អំឡុងពេលពពោះ ក៏ជាពេលដែលម៉ាក់ៗត្រូវចេះថែទាំ ប្រយ័ត្នប្រយែងគ្រប់សកម្មភាព និងចេះសង្កេតបញ្ហាផ្សេងៗកើតឡើងមិនប្រក្រតីលើខ្លួនឯង និងកូនក្នុងពោះ។ ក្នុងនោះវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ បានឲ្យដឹងថា សញ្ញាព្រមានទាំងប៉ុន្មានខាងក្រោមនេះ អាចបង្កគ្រោះថ្នាក់ទាំងយើង និងកូនក្នុងផ្ទៃ។
១- នោមញឹក ឬពិបាកនោម
ជាទូទៅស្ត្រីពពោះតែងតែនោមញឹកញាប់ ជាពិសេសនៅត្រីមាសទី៣ តែម្ដង។ ប៉ុន្តែបើការនោមញឹកហើយនោះ មានសភាពក្រហាយ និងឈឺចាប់ មិនមែនជារឿងល្អឡើយ ព្រោះវាជាសញ្ញាបង្ករោគនៅប្លោកនោម ដែលកើតឡើងភាគច្រើនលើស្ត្រី ជាពិសេសស្ត្រីមានផ្ទៃពោះ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- ឈឺក្បាល
អាការៈឈឺក្បាលមិនបាត់សោះអំឡុងពេលពពោះនេះ អាចជារោគសញ្ញាជំងឺត្រៀមក្រឡាភ្លើង ដែលវាច្រើនតែកើតឡើងក្រោយពីពពោះបាន ២០ សប្ដាហ៍។
៣- ស្រវាំងភ្នែក
ប្រសិនបើយើងសង្កេតឃើញថាខ្លួនឯងមានបញ្ហាក្នុងការសម្លឹងមើលអ្វីមួយ ឬចេះតែស្រវាំងភ្នែក ក៏ជាសញ្ញាជំងឺត្រៀមក្រឡាភ្លើងដែរ។
៤- ស្រេកតែទឹក
មូលហេតុបណ្ដាលឲ្យស្រ្តីពពោះស្រេកទឹកមិនឈប់ អាចមកពីខ្សោះជាតិទឹកក្នុងខ្លួន ព្រោះមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ មានមេរោគផ្សិតលូតលាស់ក្នុងមាត់ មានបញ្ហាក្នុងការគេង ឬគេងមិនលក់។
អត្ថបទគួរអាន៖
- គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ
- ទាំងនេះ ជាមូលហេតុធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ
- វិធីសាស្រ្តកាត់បន្ថយការឈឺចាប់ឆ្អឹងថ្ងាសត្រគាកនៅត្រីមាសទី ៣ នៃការពពោះ
- ធ្លាប់ដឹងអត់ ស្រីៗពពោះមួយចំនួនអាចប្រឈមជំងឺខ្លាញ់រុំថ្លើម?
- វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ
- ធ្លាប់មានកូនក្រៅស្បូន អាចពពោះលើកក្រោយបានអត់?
៥- កម្ដៅខ្លួនលើសពី ៣៩ អង្សាសេ
អំឡុងពេលត្រីមាសទី១ ស្ត្រីមានផ្ទៃពោះតែងមានអាការៈក្ដៅខ្លួន ព្រោះតែប្រែប្រួលអ័រម៉ូន ដោយសារការធ្វើមេតាបូលីសមានការកើនឡើងខ្លាំង ទើបធ្វើឲ្យកម្ដៅក្នុងខ្លួនចេះតែកើនឡើង ដូច្នេះហើយម៉ាក់ៗតែងតែមានអារម្មណ៍ថាក្ដៅខ្លួនជានិច្ច។ ប៉ុន្តែបើកម្ដៅលើសពី ៣៩ អង្សាសេហើយនោះប៉ះពាល់ដល់សុខភាពកូនបាន។ ព្រោះការលូតលាស់ និងធំធាត់របស់គភ៌ក្នុងផ្ទៃ ត្រូវពឹងផ្អែកទៅលើរាងកាយម៉ាក់ដែលអាចថែរក្សាសីតុណ្ហភាពឲ្យនៅសុខភាពល្អបាន។
[embed-health-tool-due-date]
៦- ហើមដៃជើង ឬមុខភ្លាមៗ
ប្រសិនបើប្រអប់ដៃជើង និងមុខស្រាប់តែហើមភ្លាមៗនៅត្រីមាសទី២ ឬទី៣ វាប្រហែលជាអាការៈនៃការកើនឡើងជាតិទឹកក្នុងខ្លួនច្រើនហើយ។ ផ្ទុយទៅវិញ បើអាការៈហើមជើង ដៃ និងមុខមិនបាត់ក្នុងរយៈពេល១២ម៉ោងទេនោះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានលឿន ដើម្បីបញ្ចៀសពីបញ្ហាជំងឺបម្រុងក្រឡាភ្លើង ដែលជាផលវិបាកនៃការមានផ្ទៃពោះដ៏ធ្ងន់ធ្ងរ។