ការជ្រុះសក់ក្រោយសម្រាលជារឿងធម្មតាប៉ុណ្ណោះ ដោយសារតែកត្តាអ័រម៉ូនប្រែប្រួល តែចាស់ៗថា មកពីកូនចំណាំមុខ។ ក្រៅពីអ័រម៉ូនប្រែប្រួល ទម្លាប់មិនល្អមួយចំនួនទៀតរបស់ម៉ាក់ៗដែលធ្វើតាមក្បូនចាស់ៗពីដើម ក៏បង្កឲ្យសក់រឹតតែជ្រុះខ្លាំងឡើង។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
១- មិនហ៊ានកក់សក់
ក្រោយសម្រាលរួច ស្រីៗមួយចំនួនមិនហ៊ានកក់សក់នោះទេ ផ្អាប់ទុករាប់អាទិត្យ ខ្លះទៀតដល់ខែឯណោះ ព្រោះបារម្ភខ្លាចកក់សក់ទៅធ្វើឲ្យប៉ះពាល់ដល់សរសៃខ្ចី។ ដោយហេតុថា ម៉ាក់ៗមិនកក់សក់សោះរាប់ថ្ងៃ រាប់អាទិត្យ ធ្វើឲ្យសក់ឡើងក្អែល ឡើងប្រេង ទៅជាជ្រុះកាន់តែខ្លាំងឡើង។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- ពាក់មួកមិនដោះ
ការដែលម៉ាក់ៗពាក់មួកការពារឈឺក្បាលទាំងយប់ទាំងថ្ងៃ មិនដោះសោះ ធ្វើឲ្យបែកញើសហប់ ក្តៅក្បាល ក៏ជាមូលហេតុធ្វើឲ្យជ្រុះសក់ដែរ មិនមែនធ្វើឲ្យហប់ក្បាលមិនឈឺនោះទេ។ សភាពកខ្វក់បែបនោះ សក់គ្មានកម្លាំងឯណាទៅលូតលាស់នោះទេ មានតែជ្រុះទៅវិញ ដែលស្រីៗខ្លះច្បូតសក់នឹងដៃក៏ជ្រុះដែរ។
[embed-health-tool-due-date]
អត្ថបទគួរអាន៖
- សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ?
- ទើបសម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ
- សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
- ចេះតិចនិកនេះ ជួយស្រីៗកាត់បន្ថយអាការៈឈឺស្បូនក្រោយសម្រាល
- ក្រោយសម្រាល ម៉ាក់ៗបត់ជើងតូចមិនចេញត្រូវធ្វើបែបណា?
៣- ស្ត្រេសខ្លាំងពេក
ស្រីៗសម្រាលកូនជួបបញ្ហាស្ត្រេសច្រើន ដោយសារអត់ងងុយ ប៉ះចំកូនខ្លះធ្វើទុក្ខខ្លាំង មិនបានដេកពួន ហូបចុកពេញមាត់នោះទេ ហើយបើអត់អ្នកជំនួសដៃជើងទៀតរឹតស្មុគស្មាញ។ បញ្ហាស្ដ្រេសធ្ងន់ធ្ងរ ធ្វើឲ្យប្រព័ន្ធការពាររាងកាយ ប្រែប្រួលដោយខ្លួនឯង និងប៉ះពាល់ទៅលើឫសសក់។ ការព្រួយបារម្ភ គិតច្រើន និងការថប់បារម្ភច្រើន រារាំងការលូតលាស់របស់សក់ និងធ្វើឲ្យជ្រុះសក់។
ចំណុចសំខាន់
- មិនហ៊ានកក់សក់
- ពាក់មួយកមិនដោះ
- ស្រ្តេសខ្លាំងពេក