backup og meta

ស្រ្តីងាយប្រឈមជំងឺខ្សោយបេះដូង ឬស្លាប់ដោយគាំងបេះដូងច្រើនជាងបុរស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 04, 2022

    ស្រ្តីងាយប្រឈមជំងឺខ្សោយបេះដូង ឬស្លាប់ដោយគាំងបេះដូងច្រើនជាងបុរស

    ជំងឺ​បេះដូង​នៅ​តែ​ជា​មូលហេតុ​ចម្បង​ទី​១ ដែល​នាំ​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ស្ត្រី​ជា​ភេទ​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​មួយ​នេះ​ច្រើន​ជាង​បុរស​ទៅ​ទៀត​។ ការ​សិក្សា​មួយ​ដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដីCirculation ​របស់​សមាគម​បេះដូង​អាមេរិក​​បាន​រក​ឃើញ​ថា ស្ត្រី​ប្រឈម​នឹង​ហានិភ័យ​កើន​ឡើង​ចំនួន​២០% នៃ​ការវិវត្តទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង ឬ​ស្លាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​ បន្ទាប់​ពី​ការ​គាំង​បេះដូង​ធ្ងន់ធ្ងរ​លើក​ដំបូង បើ​ធៀប​នឹង​បុរស​។

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ទន្ទឹម​នឹង​នេះ​ដែរ​ ជំងឺ​ខ្សោយ​បេះដូង​នៅ​តែ​មាន​កម្រិត​ខ្ពស់​ចំពោះ​ស្ត្រី​ជាង​បុរស​ អំឡុង​ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ​និង​ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ។ លើស​ពី​នេះ ស្ត្រី​ក៏​មាន​អត្រា​ខ្ពស់​នៃ​ការ​ស្លាប់​ដោយ​​គាំង​បេះដូង​ធ្ងន់ធ្ងរ​ជាង​បុរស​ផង​ដែរ​។ សមាគម​បេះដូង​អាមេរិក ​បាន​ឲ្យ​ដឹង​ថា​ រោគសញ្ញា​គាំង​បេះដូង​ភាគ​ច្រើន​ដែល​កើត​លើ​ស្ត្រី​គឺ​ឈឺ​ទ្រូង ហត់ ចង្អោរ ឬ​ក្អួត និង​ឈឺ​ខ្នង ឬ​​ឈឺ​ថ្គាម។ ប៉ុន្តែ​​ ស្រី​ៗ​យើង​តែងតែ​ពន្យារ​ពេល​ក្នុង​ការ​ស្វែង​រក​​ការ​ព្យាបាល​​នៅ​ពេល​ដែល​មាន​រោគសញ្ញា​គាំង​បេះដូង ដោយ​យល់​ថា​​ទាំង​នេះ គឺ​ជា​រោគសញ្ញា​ធម្មតា ដូចជា​ចាល់​ទឹក​អាស៊ីដ​ប៉ុណ្ណោះ។

    ជំងឺបេះដូង៦

    អត្ថបទគួរអាន៖

    ក្រោយ​ពេល​​​កើត​​មាន​អាការៈ​គាំង​បេះដូង​រួច ស្រី​ៗ​តែងតែ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា និង​​ចុះ​ឈ្មោះ​ក្នុង​ការ​រៀន​ពង្រឹង​ចលនា​បេះដូង ។ លោក​វេជ្ជបណ្ឌិត​ Gregg Fonarow ប្រធាន​ផ្នែក​ជំងឺ​បេះដូង​នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា​ ការសិក្សា​នេះ​នឹង​ជំរុញ​ឲ្យ​អ្នក​ជំងឺ​ដែល​ជា​ស្ត្រី​ ចាត់​វិធានការ​ដើម្បី​កែ​លម្អ​សុខភាព​បេះដូង ក៏​ដូចជា​អាច​រំលឹក​ដល់​ក្រុម​គ្រូពេទ្យ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​​បន្ថែម​ទៀត​ ចំពោះ​អាការៈ​គាំង​បេះដូង​នៃ​អ្នកជំងឺ​ដែល​ជា​ស្ត្រី​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 04, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម