backup og meta

មូលហេតុ និងតិចនិកខ្លី-ខ្លឹម ដោះស្រាយបញ្ហាទល់លាមកក្រោយសម្រាល

មូលហេតុ និងតិចនិកខ្លី-ខ្លឹម ដោះស្រាយបញ្ហាទល់លាមកក្រោយសម្រាល

បន្ទាប់​ពី​ពពោះ ៩ខែ ១០​ថ្ងៃ​រួច ពេល​សម្រាល​កូន​រួចហើយ ម៉ាក់ៗ​បាន​ធូរ​ខ្លួន​ខ្លាំង​មែន​ទែន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ម៉ាក់ៗ​រួច​ផុត​ពី​បញ្ហា​សុខភាព​តូច​តាច​មួយ​ចំនួន​ទេ។ ក្នុង​ចំណោម​បញ្ហា​កើត​ឡើង​ក្រោយ​ឆ្លង​ទន្លេ​ទាំង​អស់ ក្នុង​នោះ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល ជា​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​ដែល​ស្រីៗ​អាច​ជួប​ប្រទះ។

ការ​ទល់​លាមក​ក្រោយ​សម្រាល​ច្រើន​តែ​ផ្ដល់​អារម្មណ៍​រំខាន​ដល់​ម៉ាក់ៗ ហើយ​ក៏អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដែល​ទាក់ទង​នឹង​អ្វី​កំពុង​កើត​ឡើង​ក្នុង​រាងកាយ​របស់​ម៉ាក់ៗ​ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ពេល​សម្រាល​កូន។ មូល​ហេតុ​ទូទៅ​នៃ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​រួម​មាន៖

  • សម្រាល​ដោយ​វះ​កាត់៖ ជា​ធម្មតា ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ការ​ចំណាយ​ពេល ៣-៤​ថ្ងៃ ដើម្បី​ដំណើរ​ការ​ធម្មតា​ម្ដង​ទៀត បន្ទាប់​ពី​មាន​ការ​វះកាត់ រាប់​បញ្ចូល​ទាំង​ការ​វះ​កាត់​សម្រាល​កូន
  • ខូច​ខាត​​សាច់​ដុំ​រន្ធ​គូទ ឬ​សាច់​ដុំ​អាង​ត្រគាក៖ ការ​ប្រឹង​ដែល​កើត​ឡើង​អំឡុង​ពេល​សម្រាល អាច​ធ្វើ​ឲ្យ​រាងកាយ​ម៉ាក់ៗ​ពិបាក​ធ្វើ​ចលនា​ពោះវៀន​ឲ្យ​ប្រក្រតី​ឡើង​វិញ។
  • ខ្វះ​ជាតិ​ទឹក៖ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ អាច​កើត​ឡើង​ដោយសារ​តែ​ការ​មិន​ផឹក​ទឹក​អំឡុង​ពេល​សម្រាល ឬ​ម៉ាក់ៗ​ក្អួត ឬ​មាន​ការ​ធ្លាក់​ឈាម អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​បត់​ជើង​យឺត​យ៉ាវ ជា​មូល​ហេតុ​បង្ក​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល។
  • បម្រែបម្រួល​អ័រម៉ូន៖ ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ដែល​ចាប់​ផ្ដើម​នៅ​ពេល​ពពោះ និង​ប្រែ​ប្រួល​បន្តិច​ម្ដងៗ​យ៉ាង​ឆាប់​រហ័ស​ក្រោយ​ពេល​សម្រាល អាច​ធ្វើ​ឲ្យ​មុខងារ​ពោះ​វៀន​ថយ​ចុះអាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​ដែរ​។
  • ញ៉ាំ​ថ្នាំ​ជាតិ​ដែក៖ ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក បើ​ម៉ាក់​ៗ​មាន​ភាព​ស្លេក​ស្លាំង​ក្រោយ​សម្រាល ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​ដូច​គ្នា។
  • ការ​មិន​ញ៉ាំ​អាហារ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​មិន​ញ៉ាំ​អាហារ (ទាំង​មុន និង​ក្រោយ​ពេល​សម្រាល) បណ្ដាល​ឲ្យ​ចង្វាក់​មុខងារ​ធម្មតា​របស់​រាងកាយ​មាន​ភាព​យឺត​យ៉ាវ។

[embed-health-tool-due-date]

បញ្ហាទល់លាមកក្រោយសម្រាល

វិធី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល

-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

-ចៀសវាង​ការ​ទប់​ពេល​ចង់​បត់​ជើង

-មាន​របប​អាហារ​ត្រឹមត្រូវ

-ដើរ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន។

ចំណុចសំខាន់

វិធី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល


-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
-ចៀសវាង​ការ​ទប់​ពេល​ចង់​បត់​ជើង
-មាន​របប​អាហារ​ត្រឹមត្រូវ
-ដើរ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Postpartum Constipation?

https://www.verywellfamily.com/constipation-after-birth-284550

How to Relieve Postpartum Constipation,

https://www.parents.com/parenting/moms/healthy-mom/ways-to-relieve-mom-constipation/

Constipation after having a baby,

https://www.babycentre.co.uk/a1013427/constipation-after-having-a-baby

កំណែ​ប្រែបច្ចុប្បន្ន

24/01/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម