backup og meta

ទម្លាប់ល្អងាយៗ សម្រាប់បុរសៗ​គួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន

ទម្លាប់ល្អងាយៗ សម្រាប់បុរសៗ​គួរធ្វើរាល់ព្រឹក ដើម្បីរក្សាសុខភាពមាំមួន

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គ្នាយើងបុរសៗប្រាកដជាយល់ច្បាស់ហើយថា សុខភាពគឺជារឿងសំខាន់​ខ្លាំង​ ទាំង​ផ្លូវកាយ និង ផ្លូវចិត្ដ ដែលមិនអាចមិនរវល់បាន។ ហើយជារៀង​រាល់ព្រឹកបន្ទាប់ពីក្រោក​ពី​គេង​គ្រប់​គ្នា​​​ក៏តែងមានទម្លាប់រៀងៗ​ខ្លួន​ជា​ប្រចាំផងដែរ គ្រាន់តែថាអាចមានទម្លាប់ខ្លះដែលអ្នកទាំងអស់​គ្នា​មាន​ខុសគ្នា និងដូចគ្នាតែប៉ុណ្ណោះ។ ថ្ងៃនេះ ហេឡូ ​​គ្រូពេទ្យ (Hellokrupet) សូម​ចែករំលែកនូវបទ​ពិសោធន៍​​លម្លាប់​ល្អៗខ្លះ​បន្ថែមទៀត ដែលអាចផ្ដល់ អត្ថប្រយោជន៍​ទៅដល់​សុខភាព។ ទម្លាប់ល្អៗពេលព្រឹកដែលយើងគួរធ្វើ ឬតាំងចិត្តព្យាយាមធ្វើឲ្យបាននោះមានដូចជា៖

១.ក្រោកពីព្រឹក

ការក្រោកពីគេងព្រឹកព្រលឹម គឺជាទំលាប់ល្អ ចន្លោះម៉ោង ៥ទៅ ៦ ព្រឹក ពោលមុនពេលព្រះអាទិត្យរះ​តែម្ដង។ ការអនុវត្ដបែបនេះមិនត្រឹមតែ អាចចំណេញពេលវេលានោះទេ ថែមទាំងមានអត្ថប្រយោជន៍ ខ្ពស់ទៅដល់សុខភាពរាងកាយ និង ខួក្បាល ស្មារតី។ ព្រោះថា ដំណើរការរាងកាយ បានឆ្លើយតបស្រប​ទៅតាម ចង្វាក់ circadian ដែលជាចង្វាក់ ជួយគ្រប់គ្រងដំណេក និង ការភ្ញាក់​ពីដំណេក កំណត់ដោយបរិយាកាសធម្មជាតិ។ ចង្វាក់ circadian មានទំនាក់ ទំនងគ្នា ជាមួយនឹង អ័រម៉ូន cortisol នៅក្នុង​រាងកាយរបស់យើង។ អ័រម៉ូន cortisol មានតួនាទីដើរតួក្នុងដំណើរការប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ ការឆ្លើយតបបញ្ហា​ស្ត្រេស និងកម្រិតថាមពលក្នុងខ្លួន។ ដំណើរការ អ័រម៉ូន cortisol ចាប់ផ្តើមកើនឡើងចាប់ពី ២ ទៅ ៣ ម៉ោងក្រោយពេលចូល​​គេង ហើយវានឹងធ្លាក់ចុះបន្ដិចម្ដងៗ ពេលថ្ងៃរះ។ ដូច្នេះ ការ​គោ​រព​​​តាមចង្វាក់ circadian ធម្មជាតិរបស់រាងកាយ និងកម្រិត cortisol គឺជាវិធីសាមញ្ញមួយដើម្បីបង្កើនផលិតភាពកម្រិតថាមពល និងសុខភាពទូទៅ។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

២. ញ៉ាំទឹក

ការរក្សារជាតិទឹកក្នុងខ្លួនគឺជារឿងដែលចាំបាច់ ព្រោះថាក្នុងរាងកាយរបស់យើងមានជាតិទឹកគ្រប់គ្រាន់​ដល់​ទៅ ៦០% ហើយការទទួលទានទឹកពេលព្រឹកគឺជារឿងគួធ្វើដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន បន្ទាប់​ពីរាងកាយរបស់យើបានស្រូបយកអស់​រយៈពេលជាច្រើនម៉ោង។ ម្យ៉ាងវិញទៀត ការទទួលទាន​ទឹក​មិនត្រឹមតែអាចបំពេញតម្រូវការភាពកង្វះខាត នោះទេថែមអាច​បញ្ជៀសសុខភាពយើង ចេញ​ពីបញ្ហា​ជំងឺ​ផ្សេងៗ ដូចជា ឈឺក្រពះ ឈឺក្បាល និង ការទប់លំ​នឹងពោះពីការឃ្លានអាហារបានមួយ​កម្រិត។ ការណែ​នាំរបស់គ្រូពេទ្យ គួតែញ៉ាំទឹកឲ្យបានមួយ កែវ ក្រោយពេលក្រោកពីគេង។​

អត្ថបទគួរអាន៖

៣. ចលនារាងកាយ

រាងកាយរបស់យើងត្រូវការធ្វើ​ចលនា ដំណើរការសាច់ដុំគ្រប់ទីកន្លែង  អង្គុយ ដើរ រត់ ឬអានសៀវភៅ ធ្វើនេះធ្វើនោះ បែបជាការធ្វើលំហាត់ប្រាណ។ ធ្វើបែបនេះ​គឺ​មានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះសុខភាពទាំងរាងកាយ និង ចិត្ត ក៏​មានវិធីផ្សេងៗគ្នាជាច្រើនទៀត ​ដើម្បីបង្កើតចលនាប្រចាំថ្ងៃ ដូច​ជា ការជិះកង់ ហែលទឹក រាំ ឬទៅកន្លែង​ហាត់ប្រាណនានា អាស្រ័យទៅចំណូលចិត្ដ​របស់យើង ដែលអាចកំណត់បានខ្លួន​ឯង អនុវត្ដ​ជាប្រចាំថ្ងៃ។

ហាត់ប្រាណ

៤. ចេញក្រៅ

ការចំណាយពេលចេញក្រៅ ក្នុងចំណុចនេះ មានន័យថា យើងត្រូវមានពេលវេលា និង ទម្លាប់មួយ ចេញ​ក្រៅ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងការទទួកយកពន្លឺពីព្រះអាទិត្យពេលព្រឹក ដើម្បី​​អនុញ្ញាត​ឲ្យ​រាងកាយ ផលិតបាននូវវីតាមីន D។ វីតាមីន D អាចជួយ ឲ្យរាងកាយរបស់យើង ជៀសផុតពី​បញ្ហាជំងឺ​ជា​ច្រើន​​មុខ​​ដូចជា៖ បញ្ហា អស់កម្លាំង បញ្ហាប្រព័ន្ធការពាររាងកាយចុះខ្សោយ ឈឺឆ្អឹង និង ខ្នង ថប់បារម្ភ និង​ធ្លាក់​ទឹកចិត្តជាដើម។ ដូច្នេះគួតែស្វែងរកពេលវេលាល្អសម្រាប់ស្រូបយកពន្លឺព្រះអាទិត្យពេលព្រឹក ដើម្បី​សុខភាពរាងកាយ និង ស្មារតី។

៥. កុំចោលអាហារពេលព្រឹក

ក្នុងចំណុចនេះមានន័យថា ការទទួលទានអាហារពេលព្រឹក​​គឺស្របទៅតាមឥរិយាបថឲ្យបានត្រឹមត្រូវ និងមិនស្ថិត​នៅក្នុងស្ថាន​ភាពពេលវេលាបង្ខំ។ ការទទួលទានអាហារ ដោយអារម្មណ៍ ល្អ និង ឥរិយាបថអង្គុយត្រឹមត្រូវ​គឺជួយដល់​ ប្រព័ន្ធរំលាយអាហារអាចដំណើការបានស្រួល។ ព្រោះចំណីអាហារដែលយើងបានញ៉ាំចូលទៅ គឺ​នឹង រត់ទៅតាមលំហូររចនាសម្ព័ន្ធ សរីរាង្គ​កាយតាមសម្រួល (មិនរអាក់រអួល)។

៦. ឆ្ងាយពីឧបករណ៍ឌីជីថល

ឧបករណ៍ឌីជីថល ក្នុងពេលនេះ សំដៅទៅលើ ទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័រ ព្រោះវាអាចទាញយកពេលវេលា​របស់​​យើង​ដោយ​មិន​ដឹងខ្លួន​ បើមិនចាំបាច់ត្រឹមតែរយៈពេល ពី២ ទៅ ៣ម៉ោងប៉ុណ្ណោះ មុន​ពេល​វេលា​ធ្វើ​ការ។ ព្រោះមនុស្សជាមធ្យមមានគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ២ ទៅ ៣ ហើយចំណាយពេល​ទៅ​លើ​វា យ៉ាងហោចណាស់ ១ ម៉ោង ដើម្បីពិនិត្យមើល គណនីរបស់ពួកគេ ជារៀងរាល់ព្រឹក។ ដូច្នេះ បើ​យើង​គិត​អំពី​ពេលវេលាទាំងអស់ដែលអាចចំណាយទៅលើកសម្មភាព​ផ្សេងៗ​គឺវា​អាចសមល្មម។ ម្យ៉ាង​​​វិញទៀត ប្រព័ន្ធ​​ផ្សព្វផ្សាយ ក៏អាចនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់យើងឲ្យមានភាពតាន​តឹង ​ប្រសិន​ជា​យើង មើល​ឃើញ​បញ្ហាកើតឡើងដែលមិនពេញចិត្ដ។

ចំណុចសំខាន់

ព្រឹកព្រលឹម គឺជាពេលវេលា សម្រាប់ថ្ងៃថ្មី និងជាពេលវេលា ដែលត្រូវរៀបចំ ជីវិតឲ្យល្អស្រស់បំព្រង ជាមួយនឹងទម្លាប់ងាយៗប្រចាំថ្ងៃដើម្បីទទួលបានសុខភាពល្អ សម្រាប់ប្រុសៗគ្នាយើង ដែលមានដូចជា៖
  • ការក្រោកពីព្រលឹម
  • ការទទួលទានទឹក
  • ការធ្វើចលនារាងកាយ
  • ការចំណាយពេលចេញក្រៅ
  • ការរៀចំឥរិយាបថទទួលទានអាហារពេលព្រឹក
  • ការឃ្លាតឆ្ងាយពីឧបករណ៍ឌីជីថល

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 Morning Routine Habits to Try for a Happier Start to Your Day – https://www.self.com/story/morning-routine-habits
25 Easy Morning Habits To Start Your Morning Off Brilliantly – https://organisemyhouse.com/morning-habits/
100 Simple Morning Habits to Enhance Your Everyday – https://www.minimalismmadesimple.com/home/morning-habits/
10 Morning Habits Successful People Swear By – https://www.forbes.com/sites/jennifercohen/2014/11/26/10-morning-habits-successful-people-swear-by/
71 Morning Routine Ideas to Successfully Start Your Day – https://www.developgoodhabits.com/morning-routine-habits/

កំណែ​ប្រែបច្ចុប្បន្ន

10/03/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម