backup og meta

ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 10, 2021

    ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ

    អាហារមួយចំនួនពេលញុំាជាមួយគ្នាអាចធ្វើឱ្យយើងពិបាករំលាយអាហារ ហើម​ពោះ ចុកពោះ ឆាប់​អស់កម្លាំង និងខូចសុខភាព។ តើមានប្រភេទអាហារអ្វីខ្លះដែលយើងមិនគួរញុំាក្នុងពេលជាមួយគ្នា?

    ១. ស៊ុត និងសាច់

    ការញ៉ាំប្រូតេអ៊ីនច្រើនក្នុងពេលតែមួយធ្វើឱ្យយើងពិបាករំលាយអាហារ។ ជម្រើស​ដ៏ល្អដើម្បី​ជៀសវាង​បញ្ហានេះគឺការប្តូរសាច់ទៅជាបន្លែ បើ​យើង​ញ៉ាំ​ស៊ុត​​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​។

    ២. តែ និងទឹកដោះគោស្រស់

    ការបន្ថែមទឹកដោះគោស្រស់ទៅក្នុងទឹក​តែ​កំពុង​ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែការធ្វើដូច្នេះ​អាចធ្វើ​ឱ្យខូចប្រសិទ្ធភាពរបស់សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងតែ។ ម៉្យាងទៀតសារ​ជាតិ​កាហ្វេអ៊ីនដែលមាននៅក្នុង​តែ​ក៏អាចធ្វើឱ្យរាងកាយកាត់​បន្ថយ​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​ទឹក​ដោះ​គោស្រស់​ដែរ។

    ៣. នំបុ័ង និងដំណាប់ផ្លែឈើ

    ដំណាប់ផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់ ឯនំបុ័ងធ្វើឡើងពីម្សៅស្រូវសាឡី។ ការ​ញុំាអាហារទាំង ២ ក្នុង​ពេលតែមួយធ្វើឱ្យជាតិស្ករក្នុងឈាមឡើង និងធ្លាក់ចុះយ៉ាងឆាប់រហ័សដែលអាចធ្វើឱ្យយើង​ឆាប់​អស់​កម្លាំង និងឃ្លាន។

    ៤. ដំឡូងបំពង និងប៊ឺហ្គឺ

    ដំឡូងបារាំងបំពងមានជាតិសូដ្យូម និងខ្លាញ់ខ្ពស់ ហើយនឹងនំប៊ឺហ្គឺមានកាបូអ៊ីដ្រាត​ខ្ពស់​ដែរ។ ការញុំាអាហារទាំង ២ ជាមួយគ្នាអាចធ្វើយើងហើមពោះ និងទល់លាមក។

    ៥. សាច់ និងដំឡូងបារាំង

    ដំឡូងបារាំងសម្បូរជាតិម្សៅ​ ឯសាច់មានជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់។ ការញុំាអាហារទាំង ២ ក្នុងពេល​ជាមួយ​គ្នា​នឹង​បង្ក​បញ្ហា​ដល់​ការ​រំលាយ​អាហារ។ ការញុំាបែបនេះ​ក្នុង​រយៈពេលយូរ​នឹងធ្វើឱ្យ​ប្រព័ន្ធ​ភាពសុំារបស់យើងចុះខ្សោយ។

    សាច់ និងដំឡូងបារាំង

    ចង់ស្វែងយល់បន្ថែមពីបញ្ហារំលាយអាហារ ចុចទីនេះ!

    ៦. ប៉ាស្តា និងទឹកប៉េងប៉ោះ

    ប៉ាស្តា​ផ្ទុក​ទៅដោយ​សារធាតុ​ម្សៅ​ដែល​ពិបាក​រំលាយ​ ​ម៉្យាងទៀត​​ជាតិអាស៊ីដនៅក្នុងទឹក​ប៉េងប៉ោះ​ធ្វើ​ឱ្យការរំលាយអាហារកាន់តែពិបាកដែលអាចធ្វើឱ្យយើងហើមពោះ។

    ៧. ទឹកក្រូច និងភីហ្សា

    ភីហ្សា​ផ្ទុក​ទៅដោយ​ម្សៅ និង​ប្រូតេអ៊ីនដែល​​ពិបាក្នុងការ​រំលាយ​ បូកជាមួយ​នឹង​បរិមាណជាតិ​ស្ករ​ខ្ពស់​នៅក្នុងទឹកក្រូច​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារកាន់តែ​ពិបាក។ ម៉្យាងទៀតអាហារទាំង ២ ធ្វើឱ្យប៉ះពាក់ដល់កម្រិតជាតិស្ករក្នុង​ឈាម​ ព្រមទាំងធ្វើឱ្យយើងចង់ញុំាកាន់តែច្រើន។

    ៨. ទឹកដោះគោជូរជាមួយផ្លែឈើ

    នៅពេលដែលជាតិអាស៊ីដពីផ្លែឈើប៉ះនឹងប្រូតេអ៊ីននៅក្នុងទឹកដោះគោជូរ វាមិនត្រឹមតែប៉ះពាល់​ដល់​ប្រសិទ្ធភាពរបស់ជាតិសរសៃនៅក្នុងផ្លែឈើប៉ុណ្ណោះទេ វាថែមទាំងអាច​ធ្វើឱ្យយើង​ពុល​ទៀតផងដែលអាចបណ្តាលឱ្យយើង​អា​លែកហ៊្សី។

    ៩. ទឹកដោះគោស្រស់ជាមួយផ្លែឈើអម្បូរក្រូច

    ទឹកដោះគោត្រូវការពេលយូរក្នុងការរំលាយ។ ពេលយើងញុំាផ្លែឈើអម្បូរក្រូចដូចជា ក្រូច ក្រូចឆ្មារ​ក្នុង​ពេល​ញុំា​ទឹកដោះគោស្រស់ វានឹងធ្វើឱ្យទឹកដោះគោស្រស់​កកដែលអាច​បណ្តាល​ឱ្យ​យើង​ហើម​ពោះ និងក្រហាយទ្រូង។

    ១០. ទឹកដោះគោស្រស់ និងចេក

    ទឹកដោះគោស្រស់ និងចេកត្រូវការពេលយូរក្នុងការរំលាយ។ ខណៈពេលដែល​អាហារទាំងពីរ​កំពុងរំលាយ យើងអាចនឹងអស់កម្លាំង។

    ប្រសិនបើ​យើងញុំាអាហារ​ដែលមិនគួរញុំាក្នុងពេលជាមួយគ្នា​ក្នុង​រយៈពេល​យូរ  អាច​បណ្តាល​ឱ្យ​ឡើង​កន្ទួល​រមាស់ (អាលែកហ៊្សី) មានបញ្ហាក្នុង​ការ​រំលាយ​​អាហារ​ និងមាន​ខ្យល់​ដង្ហើម​មិនល្អ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម