backup og meta

ចង់បានឆ្អឹងរឹងមាំ លូតលាស់ល្អ កុំភ្លេចរបបអាហារទាំងនេះ​

ចង់បានឆ្អឹងរឹងមាំ លូតលាស់ល្អ កុំភ្លេចរបបអាហារទាំងនេះ​

បើចង់បានសុខភាពឆ្អឹងរឹងមាំ និងលូតលាស់បានល្អ យើងគួរតែគិតទៅលើរបបអាហារដែលត្រូវញ៉ាំជារៀងរាល់​ថ្ងៃ ជាពិសេសគឺពពួកអាហារសម្បូរទៅដោយសារធាតុ កាល់ស្យូម និង វីតាមីន ​D ដែលសារធាតុទាំងពីរដើរតួយ៉ាង​សំខាន់ជួយជំរុញការលូតលាស់ និងរក្សាគុណភាពកំហាប់ឆ្អឹងបានរឹងមាំ។

មិនថាកុមារ មនុស្សពេញវ័យ ឬ មនុស្សចាស់នោះទេ សុទ្ធតែត្រូវការ សុខ​​ភាពឆ្អឹងរឹងមាំល្អ ដូច្នេះសូមកុំភ្លេចដាក់បញ្ចូលរបបអាហារទាំងនេះក្នុងរបបអាហារបីពេលប្រចាំថ្ងៃរបស់យើង។

ពពួកកាល់ស្យូម៖ ការលូតលាស់ និងភាពរឹងមាំរបស់ឆ្អឹងត្រូវការជាចាំបាច់នូវប្រភេទសារធាតុមួយនេះ។ យើងអាច រកវាបានយ៉ាងច្រើននៅលើប្រភេទអាហារដូចជា ទឹកដោះគោ ទឹកដោះពពែ ឈីស អាហារទឹកដោះគោផ្សេងទៀត បន្លែស្លឹកបៃតង ប្រូខូលី ស្ពៃក្តោប សណ្តែកសៀង តៅហ៊ូ គ្រាប់ធញ្ញជាតិ នំបុ័ង ​ត្រី​សា​ឌី​នជា​ដើម ដែលពពួកអាហារ​ទាំងនេះមានផ្ទុកសារធាតុ​កាល់ស្យូមខ្ពស់។ មនុស្សវ័យជំទង់កំពុងស្ថិតក្នុងការរីក​លូត​លាស់​ឆ្អឹង ត្រូវការប្រើប្រាស់ កាល់ស្យូម ៧០០ មល្លីក្រាមក្នុងមួយថ្ងៃទើបអាចជំនួយដល់ការលូតលាស់បានល្អ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ពពួកវីតាមីន D៖ វីតាមីន D ជាសារធាតុចិញ្ចឹមសម្រាប់រាងកាយជួយជំរុញដល់ការស្រូបយកសារធាតុកាល់ស្យូមទៅបំពេញតម្រូវការលូតលាស់របស់ឆ្អឹង។ រឿងដែលសំខាន់ វីតាមីនប្រភេទនេះ មិនសូវជាសម្បូរមានលើប្រភេទអាហារនោះទេ។ ទោះជាមាន ក៏ស្ថិតក្នុងបរិមាណមិនសូវច្រើនផងដែរ ដូចជា ពពួកត្រីសាម៉ុន តី្រធូណា ស៊ុតផ្នែកក្រហម ផ្សិត គ្រឿងក្នុងត្រី ថ្លើមគោ និង ទឹកដោះជាដើម។ ប៉ុន្ដែវីតាមីន D នេះ​វាក៏មាននៅក្នុងពន្លឺព្រះអាទិត្យផងដែរ។ យើង​អាចចំណាយ​​​ពេល យ៉ាងហោច ១៥ ទៅ ២០នាទីអនុញ្ញាតឲ្យស្បែករបស់យើងប៉ះផ្ទាល់ពន្លឺព្រះអាទិត្យនៅពេល​ព្រឹក​ និង​ពេល​ល្ងាច​ដើម្បីទទួលបានវីតាមីន D។ សម្រាប់មនុស្សពេញវ័យត្រូវការវីតាមីន D យ៉ាងហោច ០,០១មល្លីក្រាមក្នុងមួយថ្ងៃ។

សុខភាពឆ្អឹង១

ចុះវីតាមីន A មានអត្ថប្រយោជន៍ដល់សុខភាពឆ្អឹងដែរទេ?

ជាក់ស្ដែងណាស់ថា វីតាមីន A ក៏សំខាន់ចំពោះសុខភាពឆ្អឹងផងដែរ ប៉ុន្ដែមិនត្រូវបាន រាប់បញ្ចូល មិនចាត់ទុកជាផ្នែកសំខាន់ដូចពពួកកាល់ស្យូមនោះទេ។ ព្រោះបើតាមការលើកឡើងរបស់ អង្គការសុខភាពឆ្អឹងរបស់អាមេរិកបាន​ចុះផ្សាយថា ការញ៉ាំវីតាមីនA លើសពី ១,៥ មល្លីក្រាម ក្នុងមួយថ្ងៃអាចបណ្ដាលឲ្យថយចុះកំហាប់ឆ្អឹង។ ព្រោះថា វីតាមីន A គឺមានប្រភពពីសារធាតុម្យ៉ាងគឺ Retinol។ សារធាតុប្រភេទនេះមាននៅលើ សាច់សត្វ ត្រី នំប្រើមេម្សៅ និង ពពួកថ្លើមសត្វ ជាដើម។ មួយវិញទៀត វីតាមីន​A ក៏មានប្រភពពី beta-carotene ត្រូវបាន​រកឃើញនៅក្នុងផ្លែឈើ និងបន្លែពណ៌បៃតង និងពណ៌ទឹកក្រូច។ ប៉ុន្ដែមិនថ្វីនោះទេ ប្រភេទវីតាមីន A ដែលមានប្រភពពី Beta-carotene ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាព។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sources of Vitamin D https://ods.od.nih.gov/factsheets/VitaminD-HealthProfessional/#h3

Vitamins for Bone Health https://americanbonehealth.org/nutrition/vitamins-for-bone-health

Food for healthy bones https://www.helpguide.org/articles/healthy-eating/calcium-and-bone-health.htm

Calcium and Vitamin D https://www.bonehealthandosteoporosis.org/patients/treatment/calciumvitamin-d/

Vitamins, minerals and nutrients for bone health https://theros.org.uk/information-and-support/bone-health/nutrition-for-bones/vitamins-minerals-and-nutrients/ 

 

កំណែ​ប្រែបច្ចុប្បន្ន

03/06/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 03, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម