backup og meta

មិនគួររំលង! ញ៉ាំខ្ទឹមស មានប្រយោជន៍ច្រើនដល់រាងកាយ

មិនគួររំលង! ញ៉ាំខ្ទឹមស មានប្រយោជន៍ច្រើនដល់រាងកាយ

ខ្ទឹមសជាអាហារមានក្លិនឈួលបន្ដិច ប៉ុន្ដែមានអត្ថប្រយោជន៍ជួយដល់សុខភាពច្រើន។ ក្នុងបរិមាណខ្ទឹមសមួយកំពឹស ជាមធ្យមមានសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា ប្រូតេអ៊ីន ០,៥ ក្រាម កាបូនអុីដ្រាត ២,៩៨ ក្រាម ថាមពល ១៣,៤១គីឡូកាល់ឡូរី កាល់ស្យូម ១៦,២៩ មិល្លីក្រាម ម៉ាញ៉េស្យូម ២,២៥ មិល្លីក្រាម ផូស្វ័រ ១៣ មិល្លីក្រាម ប៉ូតាស្យូម ៣៦មិល្លីក្រាម វីតាមីនB6 ០,១១ មិល្លីក្រាម និង វីតាមីនC ០,៨ មិល្លីក្រាម។ ដោយសារតែមានសារធាតុចិញ្ចឹមច្រើនដូច្នេះហើយទើបខ្ទឹមស​មានអត្ថប្រយោជន៍ច្រើន​ចំពោះ​សុខភាព​។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ជំនួយខួរក្បាល

ខ្ទឹមសរមានអត្ថប្រយោជន៍ជំនួយដល់ខួរក្បាល ព្រោះមានសារធាតុចិញ្ចឹមដូចជា ម៉ាញ៉េស្យូម វីតាមីន B6, C ដែលជាសារធាតុជួយពង្រឹងដល់សមត្ថភាពស្វែងយល់ និង ដំណើរការរំញោចរបស់ខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះ​ក៏ជួយសម្រួលទៅដល់ ប្រព័ន្ធប្រសាទទៀតផង។

ខ្ទឹមបារាំងធ្វើឲ្យហើមពោះ

២.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ

ញ៉ាំខ្ទឹមសឆៅ ដែលសម្បូរទៅដោយវីតាមីន C គឺមានប្រយោជន៍ចំពោះប្រព័ន្ធភាពសាំ។ ជាក់ស្ដែងណាស់ វីតាមីន C គឺជាប្រភពថាមពលជំនួយដល់​ការពង្រឹងប្រព័ន្ធភាពស៊ាំអាចប្រឆាំងនឹងជំងឺបានច្រើនប្រភេទ។ កន្លងមកយើង​​ដឹងបានថា ភាគច្រើន វីតាមីន Cមាននៅក្នុង ប្រភេទផ្លែឈើ ដូចជាផ្លែក្រូច ទំពាំងបាយជូរ ប៉ុន្ដែវាក៏មាន​នៅក្នុងខ្ទឹមសផងដែរ។

៣. ប្រឆាំងនឹងការរលាក

ខ្ទឹមសក៏អាចប្រឆាំងទៅនឹងការលាក បានយ៉ាងមានប្រសិទ្ធភាព ពិសេសការរលាកដែលបង្កឡើងដោយ អុកស៊ីតកម្ម និង អាចកាត់បន្ថយហានិភ័យពីជំងឺមហារីកបានផងដែរ។ ការសិក្សាបានបង្ហាញថា ការរលាកដោយអុកស៊ីតកម្មក្នុងរាងកាយ អាច​បង្កជាជំងឺរ៉ាំរ៉ៃ ប្រសិនជាមិនបានទទួលការព្យាបាលនោះទេ នឹងអាចវិវត្ដទៅជាជំងឺហារីកបាន។

៤.ជំនួយថ្លើម

ការសិក្សាបានបង្ហាញថា ខ្ទឹមសក៏ជួយការពារថ្លើមពីជាតិពុលក្នុងអាហារប្រចាំថ្ងៃ និង ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានផងដែរ។ ជាក់ស្ដែងណាស់ ប្រសិនថ្លើមមានសុខភាពល្អ គឺជួយឲ្យរាងកាយរបស់យើងធ្វើការបានរហ័ស និងបញ្ចេញជាតិពុលកាន់តែមានប្រសិទ្ធភាព ដែលផ្តល់អត្ថប្រយោជន៍ដល់រាងកាយទាំងមូល។

៥.ជំនួយបេះដូង

ការញ៉ាំខ្ទឹមសជាប្រចាំជួយដល់ សុខភាពបេះដូង និងសរសៃឈាម។ យោងតាមការលើកឡើងរបស់​អ្នក​ឯកទេស​ផ្នែកសុខភាពចំណីអាហារ អ្នកស្រីវេជ្ជបណ្ឌិត Vikki Petersen  បេះដូងមានទំនាក់ទំនងជាមួយសរសៃ​ឈាម ហើយការញ៉ាំខ្ទឹមស គឺអាចជួយបញ្ចុះ កូលេស្ដេរ៉ូលក្នុងសរៃឈាមបានល្អ ធ្វើឲ្យសម្ពាធឈាមមានសភាពធម្មតា លើសពីនេះទៀត សមត្ថភាពប្រឆាំងនឹងការរលាករបស់ខ្ទឹមស គឺជាអត្ថប្រយោជន៍ដ៏ធំមួយក្នុងការកាត់បន្ថយ​ហា​និ​ភ័យនៃ ជំងឺបេះដូងនេះឯង។

៦.ខ្ទឹមសជួយការពារជំងឺពុកឆ្អឹង

ខ្ទឹមសក៏អាចការពារពីជំងឺពុកឆ្អឹង ពិសេសចំពោះស្រ្ដីតែម្ដងពេលឈានដល់វ័យអស់រដូវ។ ស្ដ្រីក្នុងវ័យអស់រដូវប្រឈមនឹងជំងឺពុកឆ្អឹង នោះដោយសារតែ រាងកាយថយចុះការផលិត អ័រម៉ូនភេទអ៊ឺស្រ្តូហ្សែន។ ការស្រាវជ្រាវបង្ហាញថាខ្ទឹមសអាចមានឥទ្ធិពលជួយបង្កើនលទ្ធភាព ផលិតអ័រម៉ូនអ៊ឺស្រ្តូហ្សែនក្នុងរាងកាយ ហើយអាច​ជួយកាត់បន្ថយហារនិភ័យនៃការថយចុះកំហាប់ឆ្អឹងដែលវិវត្ដទៅតាមវ័យផងដែរ។

អត្ថបទគួរអាន៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/08/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រ្តីងាយប្រឈមជំងឺខ្សោយបេះដូង ឬស្លាប់ដោយគាំងបេះដូងច្រើនជាងបុរស

ញ៉ាំអាហារហឹរអាចប៉ះពាល់សុខភាពបេះដូងដែរទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 01, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម