ខែក្តៅបែបនេះ “Hello គ្រូពេទ្យ’ ធ្លាប់ប្រាប់ជារឿយៗហើយ អ្វីសំខាន់បំផុត ត្រូវរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ ដោយជាទូទៅពេទ្យណែនាំគ្នាយើងផឹកទឹកតិចបំផុត ២ លីត្រ/ថ្ងៃ។ ប៉ុន្តែត្រូវចាំថា នៅពេលខ្វះជាតិទឹកអាចបង្កបញ្ហាសុខភាព តែការលើសជាតិទឹកក៏អាចធ្វើឲ្យយើងប្រឈមបញ្ហាសុខភាពដូចគ្នា ខណៈបញ្ហាសុខភាពខាងក្រោម តែងកើតមានពេលយើងផឹកទឹកលើសកម្រិត។
អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់?
១- ជំងឺខ្វះជាតិសូដ្យូម (Hyponatremia)
ជំងឺ Hyponatremia គឺសំដៅទៅលើកម្រិតជាតិសូដ្យូមក្នុងខ្លួនយើងធ្លាក់ចុះទាបជាង ១៣៥mEq/លីត្រឈាម ដែលតែងកើតឡើងដោយសារលើសជាតិទឹកក្នុងខ្លួន។ ជាតិសូដ្បូមគឺជាអំបិលដ៏សំខាន់មួយ ជួយដល់ការផ្តល់សញ្ញារបស់កោសិកា និងមុខងារជាច្រើនផ្សេងទៀតក្នុងរាងកាយ។ ដូចេ្នះ ពេលកម្រិតសូដ្បូមធ្លាក់ចុះខ្លាំង យើងនឹងមានអារម្មណ៍ វិលមុខ វង្វេងវង្វាន់ អស់កម្លាំង និងឈឺក្បាល ហើយករណីធ្ងន់ធ្ងរ អាចធ្វើឲ្យស្លាប់ទៀតផង។
២- ធ្វើឲ្យកោសិកាឡើងហើម
នៅពេលកម្រិតជាតិសូដ្បូមក្នុងរាងកាយធ្លាក់ចុះទាប សារធាតុទឹក នឹងអាចជ្រាបទៅក្នុងកោសិកា តាមរយៈភ្នាសកោសិកា ជាលទ្ធផលនាំឲ្យកោសិកាទាំងនោះឡើងហើម។ ករណីឡើងហើមកោសិកាក្នុងរាងកាយ ក៏រាប់បញ្ចូលទាំងខួរក្បាលផងដែរ ហើយនឹងបង្កឲ្យមានការខូចខាតជាលិកាសាច់ដុំ សរីរាង្គ និងខួរក្បាលតែម្តង។
៣- បង្ករាករូស
បញ្ហាលើសជាតិទឹក អាចជាលទ្ធផលនាំឲ្យរាករូសធ្ងន់ធ្ងរ និងបែកញើសយូរខុសធម្មតា។ បញ្ហានេះបង្កឡើងដោយស្ថានភាពសុខភាពមួយហៅថា Hypokalemia សំដៅទៅលើការខ្វះជាតិអ៊ីយ៉ុងប៉ូតាស្យូមក្នុងរាងកាយ។ តុល្យភាពរវាងអ៊ីយ៉ុងប៉ូតាស្យូម ទាំងក្នុងកោសិកា និងក្រៅកោសិកា និងមានការរំខាននៅពេលយើងផឹកទឹកលើសកម្រិត។ ជាក់ស្តែង ត្រឹមតែ ១% នៃបម្រែបម្រួលការបែងចែកអ៊ីយ៉ុងប៉ូតាស្យូមទៅលើកោសិកា នាំឲ្យមានការផ្លាស់ប្តូរកម្រិតកំហាប់ជាតិប៉ូតាស្យូមដល់ទៅ ៥០% ឯណោះ។
អត្ថបទពាក់ព័ន្ធ៖
- អាហារទាំងអស់នេះល្អខ្លាំងសម្រាប់ខែក្តៅ សម្បូរជាតិទឹក រសជាតិឆ្ងាញ់
- ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាននៅពេលយប់
- ទម្លាប់ញ៉ាំឆ្អែតភ្លាម ទម្រេតខ្លួនគេងភ្លាម គ្រោះថ្នាក់បំផុត
៤- ប៉ះពាល់ខួរក្បាល
បញ្ហាខ្វះជាតិសូដ្យូម ដោយសារផឹកទឹកលើសកម្រិត អាចបង្កឲ្យហើមកោសិកាខួរក្បាល ដែលលទ្ធផល នឹងនាំឲ្យមានបញ្ហាជាច្រើនរាប់បញ្ចូលទាំងនិយាយស្តាប់គ្នាមិនបាន វង្វេងវង្វាន់ ពិបាកទប់ជំហរពេលដើរ បញ្ហាផ្លូវចិត្ត និងឈានដល់ស្លាប់ទៀតផង។
៥- នាំឲ្យបេះដូងត្រូវធ្វើការធ្ងន់ធ្ងរ
នៅពេលមានបញ្ហាលើសជាតិទឹក អាចបង្កទៅជាខ្សោយបេះដូងបាន ចំពោះគ្នាយើងកំពុងធ្វើការលាងឈាម។ ដំណើរការរបស់បេះដូង គឺមានមុខងារយ៉ាងសំខាន់ ច្របាច់ឈាមទៅកាន់សរីរាង្គទាំងអស់ក្នុងរាងកាយ ហើយនៅពេលយើងផឹកទឹកច្រើនពេក នឹងធ្វើឲ្យកម្រិតឈាមក្នុងរាងកាយកើនឡើងដូចគ្នា។ នៅពេលបរិមាណឈាមកើតឡើង នឹងបន្ថែមសម្ពាធទៅលើសរសៃឈាម និងបេះដូង ជាហេតុអាចនាំឲ្យយើងប្រឈមបញ្ហាប្រកាច់ទៀតផង។
៦- បន្ថែមសម្ពាធទៅលើតម្រងនោម
លើសជាតិទឹកក្នុងខ្លួន នឹងធ្វើឲ្យមានរបួសតម្រងនោមស្រួចស្រាវ ដោយសារតែផឹកទឹកច្រើនលើសកម្រិត នាំឲ្យធ្លាក់ចុះប្លាស្មានៃអ័រម៉ូន Arginine Vasopressin ដែលជាអ័រម៉ូនជួយទ្រទ្រង់មុខងាររបស់តម្រងនោម។ ផឹកទឹកច្រើនលើកម្រិត ក៏អាចនាំឲ្យដាក់សម្ពាធកាន់តែធ្ងន់ធ្ងរបន្ថែមទៀតលើតម្រងនោមយើង ដោយសារតម្រងនោមយើងក្នុងមួយម៉ោង អាចទទួលសារធាតុរាវពីរាងកាយប្រមាណ ១លីត្រប៉ុណ្ណោះ ហើយនៅពេលសារធាតុរាវបញ្ចេញពីរាងកាយមកតម្រងនោមកាន់តែច្រើន ដូចជាយើងកំពុងបន្ថែមការងារក្រៅម៉ោងលើតម្រងនោមដូច្នោះដែរ។
អត្ថបទពាក់ព័ន្ធ៖
- ទឹកដូង និងផ្លែឈើប៉ុន្មានមុខនេះស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹកបានយ៉ាងងាយ
- កំពូលបន្លែផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត
- តាមក្បួនពេទ្យ ទឹកត្រសក់មានប្រយោជន៍ដល់សុខភាពខ្លាំង
៧- អាចបង្កឲ្យមានបញ្ហាថ្លើម
នេះជាចំណុចសំខាន់បំផុតត្រូវចងចាំ ដោយសារបញ្ហានេះ មិនមែនបង្កឡើងដោយសារលើសជាតិទឹកក្នុងខ្លួនតែមួយមុខនោះទេ។ ករណីកម្រ កើតឡើងនៅពេលទឹកដែលផឹកក្នុងកម្រិតច្រើន មានលាយជាតិដែកនៅក្នុងនោះ។ ការផ្ទុកជាតិដែកលើសកម្រិត មិនអាចបង្កឲ្យខូចខាតថ្លើមក៏ពិតមែន ប៉ុន្តែករណីកម្រ គឺជាមូលហេតុនាំឲ្យមានបញ្ហាពាក់ព័ន្ធនឹងថ្លើម។ គ្នាយើងដែលមានជំងឺក្រិនថ្លើម (Liver cirrhosis) នឹងងាយកកើតជាជំងឺខ្វះសូដ្យូម (Hyponatremia) ដូចគ្នា។
៨- នោមញឹក
បញ្ហានោមញឹក អាចនិយាយបានថា ១៥នាទី នោមម្តង អាចធ្វើឲ្យអារម្មណ៍យើងធុញថប់ មិនថានៅកន្លែងធ្វើការ ផ្ទះ ឬសាលារៀននោះទេ។ នៅពេលយើងផឹកទឹកលើសកម្រិត តម្រងនោមយើង នឹងធ្វើការរហូត ជាលទ្ធផលនាំឲ្យត្រូវប្រញាប់ប្រញាល់ទៅបន្ទប់ទឹកញយដង។
៩- បង្កហានិភ័យលើសជាតិក្លររីន
ជាតិក្លររីន ត្រូវគេប្រើដើម្បីសម្លាប់មេរោគ បាក់តេរីក្នុងទឹក ប៉ុន្តែនៅពេលយើងផឹកទឹកកាន់តែច្រើន យើងអាចនឹងស្រូបយកជាតិនេះកាន់តែខ្ពស់ នាំឲ្យលើសកម្រិតដែលជាលទ្ធផលនាំឲ្យបង្កើនហានិភ័យវិវត្តទៅរកជំងឺមហារីកប្លោកនោម និងមហារីកពោះវៀនធំ។
អត្ថបទពាក់ព័ន្ធ៖
- យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
១០- ប្រឈមហានិភ័យសន្លប់ (មនុស្សរុក្ខជាតិ)
ខួរក្បាល និងសរីរាង្គក្នុងរាងកាយត្រូវបំផ្លាញ ក៏អាចជាលទ្ធផលមកពីការផឹកទឹកលើសកម្រិតដូចគ្នា នាំឲ្យយើងប្រឈមបញ្ហាសន្លប់រយៈពេលយូរ ហើយក្នុងករណីខ្លះ អាចឈានដល់ស្លាប់ថែមទៀត។ លើសពីនេះ កុំផឹកទឹកច្រើនពេកក្នុងរយៈពេលខ្លី ព្រោះអាចប្រឈមបញ្ហាសុខភាពនេះដូចគ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]