backup og meta

អ្នក​​​ចូល​ចិត្ត​ញាំ​សាច់​ច្រើន​ គួរ​ដឹងរឿង​ទាំងនេះ

អ្នក​​​ចូល​ចិត្ត​ញាំ​សាច់​ច្រើន​ គួរ​ដឹងរឿង​ទាំងនេះ

គ្នា​យើង​តែង​តែ​មាន​តម្រូវ​ការ​របប​អាហារ​ខុសៗគ្នា ប៉ុន្តែ​របបអាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ច្រើន​ពេក​ក៏​មិន​ល្អ​ចំពោះ​សុខ​​ភាព​យើង​ដែរ​។ ការ​ញ៉ាំ​សាច់​ច្រើន​អាច​លេច​ចេញ​នូវ​ផល​វិបាក​មួយ​ចំនួន​ដែរ ហើយ​ប្រសិន​បើ​គ្នា​យើង​​សម្គាល់ឃើញ​​សញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ គួរ​​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ហើយ។

មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​គ្នា​យើង​ញាំ​សាច់​ច្រើន?

មាន​​​មតិ​ខុសៗ​គ្នាជា​ច្រើន អំពី​ការ​ញ៉ាំ​សាច់​ល្អ ឬ​អាក្រក់​សម្រាប់​សុខភាព។ ចម្លើយ​ត្រឹម​ត្រូវ​ក៏​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​ខណៈ​អ្នក​ជំនាញ​ខ្លះ​អះអាង​ថា​ការ​ញ៉ាំ​សាច់​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​អាក្រក់​ចំពោះ​សុខភាព។

១.អាច​មាន​អារម្មណ៍​ងងុយ​គេង

ប្រូតេអ៊ីន​មាន​មុខ​ងារ​ក្នុង​ការ​ផ្ដល់​ថាមពល ដូច្នេះ​គ្នា​យើង​អាច​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ឮថា​​របប​អាហារ​មាន​សាច់​ច្រើន​ធ្វើ​ឱ្យ​យើង​បែរជាងងុយ​គេង។ នៅ​ពេល​ដែល​ប្រូតេអ៊ីន​នៅ​ក្នុង​ខ្លួន​យូរ ដោយសារតែ​ក្ររំលាយ នោះ​រាង​កាយ​នឹង​មិន​បំបែក​កាបូអ៊ីដ្រាត​ទៅជា​គ្លុយកូស​​គ្រប់​គ្រាន់សម្រាប់​បង្កើន​ថាមពល​នោះទេ​។ ដោយ​សារ​តែ​ដំណើរ​ការ​បង្កើន​ថាមពល​យឺត​យ៉ាវ​ នោះ​វាអាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ការ​ផ្ចង់អារម្មណ៍ និង​ធ្វើ​ឲ្យ​អស់​កម្លាំង​។​

២.ធ្វើ​ឲ្យ​សក់​និង​ស្បែក​មាន​សុខភាព​មិន​សូវ​ល្អ

គ្នា​យើង​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ច្រើន​ជាង​បន្លែ​អាច នឹង​មាន​បញ្ហា​ដល់​សុខភាព សក់ ក៏​ដូច​ជា​សុខភាព​ស្បែក ព្រោះ​ថា​ក្នុង​សាច់ កម្រ​មាន​វីតាមីន C ប្រសិន​បើ​គ្នា​យើង​ញាំ​សាច់​ច្រើន​ជាង​បន្លែ នោះ​អាច​និង​ខ្វះ​សារធាតុ ខូឡាជែន។ ខូឡាជែន ជា​ប្រូតេអ៊ីន​ដែល​ផ្ដល់​ទម្រង់​ដល់ ស្បែក សក់ ក្រចក ឆ្អឹង និង​អ្វីៗ​ជា​ច្រើន​ផ្សេង​ទៀត។ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​និយាយ​ថា ប្រសិន​បើ​យើង​ខ្វះ​សារធាតុ ខូឡាជែន នោះ ស្បែក​យើង​អាច​ជា​គ្រើម និង​មាន​កន្ទួល ចំពោះ​សក់​អាច​ធ្វើ​ឲ្យ​មាន​ការ​ជ្រុះ​ច្រើន ហើយ​មាន​ការ​លូត​លាស់​យឺត។

៣.ឈឺ​ញឹក​ញាប់

ស្បែក​របស់​យើង​មិន​មែន​ជា​កន្លែង​តែ​មួយ​ដែល​នឹង​ឃើញ​ពី​កង្វះ​វីតាមីន C នោះ​ទេ ចំពោះ​បញ្ហា​សុខភាព​ក៏​ត្រូវ​ការ​វីតាមីន​នេះ​ដែរ។ ប្រសិន​បើ​គ្នា​យើង​ញាំ​សាច់​ច្រើន​ជាង បន្លែ នោះ​រាងកាយ​យើង​និង​ពិបាក​ក្នុង​ការ​រំលាយ​សាច់​បាន​ត្រឹម​ត្រូវ ដែល​ជា​មូលហេតុ​អាច​បង្ក​ឲ្យ​មាន ចង្អោរ ក្អួត និង​អស់កម្លាំង​បន្ទាប់​ពី​ញ៉ាំ​សាច់​រួច។ គ្នា​យើង​ក៏​អាច​ជួប​ប្រទះ​នឹង​ការ​បាត់បង់​សាច់ដុំ បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ និង​ថ្លើម​ផង​ដែរ។

៤.ពិបាក​ក្នុង​ការ​បន្ទោរ​បង់

សាច់​ភាគ​ច្រើន​មិន​សូវ​សម្បូរ​ជាតិ​សរសៃ​ទេ។ ជា​ធម្មតា​ជាតិ​សរសៃ​ទទួល​បាន​ពី ផ្លែឈើ បន្លែ និង​ធញ្ញជាតិ។ ការ​ទល់​លាមក និង​ការ​ឈឺ​ចាប់​ពេល​បន្ទោ​បង់​ ជា​សញ្ញា​ដំបូង​ដែល​គ្នា​យើង​ខ្វះ​នូវ​ជាតិ​សរសៃ។

៥.មាន​គ្រោះ​ថ្នាក់​ដល់​បេះដូង

អត្ថ​ប្រយោជន៍​មួយ​ទៀត​នៃ​ជាតិ​សរសៃ គឺ​ជួយ​ឲ្យ​រាង​កាយ​យើងស្រូប​យក កូលេស្តេរ៉ូល ហើយ​អាច​ការពារ​បេះដូង​របស់​យើង​បាន។ ប្រសិន​បើ​គ្នា​យើង​ញាំ​សាច់​ច្រើន​ដូច​ជា សាច់​ក្រហម និង​សាច់​កែច្នៃ នោះ​អាច​ធ្វើ​ឲ្យ​បេះដូង​យើង​កាន់​តែ​មាន​បញ្ហា​អាក្រក់​ទៅៗ។ ប្រភេទ​សាច់​ទាំងនោះ​មាន​ខ្លាញ់​ឆ្អែត​ខ្ពស់ ដែល​តាម​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា សាច់​អាច​បង្កើន កូលេស្តេរ៉ូល អាក្រក់ LDL ហើយ​បង្កើន​ហានិភ័យ​ជា ជំងឺ​បេះដូង

៦.បង្ក​ឲ្យ​មាន​ក្រួស​ក្នុង​តម្រង​នោម

ប្រូតេអ៊ីន​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​តម្រង​នោម​របស់​យើង។ ជាពិសេស ប្រូតេអ៊ីន​មាន​នៅ​ក្នុង​សាច់ ដែល​ពោរ​ពេញ​ទៅ​ដោយ​សារធាតុ purines បំបែក​ទៅ​ជា អាស៊ីតអ៊ុយរិច។ ដោយ អាស៊ីតអ៊ុយរិក ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​ជា​ក្រួស​ក្នុង​តម្រង​នោម​បាន។ ប្រសិន​បើ​យើង​មាន​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​តម្រង​នោម នោះ​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ញាំ​អាហារ។

៧.បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ

ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ញាំ​សាច់​ក្រហម​ច្រើន អាច​បង្កើន​ឱកាស​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ។ របាយ​ការណ៍​ឆ្នាំ ២០១៨ របប​អាហារ អាហារូបត្ថម្ភ សកម្មភាព​រាង​កាយ និង​ជំងឺ​មហារីក​បាន​រក​ឃើញ​ថា ការ​ញាំ​សាច់​ក្រហម​ច្រើន​ជាង ៥០០ ក្រាម ក្នុង​មួយ​សប្ដាហ៍​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀនធំ​បាន។

ចំពោះ​គ្នា​យើង​ដែល​ចូល​ចិត្ត​ញាំ​សាច់​ច្រើន​ជាង​ បន្លែ និង​ផ្លែ គួរ​តែ​មាន​ការ​កាត់​បន្ថយ​ជាតិ​សាច់​ ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Problem of eating too much Meat: https://www.thehealthy.com/food/things-could-happen-eat-too-much-meat/

Symptoms of eating too much meat: https://www.businessinsider.com/symptoms-of-eating-too-much-meat-2017-2

Eating too much meat problem: https://www.scripps.org/news_items/4258-is-red-meat-bad-for-you#:~:text=for%20your%20health-,Eating%20too%20much%20red%20meat%20could%20be%20bad%20for%20your,certain%20cancers%2C%20especially%20colorectal%20cancer.

កំណែ​ប្រែបច្ចុប្បន្ន

25/10/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ញ៉ាំ​សាច់​ច្រើន​ មិនសូវញ៉ាំបន្លែ អាចមានបញ្ហាសុខភាពទាំងនេះ

សាច់ពីរ​ប្រភេទនេះ អាចបង្កហានិភ័យជំងឺមហារីកពោះវៀនធំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Oct 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម