backup og meta

ពេលកូនខ្ចី ស្លៀកពាក់​ក្រោយសម្រាលឃ្លុំ​ជិត​ៗ​ជួយ​អីបាន​ខ្លះ?

ពេលកូនខ្ចី ស្លៀកពាក់​ក្រោយសម្រាលឃ្លុំ​ជិត​ៗ​ជួយ​អីបាន​ខ្លះ?

បើ​សង្កេត​ទៅ ​យើង​នៅ​ឃើញ​មាន​ទម្លាប់​ស្ត្រី​សម្រាល​កូន​រួច​ស្លៀក​ពាក់​ជិត​ៗ ពាក់​មួក​បាំង​ត្រចៀក និង​ពាក់​ស្រោម​ជើង។ កាល​ដែល​ធ្វើ​បែប​នេះ តាម​ចាស់​ៗ​ថា​ ខ្លួន​ប្រាណ​មាន​កម្ដៅ មិន​ប៉ះ​ខ្យល់ និង​ជួយ​ឲ្យ​សរសៃ​ឆាប់​រឹងមាំ​ឡើងវិញ តែ​បើ​តាម​ពេទ្យ​វិញ​បាន​ឲ្យ​ដឹង​ថា ការ​អនុវត្ត​បែប​នោះ​គ្មាន​បាន​ផល​អ្វី​ទេ។

បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា កាល​ពី​ជំនាន់​មុន​ចាស់​ៗ​ សម្រាល​កូន​នៅ​ក្នុង​ព្រៃ មាន​ខ្យល់ មានភ្លៀង មិន​មែន​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រឹមត្រូវ ដូចនេះ​ហើយ​អាកាសធាតុ​ប្រាកដជា​ត្រជាក់​ប៉ះដល់​រាងកាយ​ជា​មិន​ខាន ហើយ​យើង​អ្នក​ធម្មតា​ក៏​រងា​ដូចគ្នា​នឹង។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចំពោះ​ស្រីៗសម្រាល​កូន​រួច ​ពេល​ជួប​បញ្ហា​លក្ខខណ្ឌ​បែប​នោះ ប្រាកដជា​ត្រូវការ​ខោអាវក្រាស​ៗ​មក​ស្លៀកពាក់​ហើយ។ ងាក​មក​សម័យ​ឥឡូវ​វិញ មិន​សូវ​មាន​អ្នកធ្វើបែប​នោះ​ទៀត​ទេ ព្រោះ​ស្ត្រី​បាន​សម្រាល​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រឹមត្រូវ។ ចំណែក​ផល​ដែល​ទទួល​បាន​ពី​ការ​ស្លៀកពាក់​ជិត​ឈឹង​ទាំង​នោះ​គឺ​គ្មាន​ទេ ព្រោះ​ស្ត្រី​សម្រាល​កូន​រួច​អាច​ស្លៀកពាក់​បាន​ជា​ធម្មតា ធ្វើ​យ៉ាង​ណា​ឲ្យតែ​យើង​ស្រណុក​ខ្លួនឯង​ទៅ។

[embed-health-tool-due-date]

ស្លៀកពាក់ជិតៗHello_គ្រូពេទ្យ

នៅ​មួយ​ចំណុច​ទៀត​ដែល​ម៉ាក់​ៗ​ច្រើន​នៅ​ជឿ​តាម​ចាស់​បុរាណ គឺ​ស្រីៗខ្លះ​ពេល​កូន​ខ្ចី​មិន​ហ៊ាន​បើក​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់​ឡើយ ព្រោះ​ខ្លាច​ត្រជាក់ ហើយ​សរសៃសសូង​មិន​រឹងមាំ​ឡើងវិញ ធ្វើ​ឲ្យ​ទាស់​សរសៃ។ តែ​នោះ​ក៏​ជា​ការយល់​ខុសវិញ​ទេ ព្រោះ​​ពេល​អាការៈក្ដៅ​ពេក អាច​ឲ្យ​ម៉ាក់​ៗ​ជួប​បញ្ហា​សុខភាព​ផ្សេង ដូចជា​ថប់​ដង្ហើម ក្ដៅស្អុះ និង​មានបញ្ហា​ស្បែក​វិញ ព្រោះ​ក្ដៅ​ផង ញើស​ក៏​ហូរ ​បូក​រួម​នឹង​សម្លៀកបំពាក់​ក្រាស់​ៗ​ទៀត ធ្វើឲ្យ​រោល​រមាស់​ជាដើម។

ស្វែងយល់បន្ថែម

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

20 Best Postpartum Clothes for New Moms in 2022 –

https://www.cosmopolitan.com/style-beauty/fashion/g34822080/postpartum-clothes/
Postpartum : Maternity Clothes –

https://www.target.com/c/maternity-clothing-women/postpartum/-/N-5ouviZtf8a9
7 Tips for the Best + Most Comfortable Postpartum Clothes –

https://happyyouhappyfamily.com/tips-for-postpartum-fashion/

កំណែ​ប្រែបច្ចុប្បន្ន

01/06/2023

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់ធ្លាប់សង្កេតទេ​ហេតុអ្វីបានជាពេល​ខ្លះកូនយកចិត្តទុកដាក់​រឿងស្លៀកពាក់​ម្លេះ?

៣ វិធីជួយម៉ាក់ៗដោះស្រាយបញ្ហាស្ត្រេសក្រោយសម្រាល


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


អត្ថបទ​ដោយ Try Ravi · កែ Jun 01, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម