backup og meta

​អាហារ​ទាំង​នេះ​សម្បូរ​វីតាមីនC ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 30, 2021

    ​អាហារ​ទាំង​នេះ​សម្បូរ​វីតាមីនC ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​វីតាមីន​C គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ ដែល​អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​ ជួយ​​ដល់​ការ​​ផលិត​ខូឡា​ជែន ព្រម​ទាំង​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​ថែម​ទៀត​ផង​។​ ជា​ទូ​ទៅ​ អាហារ​ដែល​មាន​វីតាមីន​C​ ខ្ពស់​ គឺ​​ពពួក​បន្លែ​ និង​ផ្លែ​ឈើ​។ ដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​វីតាមីន​C គ្រប់គ្រាន់​ ក៏​ដូចជា​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​​កង្វះ​​វីតាមីន​C គ្នា​យើង​​គប្បី​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​​ខាង​ក្រោម​​នេះ​​ជា​ប្រចាំ​។

    ១. ​ផ្លែ​ត្របែក​

    ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ជា​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​Ascorbic ​ខ្ពស់​ ដែល​ផ្ដល់​​តម្លៃ​ប្រចាំ​ថ្ងៃ​៤១៩% ព្រម​ទាំង​អាហារ​ជាតិ​សរសៃ​៩​ក្រាម​ និង​ប្រូតេអ៊ីន​៤​ នៅ​ក្នុង​ទឹក​ត្របែក​១​ពែង​។​ ​ជាង​នេះ​ទៅ​ទៀត​ ទឹក​ត្របែក​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​ឯក​ក្នុង​ការ​​ផ្ដល់​ជាតិ​ទឹក​ វីតាមីន​C ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ស្រស់ស្រាយ​ពេញ​មួយ​ថ្ងៃ​។

    ២. ផ្កា​ខាត់​ណា​ខៀវ

    ត្រឹម​តែ​ផ្កា​ខាត់​ណា​មួយ​ពែង​តូច​ មាន​ផ្ទុក​តម្លៃ​ប្រចាំ​ថ្ងៃ​នៃ​វីតាមីន​C ​ចំនួន​១១២​% ​ជាតិ​សរសៃ​៥​ក្រាម​ និង​ប្រូតេអ៊ីន​ជិត​៤​ក្រាម​។​ ជាពិសេស​ ​ផ្កា​ខាត់​ណាខៀវ ​​ក៏ជា​ប្រភពនៃ​វីតាមីនK ផង​ដែរ​​។

    ៣. ផ្លែ​ស្រ្តប៊ឺរី

    ផ្លែឈើ​មួយ​ប្រភេទ​នេះ​ មាន​ផ្ទុក​វីតាមីន​C​ ច្រើន​ជាង​ផ្លែ​ក្រូច​ទៅ​ទៀត​។​ ជាមួយ​នឹង​ការ​ញ៉ាំ​ផ្លែ​ស្រ្តប៊ឺរី​ត្រឹមតែ​​មួយ​ពែង​ប៉ុណ្ណោះ​ យើង​នឹង​ទទួល​បាន​តម្លៃ​ប្រចាំ​ថ្ងៃ​ចំនួន​១០៨% ​នៃ​វីតាមីន​C ​ និង​ជាតិ​សរសៃ​ចំនួន​៣​ក្រាម​។​

    ៤. ផ្លែ​ក្រូច​

    ទឹក​ក្រូច​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​ រួម​ទាំង​កាល់ស្យូម​ និង​វីតាមីន​D ។​ នៅ​​ក្នុង​ផ្លែ​ក្រូច​មួយ​ពែង​​មាន​ផ្ទុក​តម្លៃ​ប្រចាំថ្ងៃ​នៃ​វីតាមីន​C ចំនួន​១០៦%​។​ យ៉ាង​ណា​មិញ​ ផ្លែ​ឈើ​ប្រភេទ​នេះ​ក៏​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ផង​ដែរ​ ដូច​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​សម​ល្មម​ទើប​ជា​ការ​ប្រសើរ​។

    ផ្លែក្រូច

    ៥. ផ្លែ​ល្ហុង​

    ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​ល្ហុង​មួយ​ពែង​មាន​ផ្ទុក​វីតាមីន​C​​ ចំនួន​៩៥​%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​។​ បន្ថែម​ពី​នេះ​ វា​ក៏​ជា​ប្រភព​នៃ​វីតាមីន​A និង​Lycopene​ដែល​​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ និង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

    ៦. ម្នាស់​

    ម្នាស់​គឺ​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ឆ្ងាញ់​ពិសា​ ព្រម​ទាំង​មាន​បរិមាណ​វីតាមីន​C ​ខ្ពស់​ ដល់​ទៅ​៨៨​%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ក្នុង​មួយ​ពែង។​ ​ដូច្នេះ​ហើយ​ គ្នា​យើង​មិន​គួរ​រំលង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ទេ​។​

    ៧. ផ្លែ​ស្វាយ​

    ផ្លែ​ស្វាយ​ទុំ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ ​ហើយ​វា​ក៏​ជា​ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ ដែរ​។​ បន្ថែម​ពី​នេះ​ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ ក៏​ដូចជា​វីតាមីន​C ចំនួន​៦៧%​នៃ​តម្លៃ​ប្រចាំថ្ងៃ​។​ លើស​ពី​នេះ​ ផ្លែ​ស្វាយ​ក៏​មាន​ផ្ទុក​បរិមាណ​ប៉ូតាស្យូម​ វីតាមីន​A, E និង​K តិចតួច​ផង​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម