backup og meta

បារម្ភរឿងលើសកូលេស្តេរ៉ូល! ដាក់អាហារទាំងនេះក្នុង​របបអាហារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 22, 2022

    បារម្ភរឿងលើសកូលេស្តេរ៉ូល! ដាក់អាហារទាំងនេះក្នុង​របបអាហារ

    ការកើនឡើងកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់ អាចធ្វើឲ្យសុខភាពរបស់យើង​ជួបប្រទះជំងឺដូចជា លើសឈាម គ្រោះថ្នាក់សរសៃឈាម​ខួរ​ក្បាល ជំងឺបេះដូង និងមានជំងឺជាច្រើនទៀត។ កត្ដាចម្បង ឈានដល់ការកើនឡើងកូលេស្ដេរ៉ូលក្នុង​ឈាម គឺដោយសារមិនបានគ្រប់គ្រងរបបអាហារបានល្អ ពោលការញ៉ាំអាហារមានជាតិខ្លាញ់ច្រើន និងអាហារកែច្នៃ និង​មិនសូវ​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​។ ប៉ុន្ដែមិនជាថ្វីនោះទេ យើងអាចបញ្ចុះជាតិខ្លាញ់ក្នុងឈាមបាន ដោយប្រើវិធីសាស្ដ្រធម្មជាតិ មួយ​ចំនួន​។​

    ១. សារធាតុ Phytosterols

    Phytosterols ជាសារធាតុចិញ្ចឹមដែលមាននៅក្នុងរុក្ខជាតិ។ វាមានតួនាទីជួយកាត់បន្ថយការស្រូបយកសាធាតុ​ខា្លញ់អាក្រក់ពីរបបអាហារ។ តាមការបង្ហាញ របស់មន្ទីរពេទ្យ Cleveland បញ្ជាក់ថា ញ៉ាំអាហារដែលមានផ្ទុកសារធាតុ Phytosterols ជាប្រចាំអាចបន្ថយកម្រិតជាតិខ្លាញ់អាក្រក់ LDL ក្នុងឈាម បានរហូតដល់ទៅ១៤%។ ដូច្នេះការបង្កើតទម្លាប់ញ៉ាំអាហារ ដែលផ្ទុកសារធាតុ Phytosterols ជាវីធីសាស្ដ្រធម្មជាតិ ជួយបញ្ចុះកូលេស្ដេរ៉ូល ក្នុងឈាមបានល្អ។ យើងអាចទទួលបានសារធាតុចិញ្ចឹមប្រភេទនេះពី ពពួកបន្លែស្ពៃ ពពួកខាត់ណា ខ្ទឹមក្រហម ខ្លឺបារាំង គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ។

    ២. ជាតិសរសៃរលាយ

    យើងក៏បានដឹងច្បាស់ហើយ អំពីគុណប្រយោជន៍នៃ សារធាតុសរសៃដែលមាននៅក្នុង​បន្លែ ផ្លែឈើ ដែលមានមុខងារ​ជួយសម្រួលដល់ដំណើរការប្រព័ន្ធរំលាយអាហារឲ្យធ្វើការបានល្អ។ ពិសេសទៀតនោះ គឺពពួកអាហារដែលមានជាតិសរសៃរលាយមានប្រសិទ្ធភាពជួយដល់បេះដូង និងចរន្ដឈាម ព្រោះមានសារធាតុសំខាន់ម្យ៉ាងឈ្មោះថា Beta-glucan ដែលមានប្រសិទ្ធភាពក្នុងការបញ្ចុះកូលេស្តេរ៉ូលបាន។ យើងអាចញ៉ាំអាហារដែលមានជាតិសរសៃដូចជា ស្ពៃបៃតង ផ្លែប៉ោម ប៊ឺ ទំពាំងបាយជូរ ចេក ល្ហុង ល្ពៅ ការ៉ុត សុទ្ធសឹងជាប្រភេទអាហារសរសៃ​ដែលងាយនឹងរលាយ។

    អាហារសរសៃ

    ៣.សារធាតុខ្លាញ់

    សារធាតុខ្លាញ់នៅពេលនេះសម្ដៅទៅដល់ប្រភេទខ្លាញ់សុខភាព ឬហៅម្យ៉ាងទៀតថា ខ្លាញ់មិនឆ្អែត។ ខ្លាញ់មិនឆ្អែតមាននៅក្នុងផ្លែប៊ឺ ប្រេងអូលីវ សណ្តែកដី ប្រេងផ្កាឈូករ័ត្ន ពោត ត្រីសាលម៉ុន និង​ត្រីទឹកសាបជាដើម។ ការបង្កើតទម្លាប់ញ៉ាំអាហារដែលសម្បូរទៅដោយប្រភេទខ្លាញ់មិនឆ្អែត ហើយកាត់បន្ថយប្រភេទអាហារដែលមានកម្រិតជាតិខ្លាញ់ឆ្អែត គឺជាសញ្ញាមួយបង្ហាញថា កម្រិតកូលេស្ដេរ៉ូលនឹងថយចុះ។ ប្រភព​ខ្លាញ់ឆ្អែតមាន​ក្នុង​អាហារ​ ដូចជា អាហារ​រសជាតិ​ផ្អែម ​​នំ​ធ្វើ​ពី​ម្សៅ​ ​អាហារ​ចៀន​ដោយ​ខ្លាញ់ ​សាច់ក្រហម សាច់កែច្នៃ ​​សាច់​ជាប់​ខ្លាញ់ ​ប្រេងដូង​ និង​​ទឹក​ដោះ​គោ​មាន​ខ្លាញ់ជាដើម។ គួរកាត់បន្ថយរបបអាហារទាំងនេះ ដើម្បីកាត់បន្ថយការកើនឡើង កូលេស្ដេរ៉ូលក្នុងឈាម។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jul 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម