– តិចនិកដោះស្រាយ៖ អាចត្រៀមអាហារសម្បូរប្រូតេអ៊ីន និងមិនពិបាកចម្អិនយូរដូចជា គ្រាប់ធញ្ញជាតិ Oatmeal យ៉ាអួ ផ្លែប៊ឺរីញ៉ាំចូលគ្នាក៏បាន ដែលសុទ្ធសឹងអាចញ៉ាំបានរហ័សទាន់ពេលវេលាធ្វើការ។
អត្ថបទពាក់ព័ន្ធ៖
៣- ញ៉ាំ Fast Food សម្រាប់អាហារថ្ងៃត្រង់ នឹងធ្វើឲ្យឈឺក្បាលប្រកាំង
បើគ្នាយើងជាមនុស្សរវល់ការងាររៀងរាល់ថ្ងៃ ប្រហែលជាមិនមានពេលគ្រប់គ្រាន់ដើម្បីចម្អិនអាហារសុខភាពសម្រាប់ខ្លួនឯងនោះឡើយ។ ដូច្នេះ អាចនិយាយបានថា អាហារ Fast Food ជាជម្រើសល្អបំផុតសម្រាប់យើងញ៉ាំពេលថ្ងៃត្រង់។
ប៉ុន្តែត្រូវចាំថា Fast Food ជាពពួកអាហារនាំឲ្យងាយឡើងទម្ងន់ ខណៈជំងឺធាត់ ឬឡើងគីឡូលើសកម្រិត មានទំនាក់ទំនងជាមួយបញ្ហាឈឺក្បាលប្រកាំងនេះឯង។ លើសពីនេះ Fast Foods និងអាហារបែបជនជាតិចិនមួយចំនួន មានបន្ថែមសារធាតុផ្សំផ្សេងៗដែលប៉ះពាល់ដល់សុខភាព ដូចជាជាតិនីដ្រាត ជាតិទីរ៉ាមីន និង MSG ជាដើម។
– តិចនិកដោះស្រាយ៖ អាចត្រៀមអាហារពីយប់ឲ្យហើយ ព្រឹកឡើងអាចកំដៅយកមកកន្លែងញ៉ាំបាន។ បើរវល់ខ្លាំង អាចចម្អិនអាហារម្តង ទុកសម្រាប់មួយសប្តាហ៍ក៏បាន និងព្យាយាមបន្ថែមគ្រឿងផ្សំល្អៗ ដូចជាបន្លែចម្រុះ និងអាហារបែបសម្លរដើម្បីរក្សាជាតិទឹកក្នុងខ្លួនឲ្យបានល្អអំឡុងពេលធ្វើការ។
អត្ថបទពាក់ព័ន្ធ៖
៤- ការងារដែលឧស្សាហ៍ប្រជុំក៏ធ្វើឲ្យឈឺក្បាលប្រកាំងដែរ
អង្គុយប្រជុំរយៈពេលយូរ ក៏អាចបណ្តាលឲ្យអារម្មណ៍រីករាយរបស់បុគ្គលិកធ្លាក់ចុះខ្លាំង ព្រោះថា ជំងឺឈឺក្បាលប្រកាំងមានទំនាក់ទំនងជាមួយជំងឺបាក់ទឹកចិត្ត ហើយត្រូវធ្វើយ៉ាងណាការពារករណីនេះឲ្យបាន ព្រោះប៉ះពាល់ធ្ងន់ធ្ងរដល់បញ្ហាសុខភាពផ្លូវចិត្តគ្រប់ពេលវេលា។
– តិចនិកដោះស្រាយ៖ មិនបាច់ប្រជុំច្រើន ជំនួសមកវិញលើកទឹកចិត្តបុគ្គលិកឲ្យបានច្រើន។ បើចាំបាច់ត្រូវប្រជុំ អាចរៀបចំឲ្យបរិយាកាសប្រជុំ លាយឡំនឹងភាពរីករាយខ្លះ មិនត្រឹមតែជួយឲ្យអារម្មណ៍ធូរស្រាល ការផ្តោតរបស់បុគ្គលិក ឬយើងផ្ទាល់ទៅលើការងារក៏បានល្អដែរ។.
៥- កង្វះអុកស៊ីសែនអំឡុងពេលធ្វើការ
ករណីនេះ ឧស្សាហ៍កើតមានណាស់ ព្រោះខ្យល់នៅក្នុងការិល័យធ្វើការអាចនឹងមានជាតិពុលច្រើនជាងខ្យល់នៅខាងក្រៅ ដែលនាំឲ្យមានបញ្ហាដល់សុខភាពបាន។
– តិចនិកដោះស្រាយ៖ បើកបង្អួចឲ្យបានធំទូលាយមានខ្យល់ចេញចូល ឬបើទំនេរ គួរដើរចេញក្រៅយកខ្យល់អាកាសខ្លះ ឬក៏អាចទិញម៉ាស៊ីនបន្សុទ្ធខ្យល់មកដាក់ជិតខ្លួន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕