូន​ដោយ​វះកាត់ ​ផ្តល់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ដល់​កូន​ភ្លាម​ៗ ក្រោយ​ពេល​សម្រាល ​ជៀសវាង​ការ​បំបៅ​ដោះ​កូន អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]


ការត្រៀមយកកូន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]


បញ្ហាផ្ទៃពោះ

រោគសញ្ញានៃការធ្លាយស្បូន ស្រ្តីគ្រប់រូបគួរដឹង!

បញ្ហា​ធ្លាយ​ស្បូន​ ជា​ផលវិបាក​អំឡុង​ពេល​ពពោះ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​ស្បូន​ដាច់​រហែក។ នៅ​ពេល​ដែល​ស្រ្តី​ប្រឈម​នឹង​ការ​ធ្លាយ​ស្បូន​ធ្ងន់ធ្ងរ ស្រទាប់​ទាំង​អស់​នៃ​ជញ្ជាំង​ស្បូន​នឹង​ដាច់​រហែក​ បង្កើត​បាន​ជា​ប្រហោង​មួយ​។ ពិត​ណាស់​ បញ្ហា​ធ្លាយ​ស្បូន​នេះ បង្ក​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ទាំង​ម្តាយ​ និង​ទារក។ ជាក់ស្តែង មាន​ស្រ្តី​ពពោះ​ដែល​​ជួប​បញ្ហា​ធ្លាយ​ស្បូន​នេះ តិច​ជាង​១​%​ប៉ុណ្ណោះ ហើយ​ច្រើន​តែ​កើត​ឡើង​នៅ​លើ​ស្នាម​វះ​​ពី​មុន​ នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាល​​កូន​ដោយ​វះកាត់។ ហានិភ័យ​​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន បណ្តាល​មក​ពី​ស្រ្តី​ពពោះ​ជ្រើសរើស​យក​​ការ​សម្រាល​កូន​តាម​ទ្វារ​មាស​វិញ ក្រោយ​​ធ្លាប់​សម្រាល​កូន​មុន​ ដោយ​វះកាត់។ ថ្វី​ត្បិត​តែ​បញ្ហា​នេះ​ ច្រើន​កើត​ឡើង​នៅ​អំឡុង​ពេល​សម្រាល​កូន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​កើត​ឡើង​មុន​ពេល​សម្រាល​ផង​ដែរ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន សញ្ញា និង​រោគសញ្ញា​នៃ​ការ​ធ្លាយ​ស្បូន​ មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា អាស្រ័យ​លើ​ពេលវេលា​ ទីតាំង​ និង​ទំហំ​នៃ​ការ​ដាច់​រហែក​។ ជា​ទូទៅ ការ​ធ្លាយ​ស្បូន​ដែល​កើត​ឡើង​តាម​បណ្តាយ​ជាលិកា​សម្លាក​ពី​កន្លែង​វះ​លើក​មុន​ មាន​សភាព​មិន​សូវ​ធ្ងន់ធ្ងរ​នោះ​ទេ​ និង​បណ្តាល​ឱ្យ​មាន​រោគសញ្ញា​តិចតួច បើ​ធៀប​ទៅ​នឹង​ការ​ដាច់​រហែក​​ដោយ​ឯកឯង​នៃ​ស្បូន​ដែល​គ្មាន​សម្លាក។ យ៉ាង​ណា​មិញ រោគសញ្ញា​ចម្បង​នៃ​ការ​ធ្លាយ​ស្បូន​ រួម​មាន​៖ ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ​មិន​ប្រក្រតី សម្ពាធ​ស្បូន​ធ្លាក់​ចុះ ការ​កន្រ្តាក់​ស្បូន​មាន​សភាព​យឺត ​មិន​សូវ​ខ្លាំង និង​​ឈឺចាប់​ ក្បាល​ទារក​ធ្លាក់​ចុះ​ក្នុង​រន្ធ​ស្បូន ហូរ​ឈាម​ច្រើន​ ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ធ្លាយ​ស្បូន ​​​​​នៅ​ពេល​ដែល​បញ្ហា​ធ្លាយ​ស្បូន​កើត​ឡើង​អំឡុង​ពេល​សម្រាល​កូន​​ ក្រុម​គ្រូពេទ្យ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការ​ជួយ​សង្គ្រោះ​ទារក។ នេះ​មាន​ន័យ​ថា ពុំ​មាន​ពេល​ក្នុង​ការ​មើល​អេកូ ឬ​ធ្វើការ​ស្កេន​​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឡើយ ដោយ​អាការ​ធ្លាយ​ស្បូន​នេះ ត្រូវ​ធ្វើ​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដោយ​ផ្អែក​ទៅ​លើ​រោគសញ្ញា​តែ​ប៉ុណ្ណោះ។ [embed-health-tool-due-date] ការ​ព្យាបាល​ និង​ការ​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន កត្តា​សំខាន់​ៗ​បំផុត​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​បញ្ហា​ធ្លាយ​ស្បូន​ គឺ​(ក) ធ្វើ​រោគវិនិច្ឆ័យ​តាម​ការសន្និដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា និង​(ខ) ជួយ​ម្តាយ​សម្រាល​កូន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​អាច​ប្រឈម​នឹង​បញ្ហា​ធ្លាយ​ស្បូន​ក្នុង​ពេល​សម្រាល​ […]


បញ្ហាផ្ទៃពោះ

ការពពោះអាចប៉ះពាល់សុខភាពមាត់ធ្មេញម៉ាក់បែបណាខ្លះ?

ការមានផ្ទៃពោះអាចមានឥទ្ធិពលមួយចំនួនទៅលើសុខភាពមាត់ធ្មេញម៉ាក់ៗដែលអាចបង្កផលវិបាកដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ។ តើការពពោះប៉ះពាល់សុខភាពមាត់ធ្មេញម៉ាក់ៗបែបណាខ្លះ? តើសុខភាពមាត់ធ្មេញមិនល្អអំឡុងពេលពពោះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ? ការមានផ្ទៃពោះអាចមានឥទ្ធិពលមួយចំនួនទៅលើសុខភាពមាត់ធ្មេញម៉ាក់ៗដូចជា៖ ក. ការប្រែប្រួលអ័រម៉ូន ការប្រែប្រួលអ័រម៉ូនពេលពពោះ​អាច​ធ្វើ​ឱ្យ​ម៉ាក់ៗមួយចំនួន​ប្រឈម​នឹង​ជំងឺ​អញ្ចាញធ្មេញ​ដូចខាងក្រោម​៖ រលាកអញ្ចាញធ្មេញ៖ អាចកើតមានក្នុងត្រីមាសទីពីរ ដែលអាចធ្វើឱ្យម៉ាក់ៗ​ហើម​អញ្ចាញ​ធ្មេញ និង​ឈាមធ្មេញពេល​ដុស​ធ្មេញ ឬពេលសម្អាតចន្លោះធ្មេញជាមួយនឹងអំបោះទាក់ធ្មេញ ការបង្ករោគនៅអញ្ចាញធ្មេញ៖ បណ្តាលមកពីការមិនបានព្យាបាលការរលាកអញ្ចាញធ្មេញ ដែលធ្វើឱ្យមានការបង្ករោគនៅអញ្ចាញធ្មេញ សរសៃក្នុងធ្មេញ និងឆ្អឹងទ្រធ្មេញ។ ការបង្ករោគនៅ អញ្ចាញធ្មេញអាចបណ្តាលឱ្យធ្មេញម៉ាក់ៗរង្គើ និងបាក់ ការឡើងសាច់ពកនៅលើអញ្ចាញធ្មេញ៖ ដែលមានពណ៌ក្រហមរាងមូលដែលអាចបណ្តាលឱ្យម៉ាក់ៗងាយឈាមអញ្ចាញធ្មេញ ខ. ការចាញ់កូន និងច្រាលទឹកអាស៊ីដក្រពះ ការប្រែប្រួលអ័រម៉ូនពេលពពោះអាចធ្វើឱ្យសាច់ដុំកក្រពះរលុងដែលអាចបណ្តាលឱ្យម៉ាក់ៗច្រាលទឹកអាស៊ីដក្រពះ។ ការច្រាលទឹកអាស៊ីដក្រពះ ការចាញ់កូន ចង្អោរ និងក្អួតក្នុងអំឡុងពេលពពោះ ជាពិសេសនៅត្រីមាស ទី ១ អាចបង្កើនជាតិអាស៊ីដក្នុងមាត់ ដែលអាចនាំឱ្យម៉ាក់ៗសឹកកាចាធ្មេញ បង្កឱ្យម៉ាក់ៗស្រៀវធ្មេញ និងពុកធ្មេញ។ គ. ការផ្លាស់ប្តូរទម្លាប់នៃការញុំាអាហារ ម៉ាក់ៗពពោះអាចឃ្លានញុំាអាហារណាមួយជាពិសេស ដូចជាការឃ្លានញុំាអាហារ​ផ្អែមៗជាដើម។ ការញុំាអាហារ​ផ្អែមៗ​ញឹកញាប់​អាចបង្ក​​ឱ្យ​ម៉ាក់ៗកើតជំងឺ​ពុក​ធ្មេញ​។ លើសពីនេះ ការពពោះអាចបណ្តាលឱ្យម៉ាក់ៗញុំាច្រើន។ ​ការទំពារ និង​ញ៉ាំ​អាហារ​​ញឹកញាប់អាចធ្វើឱ្យធ្មេញប៉ះពាល់ ជាមួយជាតិអាស៊ីដ​ក្នុង​អាហារញឹកញាប់ ដែលបណ្តាលឱ្យកើន​បាក់តេរី​​ដូច​ជា Streptococcus mutans។​ បាក់តេរីនេះអាច​ផលិត​ជាតិអាស៊ីដ​ដែលធ្វើឱ្យកាចាធ្មេញ​ម៉ាក់ៗចុះខ្សោយ និងងាយពុកធ្មេញ។ ឃ. ការស្ងួតម៉ាត់ ម៉ាក់ៗពពោះមួយចំនួនអាច​​នឹងមានអាការ​ស្ងួត​មាត់ដែល​អាច​បណ្តាល ឱ្យម៉ាក់ៗប្រឈមនឹងកើតជំងឺ​ពុក​ធ្មេញ​ និងមានបញ្ហាសុខភាពមាត់ធ្មេញផ្សេងទៀតដូចជា មានក្លិនមាត់ជាដើម ព្រោះទឹកមាត់មានផ្ទុកនូវសារធាតុប្រឆាំងអតិសុខុមប្រាណ។ ការកាត់បន្ថយការផលិតទឹកមាត់បង្កើនឱកាសឱ្យបាក់តេរីក្នុងមាត់លូតលាស់ច្រើន។ ង. ការលំបាកក្នុងការថែរក្សាអនាម័យមាត់ធ្មេញ អាការនៃការមានផ្ទៃពោះ ដូចជាការចាញ់កូន […]

ស្វែងរក សុខភាពម្ដាយ

ក្រោយសម្រាល

ក្រោយ​សម្រាលកូនរួច ហាមធ្វើរឿងទាំង ៥ នេះប្រយ័ត្នស៊យធំ!

ក្រោយ​សម្រាល​កូន​ រាងកាយ​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ ដែល​ទាមទារ​ឱ្យ​​យើង​សម្រាក​​គ្រប់គ្រាន់​ ដើម្បី​បាន​ជា​សះស្បើយ​ឡើង​វិញ​។ ហេតុ​នេះ​ហើយ​ ការ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​​បាន​ល្អ ជា​រឿង​​ចាំបាច់​បំផុត​ក្នុង​អំឡុង​ពេល​នេះ​។ អ៊ីចឹង​ហើយ​! ដើម្បី​ជុំវិញ​ឱ្យ​​មាន​ការ​ជា​សះស្បើយ​ឡើង​វិញ​ ម៉ាក់​ៗ​គួរ​ជៀសវាង​ធ្វើ​រឿង​ប៉ុន្មាន​នេះ ១. កុំ​ប្រឹង​ធ្វើ​ការ​ហួស​កម្លាំង អ្វី​ដែល​ម៉ាក់​ៗ​គួរ​ប្រយ័ត្ន​អំឡុង​ពេល​នេះ គឺ​ជៀសវាង​ធ្វើការ​ហួស​កម្លាំង ឬ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ពេក​ ក្នុង​អំឡុង​ពេល ​៦ ​សប្តាហ៍​ក្រោយ​សម្រាល ដើម្បី​ឱ្យ​រាងកាយ​បាន​សម្រាក​គ្រប់គ្រាន់​ និង​ឆាប់​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ជក់​បារី ប្រសិនបើ​ម៉ាក់​ៗ​ជក់​បារី​ អា​អូន​នឹង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពីព្រោះ​សរីរាង្គ​ទារក​នៅ​តែ​បន្ត​អភិវឌ្ឈ​ក្រោយ​សម្រាល​ ជា​ពិសេស​គឺ​សួត និង​ខួរ​ក្បាល។​​ លើស​ពី​នេះ ការ​ស្រូប​យក​ផ្សែង​បារី ក៏​អាច​រារាំង​ដល់​ការ​អភិវឌ្ឍ និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​លើ​ទារក​ដូច​គ្នា។ ៣. ញ៉ាំ​អាហារ​ឱ្យ​ទៀងទាត់ ថ្វី​ត្បិត​តែ​ម៉ាក់​ចាំបាច់​ត្រូវ​ផ្តោត​លើ​ការ​មើល​ថែទាំ​អា​អូន​ក៏​ពិត​មែន តែ​យើង​ក៏​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​​ឱ្យ​បាន​គ្រប់គ្រាន់​ដូច​គ្នា។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព ដូច​ជា​បន្លែ​ ផ្លែឈើ និង​ត្រី​សាច់ ដើម្បី​​ជួយ​ដល់​ការ​ផលិត​ទឹក​ដោះ និង​ជួយ​ឱ្យ​រាងកាយ​ឆាប់​ជា​សះស្បើយ។ ៤. កុំ​ធ្វើ​ព្រងើយ​នឹង​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល រយៈពេល​ពីរ​បី​សប្តាហ៍​ដំបូង​ក្រោយ​សម្រាល​ រាងកាយ​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ រួម​ទាំង​អ័រម៉ូន​ផង​ដែរ។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​តែង​មាន​អារម្មណ៍​សោកសៅ​ក្រោយ​សម្រាល​កូន​ ប៉ុន្តែ​បើ​រោគសញ្ញា​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ឬ​បន្ត​រយៈពេល​យូរ​ជាង​ពីរ​បី​សប្តាហ៍ ម៉ាក់​អាច​នឹង​កើត​ជំងឺ​បាក់ទឹក​ចិត្ត​ក្រោយ​សម្រាល​ ដែល​តម្រូវ​ឱ្យ​ម៉ាក់​​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ។​​ [embed-health-tool-due-date] ៥. កុំ​ភ្លេច​ពន្យារ​កំណើត គ្រូ​ពេទ្យ​សម្ភព​ភាគ​ច្រើន​ ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​សម្រាល​​កូន​រួច តម​ការ​រួម​ភេទ​រហូត​ដល់ ​៦ […]


ក្រោយសម្រាល

ក្រោយសម្រាល ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅ ឬមានជំងឺធ្លាក់​ទឹកចិត្ត​?

ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើម ក្រោយសម្រាលរួច។ ម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច […]


ក្រោយសម្រាល

រមាស់ទ្វារមាសក្រោយសម្រាលកូនដោយវះកាត់ បណ្តាលមកពីកត្តាអ្វីខ្លះ?

មិន​ថា​សម្រាល​ដោយ​វះកាត់​ ឬ​តាម​ធម្មជាតិ​នោះ​ទេ ម៉ាក់​ៗ​​តែង​ប្រឈម​​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​លើ​រាងកាយ ព្រម​ទាំង​​មាន​អារម្មណ៍​នឿយហត់​ និង​ឈឺចាប់​។ ផលវិបាក​ដែល​កើត​មាន​ជា​ទូទៅ​មួយ​ទៀត គឺ​បញ្ហា​ស្ងួត​ទ្វារ​មាស​ក្រោយ​សម្រាល ដែល​បង្ក​ឲ្យ​កើត​មាន​បញ្ហា​រមាស់​ទ្វារមាស។ តើ​បញ្ហា​រមាស់​ទ្វារ​មាស​​កើត​ឡើង​ចំពោះ​តែ​ម៉ាក់​ៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់ ​ឬ​យ៉ាង​ណា​? រមាស់​ទ្វារ​មាស​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់ នៅ​ពេល​ដែល​រាងកាយ​យើង​ចាប់ផ្តើម​ជា​សះស្បើយ​ពី​ការ​សម្រាល​កូន ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​ការ​ប្រែប្រួល​ទ្វារ​មាស​មួយ​ចំនួន។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មិន​ថា​យើង​សម្រាល​កូន​ដោយ​វះកាត់​ ឬ​តាម​ធម្មជាតិ​នោះ​​ទេ គឺ​សុទ្ធ​តែ​អាច​ប្រឈម​នឹង​អាការៈ​រមាស់​ទ្វារ​មាស។ ភាព​ស្ងួត អាច​ធ្វើ​ឲ្យ​ជាលិកា​ទ្វារ​មាស​កាន់​តែ​ស្តើង បាត់បង់​ភាព​យឺត និង​ងាយ​រង​របួស។ កត្តា​នេះ អាច​ធ្វើ​ឲ្យ​តំបន់​ពិសេស​របស់​យើង​រលាក ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​រមាស់ និង​ក្រហាយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​មូលហេតុ​មួយ​ចំនួន​នៃ​ការ​រមាស់​ និង​ស្ងួត​ទ្វារ​មាស ១. ការ​ប្រែប្រួល​អ័រម៉ូន មូលហេតុ​ចម្បង​មួយ​នៃ​ភាពស្ងួត និង​រមាស់​ទ្វារ​មាស​ក្រោយ​សម្រាល​ គឺ​ការ​ប្រែប្រួល​អ័រម៉ូន ជា​ពិសេស​ គឺ​អ័រម៉ូន​Estrogen និង Progesterone។ កង្វះ​អ័រម៉ូន Estrogen អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​ក្រោយ​សម្រាល​មួយ​ចំនួន​ ដែល​រួម​មាន​សីតុណ្ហភាព​រាងកាយ​ឡើង​កម្តៅ បែក​ញើស​នៅ​ពេល​យប់ ស្ងួត និង​រមាស់​ទ្វារ​មាស។ [embed-health-tool-due-date] ២. ​រមាស់​ទឹក​រងៃ និង​ឈាម​ដែល​ធ្លាក់​ក្រោយ​សម្រាល ការ​ធ្លាក់​ឈាម​ និង​ទឹក​រងៃ​ក្រោយ​សម្រាល​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើ​ការ​ធ្លាក់​ឈាម​ និង​ទឹក​រងៃ​មាន​នៅ​សេសសល់​នៅ​លើ​ស្បែក​ នោះ​នឹង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​រមាស់ និង​ក្រហាយ​​ជា​មិន​ខាន។ ៣. ការ​​ឆ្លង​មេរោគ​ផ្សិត ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​មួយ​ចំនួន​ក៏​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ បន្ទាប់​ពី​សម្រាល​កូន​រួច ដែល​បញ្ហា​នេះ អាច​បណ្តាល​មក​ពី​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ការ​ប្រែប្រួល​អ័រម៉ូន។ រោគសញ្ញា​ទូទៅ​ រួម​មាន​ការ​រមាស់​ទ្វារ​មាស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ