ម៉ាក់ៗមួយចំនួនកើតអូនតូចហើយគីឡូមិនស្រកសោះ រាងនៅកាម៉ាប់ៗដដែល ឯក្បាលពោះវិញដូចមានកូនមួយទៀតអ៊ីចឹង ស្លៀកពាក់អីក៏មិនសមដែរ។ បញ្ហានេះអាចមកពីរបបអាហារ និងសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ស្រីៗយើង ក្នុងនោះមានដូចជា៖
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាក់ៗមួយចំនួនកើតអូនតូចហើយគីឡូមិនស្រកសោះ រាងនៅកាម៉ាប់ៗដដែល ឯក្បាលពោះវិញដូចមានកូនមួយទៀតអ៊ីចឹង ស្លៀកពាក់អីក៏មិនសមដែរ។ បញ្ហានេះអាចមកពីរបបអាហារ និងសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ស្រីៗយើង ក្នុងនោះមានដូចជា៖
ការឲ្យកូនម៉ឹមដោះម៉ាក់ៗ មិនត្រឹមតែសន្សំសំចៃលុយកាក់ប៉ុណ្ណោះទេ កូនយើងក៏មានសុខភាពល្អ ឆ្លាតវៃ មិនសូវឈឺ។ ឯម៉ាក់វិញទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងពីការបំបៅដោះកូន ដូចជាជួយពន្យារកំណើត កាត់បន្ថយជំងឺមហារីកដោះ មហារីកមាត់ស្បូន/ដៃស្បូន ឯគីឡូក៏ងាយនឹងស្រក។
អ្នកណាក៏ដឹងដែរ លំហាត់ប្រាណជួយឲ្យសុខភាពល្អ ឯរាងវិញក៏ស្អាត។ មានម៉ាក់ៗតិចតួចប៉ុណ្ណោះដែលព្យាយាមហាត់ប្រាណក្រោយកើតអាអូនរួច ដូច្នេះទើបរក្សារាងរៅបានដូចកាលមិនទាន់មានកូន។
អាងតែអត់បំបៅដោះកូន ម៉ាក់ៗមួយចំនួនញ៉ាំគ្មានប្រណីទេ ឲ្យតែឃ្លានដាក់ឡើងហល់ ទាំងយប់ទាំងថ្ងៃ បែបនេះគីឡូស្រកទៅណារួច មានតែឡើងថែម។
ម៉ាក់ៗដែលមានកូនតូចច្បាស់ជាជួបបញ្ហាស្ត្រេសច្រើន តែស្រីៗគ្នាយើងមានដឹងអត់ ស្ត្រេសក៏ធ្វើឲ្យយើងធាត់ដែរ ដូច្នេះត្រូវព្យាយាមធ្វើចិត្តឲ្យសប្បាយរីករាយ។
ស្រីៗពេលកើតកូនហើយតែងតែរវល់ជាមួយកូនទាំងយប់ថ្ងៃ ធ្វើឲ្យការគេងមិនគ្រប់គ្រាន់។ ម៉ាក់ៗគេងបានតិចជាង ៥ ម៉ោង/ថ្ងៃ ក៏អាចធ្វើឲ្យឡើងគីឡូលឿនដែរ។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕