ភាគច្រើនការជួបជុំគ្នា មិនថាសមាជិកតិចឬច្រើននោះទេ បងប្អូនប្រុសៗតែងមិនភ្លេចឡើយគ្រឿងស្រវឹងមកចូលរួម តែកុំភ្លេចថាផឹកគ្រឿងស្រវឹងច្រើនអាចប៉ះពាល់សុខភាពច្រើនយ៉ាង។ ការហូបចុកគ្រឿងស្រវឺង ជាក់ស្ដែងតែងតែធ្វើឲ្យរំខានទៅដល់សុខភាព ទាំងក្នុងកំលុងពេលផឹក និង ក្រោយពេលផឹក។ គ្រឿងស្រវឺងបង្កឲ្យប៉ះពាល់ដល់សរីរាង្គខាងក្នុងទៅជាជំងឺរ៉ាំរ៉ៃ ដូចជាជំងឺថ្លើម តម្រងនោម បេះដូង ខួរក្បាល ជំងឺឈាម ជាដើម។ កុំទាន់គិតទៅដល់ជំងឺធ្ងន់ គិតត្រឹមតែជំងឺស្រាលៗសិន វាក៏អាចធ្វើឲ្យ វិលមុខ ឈឺក្បាល ខ្សោះកម្លាំង ចង់ក្អួត រាក ធេងធោងក៏មាន។ តាមការណែនាំមនុស្សប្រុសមិនគួរផឹកគ្រឿងស្រាបៀរលើសពីពីរកំប៉ុងក្នុងមួយថ្ងៃ ចំណែកស្រីៗមិនគួរលើសពីមួយកំប៉ុងក្នុងមួយថ្ងៃ។
តើមានវិធីសាស្ដ្រណាដែលអាច កាត់បន្ថយអាការៈទាំងនេះបានទេ?
ជាក់ស្ដែងប្រាកដជាមានប្រសិនជាយើង អាចសាកល្បងញ៉ាំអាហារទាំងនេះបាន មុនពេលផឹក យ៉ាងហោចឲ្យបាន ១០នាទីទៅ ១២០នាទីជាមុនសិន។
១.ទឹក
ប្រសិនយើងមានការណាត់ជួបជុំមួយ ដែលកំណត់ពេលវេលាច្បាស់លាស់ មិនថា ១ម៉ោង ឬ ២ម៉ោងបន្ទាប់នោះទេ យើងគួរតែត្រៀមលក្ខណៈទុកជាមុនសិនជាមួយនឹងវិធីសារមញ្ញ គឺត្រូវផឹកទឹកឲ្យច្រើន យ៉ាងហោចក៏បាន ១ ទៅ ២លីត។ ការញាំទឹកឲ្យបានច្រើន អាចរក្សាបាននូវ សីតុណ្ហភាព និងកំហាប់ជាតិទឹកក្នុងរាងកាយបានល្អ។ យើងតែងតែជួបប្រទះបទពិសោធន៍ នៅពេលផឹកស្រា តែងតែធ្វើឲ្យនោមញឹក។ ការនោមញឹកនេះ ធ្វើឲ្យខ្លួនប្រាណយើង ឆាប់ខ្សោះជាតិទឹក ដោយបន្សល់ជាតិអាល់កុលច្រើនក្នុងឈាម ជាមូលហេតុនឹងធ្វើឲ្យយើងងាយអស់កម្លាំង វិលមុខ។ អ្នកស្រីវេជ្ជបណ្ឌិត Dr Kathryn O’Sullivan អ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភសម្រាប់រាងកាយនៅចក្រភពអង់គ្លេស ក៏មានប្រសាសន៍ថា គោលបំណងញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ២លីត មុនពេល ញ៉ាំស្រាគឺជារឿងសំខាន់សម្រាប់សុខភាព។ កាន់តែពិសេសទៀតនោះ បើមានចំណិតក្រូចឆ្មាខ្លះជាមួយទៀត រឹតតែល្អសម្រាប់សុខភាពថ្លើម។
អត្ថបទគួរអាន៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
- ៣ ចំណុចសំខាន់ ទាក់ទងនឹងការរកឃើញជំងឺមហារីកទាន់ពេល
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
២.ទឹកផ្លែឈើ និងផ្លែឈើ
ការញ៉ាំទឹកផ្លែឈើដែលមានផ្ទុកទៅដោយជាតិវីតាមីនC ឲ្យបានយ៉ាងហោចណាស់១កែវមុនពេលកម្មវិធី១ម៉ោង។ ធ្វើបែបនេះដើម្បីរក្សាបានជាតិវីតាមីនC ក្នុងរាងកាយជួយទ្រទ្រង់ដល់ សរីរាង្គខួរក្បាល ប្រព័ន្ធរំលាយអាហារ និងតម្រងនោម។ បន្ថែមពីនោះទៀត ការញ៉ាំផ្លែឈើក៏ជារឿងសំខាន់ផងដែរ ដូចជាផ្លែចេកជាដើមដែលជាប្រភេទផ្លែឈើសម្បូរទៅដោយសារធាតុប៉ូតាស្យូម អាចជួយទ្រទ្រង់រាងកាយក្រោយពេលដែលត្រូវទទួលរងការវាយប្រហារខ្លាំងពីជាតិអាលកុល។ នៅមានផ្លែឈើមួយចំនួនទៀតដូចជា ផ្លែប៊ឺ និង ផ្លែឆេរីជាដើម ដែលជាប្រភេទផ្លែឈើសម្បូរសារធាតុចិញ្ចឹមសម្រាប់រាងកាយ និងប្រយោជន៍ជួយបង្កើតថាមពលឡើងវិញក្រោយពេលស្រវឹង។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៣.ស៊ុត
ជាក់ស្ដែង ស៊ុតក៏ជាកំពូលអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន ជួយដល់រាងកាយ។ វាមានអត្ថប្រយោជន៍ខ្លាំងដោយមានវីតាមីន B ដែលល្អបំផុត សម្រាប់ទ្រទ្រង់សុខភាពថ្លើមឲ្យរឹងមាំ។ យើងអាចសាកល្បងញ៉ាំស៊ុត មិនថាស៊ុតស្ងោ ចៀន ចំហុយ យ៉ាងហោចឲ្យបាន២គ្រាប់ ២ម៉ោងមុនពេលកម្មវិធីអាចជួយកាត់បន្ថយហានិភ័យគ្រោះដល់សុខភាព ក្រោយពេលខ្វះប្រូតេអីនក្នុងខ្លួន។
៤.ត្រីសាម៉ុន
ត្រីសាម៉ុនក៏ជាប្រភេទអាហារស្ថិតក្នុងការជ្រើសរើសមុនដំបូងផុតមុនពេលញ៉ាំគ្រឿងស្រវឹង។ ព្រោះថាត្រីប្រភេទនេះមានផ្ទុកទៅដោយសារធាតុខ្លាញ់ អូមេហ្គា៣ ជាប្រភេទខ្លាញ់ដែលផ្ដល់អត្ថប្រយោជន៍ទៅដល់សរីរាង្គខួរក្បាលស្ទើតែ៦០%។ ការពង្រឹងទៅលើសមត្ថភាពខួរក្បាល និងអាចជួយកាត់បន្ថយអាការៈធេងធោង ក្រោយពេលស្រវឹង។ ម្យ៉ាងវិញទៀត ការញ៉ាំត្រីសាម៉ុន យ៉ាងយូរ កន្លះម៉ោងមុនពេលញ៉ាំស្រា ដើម្បីជួយពន្យឺតទៅដល់មុខងាប្រព័ន្ធរំលាយអាហារ មិនឲ្យស្រូបសារធាតុចិញ្ចឹមចូលទៅក្នុងឈាមបានលឿននោះទេ ដូច្នេះវាក៏មិនងាយឲ្យជាតិអាល់កុលពង្រីកខ្លួនបានលឿនដែរ។ អ្នកមានបទពិសោធន៍ផឹកស្រាស្របពេលពោះទទេ គឺងាយនឹងឆាប់ស្រវឹងជាងអ្នកដែលមានផ្ទុកអាហារក្នុងក្រពះ។ បន្ថែមពីនេះទៀត ត្រីសាម៉ុនក៏មានផ្ទុកវីតាមីន B12 ដែលប្រភេទវីតាមីននេះនឹងបាត់បង់ច្រើនពេលយើងផឹកស្រា។ ដូច្នេះយើងនឹងទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មបន្ថែម ដើម្បីការពារថ្លើម និងពោះវៀនរបស់យើងពីជាតិពុល និងការខូចខាតច្រើន។ យើងអាចសាកល្បងញ៉ាំត្រីសាម៉ុន មិនថា ដុត ចៀន អាំង ប្រឡាក់ ឬឆៅជាដើម។
អ្នកស្រីវេជ្ជបណ្ឌិត Dr Kathryn O’Sullivan បានបន្ថែមទៀតថា គ្មានវិធីសាស្ដ្រណាដែលអាចធ្វើឲ្យអ្នកផឹកមិនស្រវឹងបានទេ ហើយក៏មិនអាចធ្វើអ្នកស្រវឹងឆាប់ស្វាងដូចធម្មតាបានដែរ ដូចនេះមានតែវិធីសាស្ដ្ររៀបចំរបបអាហារសម្រាប់ញ៉ាំមុនពេលចាប់ផ្ដើម ដើម្បីការពារ និងកាត់បន្ថយ គ្រោះថា្នក់សុខភាពប៉ុណ្ណោះ។
ចំណុចសំខាន់
[embed-health-tool-bmi]