backup og meta

ជួបបញ្ហាប្រែប្រួលអ័រម៉ូនពេលពពោះ? ដោះស្រាយតាមគន្លឹះទាំង៤នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 20, 2023

    ជួបបញ្ហាប្រែប្រួលអ័រម៉ូនពេលពពោះ? ដោះស្រាយតាមគន្លឹះទាំង៤នេះ

    អ័រម៉ូន​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​លូតលាស់​របស់​ទារក​​​ក្នុង​ផ្ទៃ​អំឡុង​ពេល​ពពោះ។ យ៉ាង​ណា​មិញ ការ​ប្រែប្រួល​អ័រម៉ូន​ អាច​បង្ក​ជា​​បញ្ហា​មួយ​ចំនួន​ដូចជា​អស់​កម្លាំង ស្រក​ទម្ងន់​ ថប់​បារម្ភ និង​ប្រែប្រួល​អារម្មណ៍។ ជាង​នេះ​ទៅ​ទៀត ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ងាយ​​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​ ​រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កូន​កើត​មុន​ខែ​ រលូត​កូន ឬ​កូន​​មិន​គ្រប់​គីឡូ​ជា​ដើម។

    ជា​ទូទៅ កត្តា​ធាត់​ជ្រុល អាលែកហ្ស៊ី ស្រ្តេស ឬ​ផល​ប៉ះពាល់​នៃ​ថ្នាំ​មួយ​ចំនួន និង​បែបបទ​រស់​នៅ​​មិន​ល្អ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​អ័រម៉ូន។ ដូច​នេះ​​ តើ​ស្ត្រី​ពពោះ គួរ​​គ្រប់គ្រង​បញ្ហា​អតុល្យភាព​អ័រម៉ូន​តាម​វិធី​ណា​ខ្លះ?

    ​​​​គន្លឹះ​គ្រប់គ្រង​បញ្ហា​អតុល្យភាព​អ័រម៉ូន​អំឡុង​ពេល​ពពោះ

    ១. ហាត់​ប្រាណ​ជា​ទៀងទាត់

    ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ស្រាល​ៗ មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សុខភាព​អ័រម៉ូន។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​លំហូរ​ឈាម​ឲ្យ​កាន់​តែ​ប្រសើរ​នោះ​ទេ ថែម​ទាំង​អាច​បង្កើន​រំញោច​នៃ​​សរសៃ​ប្រសាទ​ទទួល​អ័រម៉ូន​ផង​ដែរ។ ប្រសិនបើ​យើង​ហាត់​ប្រាណ​ជា​ទៀងទាត់​ នោះ​នឹង​អាច​កាត់បន្ថយ​អាការៈ​ឈឺ​ខ្នង និង​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ក៏​ដូចជា​បញ្ហា​កូន​កើត​មុន​ខែ។ លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​រាងកាយ​សមសួន និង​ពង្រឹង​សុខភាព​បេះដូង និង​សរសៃ​ឈាម។ ប៉ុន្តែ ស្ត្រី​ពពោះ គួរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជាមុន​​ មុន​ចាប់ផ្តើម​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ។

    ហាត់ប្រាណពេលពពោះ

    ២. កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ

    ការ​កាត់បន្ថយ​​កម្រិត​ជាតិ​ស្ករ​ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​មុខងារ​អ័រម៉ូន និង​បញ្ចៀស​ភាព​ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ផ្សេង​ៗ។ ផ្លែឈើ​ស្រស់​ ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​​ដែល​ម៉ាក់​ៗ​មិន​គួរ​រំលង។ ម៉ាក់ៗ​គួរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​បន្ថែម​ស្ករ និង​​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន។

    ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់

    ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​ឲ្យ​បាន​ស្កប់ស្កល់​ អាច​ជួយ​ឲ្យ​រាងកាយ​បាន​សម្រាក និង​​បំពេញ​ថាមពល​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ ការ​គេង​មិន​​គ្រប់គ្រាន់ មាន​ទំនាក់ទំនង​ជាមួយ​នឹង​អតុល្យភាព​នៃ​អ័រម៉ូន​ជា​ច្រើន​ ដូចជា​អាំងស៊ុយលីន cortisol, leptin, ghrelin, និង HGH ដោយ​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​ធ្លាក់​ចុះ បង្កើន​ចំណង់​អាហារ និង​អ័រម៉ូន​ស្រ្តេស។

    ៤. កាត់បន្ថយ​ស្រ្តេស

    ស្រ្តេស​អំឡុង​ពេល​ពពោះ បង្ក​ផល​អវិជ្ជមាន​ដល់​ទាំង​សុខភាព​ម៉ាក់​ និង​ទារក​ក្នុង​ផ្ទៃ។ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ដោយ​ការ​ធ្វើ​សមាធិ ហាត់​យូហ្គា និង​​ធ្វើ​សកម្មភាព​កំសាន្ត​សប្បាយ​ ដើម្បី​កាត់បន្ថយ​កម្រិត​ស្រ្តេស​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម