ផ្លែឈើមានច្រើនប្រភេទលើទីផ្សារ យើងអាចដឹងពីរសជាតិរបស់វា ប៉ុន្ដែពេលខ្លះយើងក៏មិនប្រាកដថាអាចដឹងពីគុណសម្បត្ដិផ្លែឈើទាំងនោះចំពោះសុខភាពនោះដែរ។ ពពួកផ្លែឈើមួយចំនួនអាចជួយឲ្យបេះដូងយើងមានសុខភាពល្អ សម្រួលសរសៃឈាម និងអាចការពារបេះដូងពីជំងឺផ្សេងៗផង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១.ផ្លែប៊ឺរី
ខ្សែស្រឡាយផ្លែឈើប្រភេទនេះមិនថា ប្លូប៊ឺរី ឬស្ដ្រប៊ឺរី មានមុខងារពិសេសប្រឆាំងនឹងអុកស៊ីតកម្ម។ Anthocyanins ជាសារធាតុម្យ៉ាងមាននៅក្នុងផ្លែប៊ឺរី អាចជួយការពារការរលាក កាត់បន្ថយការកើតស្រេ្ដស ជួយសុខភាពបេះដូង និងជំរុញឲ្យចរន្តឈាមរត់បានស្រួល។ ការសិក្សាបង្ហាញថា បង្កើតទម្លាប់ញ៉ាំទឹកប៊ឺរី មួយពែងប្រចាំថ្ងៃ រយៈពេល ៧ខែ នឹងអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន ១៧%។
២. ផ្លែក្រូច
ផ្លែក្រូចជាផ្លែឈើសម្បូរទៅដោយ វីតាមីន A, C, E និងជាតិសរសៃច្រើនល្អសម្រាប់សុខភាព។ វីតាមីន C មានមុខងារជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារពីពពួកមេរោគ និង ពីជំងឺផ្សេងៗ។ ចំណែកវីតាមីន E ជួយរក្សាសម្ពាធ ឈាម ជំរុញឲ្យឈាមដំណើរការល្អ និងសម្រួលចង្វាក់បេះដូង។
៣. ផ្លែឪឡឹក
ឪឡឹកទុំក្រៅពីរសជាតិឆ្ងាញ់ ក៏ជាអាហារសម្រាប់សុខភាពបេះដូងផងដែរ។ ការសិក្សាបានបង្ហាញ ក្នុងផ្លែឪឡឹកមានផ្ទុកសារធាតុសំខាន់ ៣យ៉ាងគឺ Citrulline, Nitric, lycopene។ សារធាតុទាំងនេះ ជួយឲ្យធ្វើចរន្ដឈាមដើរស្រួល កាត់បន្ថយអត្រាប្រឈមកើតជំងឺលើសសម្ពាធឈាម និង ជំងឺគាំងបេះដូង។
[embed-health-tool-heart-rate]
៤.ផ្លែប៊ឺរ
ផ្លែប៊ឺរជាប្រភេទផ្លែឈើសម្បូរជាតិកាល់ស្យូម និង អាស៊ីដខ្លាញ់អូមេហ្គា៣ ជាសារជាតិសំខាន់អាចកាត់បន្ថយបរិមាណខ្លាញ់ triglyceride ក្នុងសរសៃឈាម។
Triglyceride ជាប្រភេទខ្លាញ់ក្នុងសរសៃឈាមដែលបានបំប្លែងចេញពីរបបអាហារដែលយើងបានញ៉ាំ។ នៅក្នុងសរសៃឈាម ប្រសិនបើបរិមាណខ្លាញ់នេះកើនឡើងលើសពី ១៥០ មិល្លីក្រាម/ដេស៊ីលីត្រឈាម គឺងាយធ្វើឲ្យយើងប្រឈមកើតជំងឺបេះដូង និងលើសម្ពាធឈាមបាន។ ដូច្នេះ អាស៊ីដខ្លាញ់ អូមេហ្គា ៣ អាចជួយកាត់បន្ថយបរិមាណខ្លាញ់នេះ។
៥.ចេក
ចេកទុំសម្បូរទៅដោយប៉ូតាស្យូមដែលជារ៉ែសំខាន់ជួយធ្វើឲ្យចរន្តឈាមដំណើរការល្អ ពិសេសជួយឲ្យបេះដូងជៀសផុតពីជំងឺផ្សេងៗទៀតផង។ បរិមាណចេក ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ៣៦០ មិល្លីក្រាម ដូច្នេះការញ៉ាំចេកប្រចាំថ្ងៃអាចជួយដល់សុខភាពបេះដូង។
៦.ល្ហុងទុំ
ល្ហុងទុំជាផ្លែឈើសម្បូរលើទីផ្សារ តម្លៃក៏ធូថ្លៃ ចំណែកគុណសម្បតិ្ដក៏ច្រើនចំពោះសុខភាព។ លក្ខណៈពិសេសរបស់ល្ហុងទុំក៏មានផ្ទុកវីតាមីន A, C, E មិនចាញ់ផ្លែក្រូចនោះដែរ។ លើសពីនេះក៏មានផ្ទុករ៉ែកាល់ស្យូមជួយដល់សុខភាពបេះដូង និងឆ្អឹង។ ល្ហុងទុំ១០០ក្រាម មានផ្ទុកកាល់ស្យូម ៤៦ មិល្លីក្រាម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង