អាការៈហើមជើង ស្ត្រីពពោះច្រើនតែជួបនៅក្នុងត្រីមាសទី ៣ ចំពោះស្ត្រីដែលមានទឹកភ្លោះច្រើន ឬពពោះកូនភ្លោះ។ បើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត អាការៈហើមជើងកើតឡើងដោយសារ ការសង្កត់ទៅលើសរសៃឈាមធំៗរបស់អាងត្រគាក ទម្ងន់កាន់តែធ្ងន់របស់ស្បូន ដែលធ្វើឲ្យលំហូរឈាមពីចុងជើងត្រលប់មកបេះដូង យឺតជាងធម្មតា និងចាល់ឈាមបង្កជាហើមជើង។
ដ្បិតអាការៈហើមជារឿងធម្មតាមែន តែបើមានប៉ុន្មានចំណុចខាងក្រោមនេះ ជាសញ្ញាអាសន្ននៃការហើមជើងអំឡុងមានផ្ទៃពោះដែលស្ត្រីត្រូវយកចិត្តទុកដាក់ ហើយប្រញាប់ទៅជួបពេទ្យ។
– លើសសម្ពាធឈាម
– ជើងឡើងក្រហមហើយឈឺ -ល-។
ផ្ទុយទៅវិញ បើសិនស្ត្រីមានអាការៈហើមជើងដោយមូលហេតុធម្មតានៃការមានគភ៌ នោះយើងគ្រាន់តែផ្លាស់ប្តូរទម្លាប់មួយចំនួនខាងក្រោមប៉ុណ្ណោះ៖
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
– គេងផ្អៀងមកខាងឆ្វេងដៃ ដើម្បីកាត់បន្ថយការសង្កត់របស់ស្បូនទៅលើសរសៃឈាមធំៗ។
– ដាក់ជើងឲ្យបានខ្ពស់ នៅពេលធ្វើការ ឬគេង ហើយតម្រង់ជើងឲ្យបានញឹកញាប់ពេលអង្គុយលេង។
– ចៀសវាងការអង្គុយគងអន្ទាក់ខ្លាយូរ។
– ឧស្សាហ៍ផ្លាស់ប្តូរឥរិយាបទ ឬដើរហាត់ប្រាណដើម្បីជួយចលនាឈាមហូរបានល្អ។
– ចូរកុំបាក់ទឹកចិត្ត ព្រោះវាអាចបាត់ទៅវិញក្រោយពេលសម្រាលកូនរួច។