backup og meta

មកស្គាល់ប្រភេទអាហារទាំង ៧ សម្បូរសារធាតុរ៉ែល្អៗសម្រាប់សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 06, 2022

    មកស្គាល់ប្រភេទអាហារទាំង ៧ សម្បូរសារធាតុរ៉ែល្អៗសម្រាប់សុខភាព

    ញ៉ាំអាហាររាល់ថ្ងៃ យើងក៏ត្រូវស្គាល់ពីប្រភេទអាហារដែលអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ តួយ៉ាង​​​ពពួកអាហារដែលសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ ដែលរាងកាយយើងត្រូវការទាំងនោះមាន កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម សូដ្យូម ក្លរ ម៉ាញ៉េស្យូម ដែក ស័ង្កសី អ៊ីយ៉ូត ស្ពាន់ ម៉ង់ហ្គាណែស និង សេលេញ៉ូមជាដើម ហើយរ៉ែទាំងអស់នេះអាចមាននៅក្នុងរបបអាហារមួយ​ចំនួន​។​

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.យ៉ាអ៊ួ

    យ៉ាអ៊ួគឺជាប្រភេទអាហារសម្រន់ដែលសម្បូរទៅដោយរ៉ែកាល់ស្យូម។ យ៉ាអ៊ួ ២៤៥ក្រាម មាន​កម្រិត​កាល់ស្យូម​ដែល​​​អាចបំពេញតម្រូវការប្រើប្រាស់របស់រាងកាយប្រចាំ​ថ្ងៃ​បានដល់ទៅ ៣៤% ។ មិនត្រឹមតែប៉ុណ្ណោះ យ៉ាអ៊ួក៏ជាប្រភពអាហារផ្ដល់នូវប្រូតេអ៊ីន និងសារជាតិចិញ្ចឹមជាច្រើនផ្សេងទៀតផងដែរ។

    ២.គ្រាប់ធញ្ញជាតិ

    អាហារសម្រន់មានពពួកគ្រាប់ធញ្ញជាតិដូចជា គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន និងផ្សេងៗច្រើនទៀត គឺជាប្រភពផ្ដល់ជាតិដែក។ រ៉ែប្រភេទនេះមានមុខងារពិសេសជួយបង្កើនកោសិកាគ្រាប់ឈាមក្រហមបានល្អ។

    ៣. ចេក

    ចេកជាប្រភពអាហារដែលផ្ដល់នូវប៉ូតាស្យូមបានច្រើន ព្រោះក្នុងបរិមាណចេកមួយផ្លែជាមធ្យមមានកម្រិត​ប៉ូតាស្យូម ៤២២មិល្លីក្រាម។ ប៉ូតាស្យូមផ្ដល់អត្ថប្រយោជន៍ចំពោះខួរក្បាល បេះដូង ប្រព័ន្ធប្រសាទ និងសាច់ដុំឲ្យធ្វើការបានល្អ។ សម្រាប់វ័យជំទង់ត្រូវការប្រើប្រាស់ប៉ូតាស្យូមប្រចាំថ្ងៃយ៉ាងហោច ២៥០០មិល្លីក្រាម។ ដូច្នេះយើង​គួរញ៉ាំចេកក្នុងមួយថ្ងៃយ៉ាងហោចឲ្យបាន៥ ទៅ ៦ផ្លែ។

    ៤.សាច់

    ប្រភេទសាច់ មានដូចជា សាច់គោ សាច់ជ្រូក សម្បូរទៅដោយរ៉ែស័ង្កសី។ បរិមាណសាច់១០០ក្រាម មានផ្ទុករ៉ែស័ង្កសី ៤,៨មិល្លីក្រាម ដែលបរិមាណនេះអាចបំពេញតម្រូវការសុខភាព៤៤%ប្រចាំថ្ងៃ។ រ៉ែស័ង្កសីមានមុខងារជួយការពារសុខភាពពីបញ្ហារលាកនិងជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

    ៥.ទឹកដោះគោស្រស់

    មិនថាជាទឹកគោះសុទ្ធ ឬផលិតផលដែលផលិតចេញពីទឹកដោះគោនោះទេ គឺមានផ្ទុកសារធាតុរ៉ែ ផូស្វ័រ និងកាល់​ស្យូម។ បរិមាណទឹកដៅគោមួយពែង អាចផ្ដល់រ៉ែផូស្វ័រចន្លោះពី ១១១ ទៅ ១៣០ មិល្លីក្រាម។ ដូច្នេះការទម្លាប់ផឹកទឹកដោះគោឲ្យបានយ៉ាងហោច មួយកែវចំណុះ ២៥០មិល្លីលីត្រ ប្រចាំថ្ងៃអាចជួយឲ្យសុខភាពឆ្អឹងរឹងមាំបានដែរ។

    ៦.តែ

    តែ ក៏មានអត្ថប្រយោជន៍ផ្ដល់នូវសារធាតុរ៉ែ ម៉ង់ហ្គាណែស។ រ៉ែប្រភេទនេះមានមុខងារសំខាន់ ជួយផ្សារភ្ជាប់មុខងារកោសិកា ជាលិកាក្នុងរាងកាយ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយ​ដល់មុខងារផលិតអ័រម៉ូនភេទ ជួយមុខងារមេតាប៉ូលីស ជួយបំបែកជាតិខ្លាញ់និងពពួកការបូអ៊ីដ្រាតទៀតផង។

    អត្ថបទគួរអាន៖

    ៧.ពពួកសារាយសមុទ្រ

    ពពួកសាយសមុទ្រសម្បូរទៅដោយរ៉ែអ៊ីយ៉ូត ក្នុងបរិមាណសារ៉ាយ​សមុទ្រប្រភេទ nori ១០ក្រាម មានជាតិអ៊ីយ៉ូត ២៣២ មីក្រូក្រាម ដែលអាចបំពេញតម្រូវរាងកាយប្រចាំថ្ងៃបានលើសពី ១,៥%។ សារធាតុរ៉ែអ៊ីយ៉ូតមានមុខងារជួយបង្កើតការផលិតអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ដែលតួនាទីគ្រប់គ្រងទៅលើដំណើរការមេតាប៉ូលីសក្នុងរាងកាយ។

    របបអាហាររ៉ែ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Oct 06, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម