ក្រោយពេលសម្រាលតាមធម្មជាតិរួច ម៉ាក់ៗអាចមានអារម្មណ៍ចង់បត់ជើងតូច ប៉ុន្តែម៉ាក់ៗមួយចំនួនបែរជាបត់ជើងមិនចេញទៅវិញ។ ម៉ាក់ៗត្រូវធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការបត់ជើងតូច?
ការចាក់ថ្នាំសណ្តំ សម្ពាធពីការរុញកូនចេញពីស្បូន ភាពភ័យខ្លាច ការឈឺចាប់ និងរបួសពេលសម្រាលជាមូលហេតុដែលធ្វើឱ្យម៉ាក់ៗពិបាកបត់ជើងតូចក្រោយសម្រាលដោយធម្មជាតិ។ ម៉ាក់ៗអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោម៖
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
១. បើកបង្ហូរទឹកតិចៗ
ពេលខ្លះសំឡេងទឹកហូរតិចៗអាចជួយឱ្យម៉ាក់ៗបត់ជើងតូចចេញ។
២. លាងសម្អាតទ្វារមាស
ម៉ាក់ៗអាចលាងសម្អាតតំបន់ចន្លោះរន្ធគូទ និងទ្វារមាសជាមួយទឹកក្តៅឧណ្ហៗដើម្បីសម្អាតកំណកឈាម។
៣. ដើរ
ម៉ាក់ៗត្រូវឧស្សាហ៍ដើរចុះឡើងក្នុងបន្ទប់ដើម្បីរំញោចប្លោកនោម។
៤. ហួច
ម៉ាក់ៗអាចហួចពេលព្យាយាមបត់ជើងតូច។ ការហួចធ្វើឱ្យម៉ាក់ៗបញ្ចេញខ្យល់មកខាងក្រៅដែលធ្វើឱ្យមានសម្ពាធនៅក្នុងពោះ។ ជាលទ្ធផលវាអាចជួយប្លោកនោមបញ្ចេញទឹកនោម។
៥. ញុំាទឹកឱ្យបានច្រើន
ការញុំាទឹកច្រើនធ្វើឱ្យម៉ាក់ៗមានទឹកនោមច្រើន ជាពិសេសម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ។
៦. ឈរនោម
ម៉ាក់ៗអាចឈរពេលព្យាយាមបត់ជើងតូច ព្រោះការអង្គុយធ្វើឱ្យសាច់ដុំអាងត្រគាករួម ឬលាតសន្ធឹងខ្លាំងដែលសង្កត់បង្ហួរនោម និងកាត់បន្ថយលំហូរទឹកនោម។
៧. ស្អំទឹកកក
ប្រសិនបើទ្វារមាសម៉ាក់ៗហើម ម៉ាក់ៗអាចស្អំទឹកកក ២០នាទី ពីរបីដងក្នុង ១ថ្ងៃដើម្បីកាត់បន្ថយការហើម។ ម៉ាក់ៗអាចយកដបទឹកសុទ្ធអាតូចទៅកា្លសេឱ្យកក រួចយកក្រណាត់ស្អាតរុំដបទឹកសុទ្ធ មុនស្អំ។
៨. ដាក់ដៃត្រាំក្នុងទឹកត្រជាក់
នៅពេលសីតុណ្ហភាពរាងកាយយើងចាប់ផ្តើមធ្លាក់ចុះ រាងកាយយើងនឹងព្យាយាមកាត់បន្ថយការបាត់បង់កម្តៅដោយបង្រួមសរសៃឈាម និងកាត់បន្ថយលំហូរឈាមទៅកាន់ផ្ទៃស្បែក ដែលធ្វើឱ្យសម្ពាធឈាមយើងកើនឡើង។ ជាលទ្ធផលតម្រងនោមយើងបញ្ចេញសារធាតុរាវដើម្បីកាត់បន្ថយសម្ពាធឈាមដែលធ្វើឱ្យយើងត្រូវបត់ជើងតូច។
៩. ហិតក្លិនជីរអង្កាម
ជួនកាលការហិតក្លិនជីរអង្កាមអាចជួយម៉ាក់ៗឱ្យបត់ជើងតូច។ ម៉ាក់ៗអាចបន្តក់ប្រេងក្រអូបជីរអង្កាម ២ ទៅ ៣តំណក់លើដុំសំឡីកប្បាសរួចហិត ឬហិតជីរអង្កាមស្រស់ក៏បាន។
ប្រសិនបើម៉ាក់ៗសាកល្បងគ្រប់វិធីហើយនៅតែបត់ជើងតូចមិនចេញក្នុងរយៈពេល ៨ម៉ោងបន្ទាប់ពីសម្រាល ម៉ាក់ៗគួរស្វែងរកជំនួយពីគ្រូពេទ្យ ព្រោះការទុកយូរនឹងអាចនាំឱ្យបែកប្លោកនោមដែលបណ្តាលឱ្យគ្រោះថ្នាក់។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
[embed-health-tool-ovulation]