ចាក់ថ្នាំបង្ការ៖ ទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយធំ អាចធ្វើឲ្យសុខភាពម៉ាក់ៗកាន់តែប្រសើរ។
ស្វែងរកការថែទាំមុនសម្រាល៖ ម៉ាក់ៗគួរប្រើវីតាមីនបំប៉នផ្ទៃពោះមុនសម្រាល មានស្តុកជាតិអាស៊ីដ ហ្វូលិច និងពិគ្រោះជាមួយពេទ្យជំនាញអំពីថ្នាំណាមួយយើងអាចប្រើប្រាស់ ក្នុងអំឡុងពេលមានផ្ទៃពោះ។
ប្រើថ្នាំបំប៉នកាល់ស្យូម៖ ញ៉ាំកាល់ស្យូម ១ ០០០ មិល្លីក្រាម រៀងរាល់ថ្ងៃ អាចបន្ថយហានិភ័យផ្តល់កំណើតមិនគ្រប់ខែ ព្រោះជាធម្មតាស្រីៗគ្នាយើងមិនបានញ៉ាំជាតិកាល់ស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហារនោះទេ។
បន្ថយការប៉ះពាល់នឹងជាតិគីមី៖ ជាតិគីមីប្រើប្រាស់នៅក្នុងផលិតផលជាច្រើន ដូចជា ជ័របា្លសិ្ទក គ្រឿងសម្អាង ថ្នាំលាបក្រចក ថ្នាំបាញ់សក់ ឬអាហារកំប៉ុង សុទ្ធតែមានទំនាក់ទំនងនឹងហានិភ័យខ្ពស់នៃការកើតកូនមិនគ្រប់ខែ។
បើម៉ាក់ៗមានប្រវត្តិជំងឺរលាកទ្វារមាស រលូតកូន ឬកើតអាអូនមិនគ្រប់ខែ គួរជួបពិគ្រោះញឹកញាប់ជាមួយគ្រូពេទ្យ ត្រួតពិនិត្យតាមដានសុខភាពកូន និងឆាប់រកដំណោះស្រាយ បើសិនមានបញ្ហាណាមួយលេចចេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕